ប្រជ្រុយ ៦ កន្លែងនៅលើផ្ទៃមុខស្រីៗ មានន័យខុសៗគ្នា
- 2019-09-20 08:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រជ្រុយ ៦ កន្លែងនៅលើផ្ទៃមុខស្រីៗ មានន័យខុសៗគ្នា
កាលពីដើមឡើយ ប្រជ្រុយនៅលើផ្ទៃមុខគេតែងតែឱ្យនិយមន័យផ្សេងៗពីគ្នា ទៅតាមតំបន់ដែលចាស់ៗជាអ្នកកំណត់តែម្ដង។ យ៉ាងណាមិញ បើតាមក្បួនតម្រាចិនវាក៏មានន័យទៅតាមអត្ថន័យដូចខាងក្រោមនេះ៖
១.ប្រជ្រុយលើថ្ពាល់
ប្រជ្រុយត្រង់កន្លែងនេះ មានរឿងរ៉ាវពីរ គឺថ្ពាល់ខាងស្ដាំនិងថ្ពាល់ខាងឆ្វេង។ បើមានប្រជ្រុយខាងឆ្វេងមានន័យមិនសូវល្អនោះទេ អ្នកអាចជួបរឿងមិនល្អច្រើនក្នុងឆាកជីវិត។ ដោយឡែកបើខាងស្ដាំវិញល្អ ព្រោះអាចមានជោគជ័យច្រើន ទាំងការងារនិងជីវិតគ្រួសារ។
២.ត្រង់ចិញ្ចើម
បើមានប្រជ្រុយត្រង់ចិញ្ចើមស្ដាំ អាចបញ្ជាក់បានថាអ្នកនឹងឆាប់រៀបការនៅវ័យក្មេងបំផុត ហើយក៏អាចមានសំណាងច្រើនដែរ ប៉ុន្តែបើនៅខាងឆ្វេងដាំវិញមិនល្អទេ មានរឿងមិនល្អច្រើនតែងកើតឡើងចំពោះខ្លួន។
៣.ប្រជ្រុយលើបបូរមាត់
បើអ្នកមានប្រជ្រុយត្រង់កន្លែងនេះ គឺបង្ហាញថាជាមនុស្សមានការប្រឹងប្រែងខ្លាំងដើម្បីសម្រេចគោលបំណងរបស់ខ្លួន។ វាបញ្ជាក់បានថាជាបុគ្គលដែលមានជំនាញធ្វើការពីធម្មជាតិ ហើយក៏មានគំនិតល្អច្រើនដែរ។
៤.ប្រជ្រុយចង្កា
បញ្ជាក់បានថាជាមនុស្សចូលចិត្តញ៉ាំច្រើនលើសធម្មតា។ ហើយបើមានប្រជ្រុយក្រោមចង្កាទៀតបញ្ជាក់ថាជាមនុស្សស្រលាញ់ក្នុងការធ្វើដំណើរផ្សងព្រេង។
៥.ប្រជ្រុយនៅត្រចៀក
បញ្ជាក់ថាជាមនុស្សស្រីដែលមានចិត្តដាច់ បើថាទៅគឺប្រាកដជាទៅហើយ ដោយមិនមានស្ដាយស្រណោះអ្នកណាឡើយ។
៦.ច្រមុះ
ជាមនុស្សដែលមានភាពទាក់ទាញ ហើយបើនិយាយពីរឿងផ្លូវភេទវិញ ជាមនុស្សចូលចិត្តខ្លាំងណាស់៕