សញ្ញា ៥ នេះបញ្ជាក់​ថា ស្រីៗចំណាយ​ពេល​មាន​តម្លៃ​លើ​ប្រុស​គ្មាន​ប្រយោជន៍ហើយ

  • 2019-09-20 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រីណាឱ្យ​តែ​ស្រលាញ់​បុរសហើយ ប្រាកដ​ជា​ខំ​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ឱ្យ​ស្នេហា​របស់​គេ​គង់វង្ស​យូរ​អង្វែង។ យ៉ាងណាមិញ ទន្ទឹម​នឹង​ការ​ចំណាយ​ពេល​នោះ មនុស្ស​ស្រី​មួយ​ចំនួន​ក៏​ទទួល​បាន​ការ​ខក​ចិត្ត​ដែរ ព្រោះ​ពួកគេ​កំពុង​តែ​សេពគប់​ចំ​មនុស្ស​ប្រុស​អត់​ប្រយោជន៍។

​ខាង​ក្រោម​នេះ​ជា​ចំណុច​ បង្ហាញ​ថា​ស្រី​ៗ​ឈប់​ប្រើ​ពេល​វេលា​ទៅ​លើ​បុរស​ម្នាក់​នោះ​ទៀត​ទៅ ព្រោះ​រូបគេ​មិន​មាន​តម្លៃ​គ្រប់គ្រាន់​ទេ៖

១.គេ​មិន​ខ្វល់​ពី​យើង​សោះ

នៅ​ពេល​អ្នក​ខំ​ចំណាយ​ពេល​ច្រើន​ជាមួយ​គេ តែ​បាន​មក​វិញ​នៅ​ភាព​សោះកក្រោះ នោះ​វា​ជា​សញ្ញា​បញ្ជាក់​ថា​ល្មម​ឈប់​ទាក់ទង​គេ​ទៅ។ គេ​មិន​ចង់​បាន​យើង​ជា​គូ​ឡើយ គួរ​តែ​ទៅ​រក​អ្នក​ថ្មី​ដែល​គេ​ខ្វល់​ពី​យើង​ល្អ​ជាង។

រូបតំណាង

**២.សម្ដី​ចេញ​មក​ដូចជា​បោក​ៗ**

ឱ្យ​តែ​ចេញ​មក ​ក្រឡា​និយាយ​ដូច​បោក​ៗ​ហើយ គួរ​តែ​មិន​បាច់​ចំណាយ​ពេល​ជាមួយ​ទេ។ គេ​នឹង​ស្រលាញ់​អ្នក​តែ​ពេល​អ្នក​មាន​ប្រយោជន៍​ប៉ុណ្ណោះ នៅ​ពេល​អ្នក​អស់​ប្រយោជន៍​ពេល​ណា ​នោះ​ប្រាកដ​ជា​ត្រូវ​គេ​ទាត់​ក្បាល​ចោល​ជា​មិន​ខាន។

៣.មិន​ដែល​ណែនាំ​គ្រួសារ​គេ​ឱ្យ​យើង​ស្គាល់

លាក់លៀម​គឺ​លាក់លៀម​ហើយ ​ប៉ុន្តែ​បើ​ឃើញ​ថា​ប្រុស​ម្នាក់​នោះ​មិន​ដែល​នាំ​យើង​ទៅ​ស្គាល់​សាច់​ញាតិ​គេ​ទេ ​វា​បញ្ជាក់​យ៉ាង​ច្បាស់​ថា​រូបគេ​យក​យើង​ជា​មនុស្ស​កម្សាន្ត​អារម្មណ៍​ម្ដង​ម្កាល​ប៉ុណ្ណោះ។

៤.បុណ្យ​ទាន គ្មាន​ការ​ដូរ​ឱ្យ​សោះ

បើ​រាល់​ដង​នៃ​កម្មវិធី​បុណ្យ​ផ្សេង​ៗ ​អ្នក​គឺ​ជា​អ្នក​ទិញ​កាដូរ​ឱ្យ​ខាង​ប្រុស​វិញ​នោះ វា​ជា​សញ្ញា​មួយ​ប្រាប់​យ៉ាង​ច្បាស់​ហើយ​ថា ​គេ​មិន​ស្រលាញ់​យើង​ទេ ​ឈប់​បាន​ក៏​គួរ​តែ​ឈប់​ទៅ។

រូបតំណាង

៥.ពេល​ខ្លួន​មាន​បញ្ហា ខាង​ប្រុស​មិន​ខ្វល់​សោះ

បើ​ស្រលាញ់​គ្នា ទោះ​ជា​ស្ថិត​ក្នុង​ស្ថានការណ៍​អ្វី​ក៏​ដោយ ក៏​គេ​នៅ​ជាមួយ​យើង​រហូត​ដែរ។ ប្រសិន​បើ​ពេល​មាន​បញ្ហា​ហើយ​គេ​រត់​យក​តែ​រួច​ខ្លួន​ហើយ ​ទោះ​ជា​ម្ដង​ឬ​២​ដង​ក៏​ដោយ ​យើង​គួរ​តែ​ទុក​ឱ្យ​គេ​ដើរ​ផ្លូវ​គេ​ទៅ៕

ចុចអាន៖រឿង​ទាំង​ឡាយ​ដែល​មនុស្ស​ស្រី​គិត​ថាគួរ​ឲ្យ​ស្រលាញ់ តែ​មនុស្ស​ប្រុស​ស្អប់​ខ្លាំង

ប្រភព៖ thoughtcatalog ប្រែសម្រួល៖ ទ្រី រ៉ាវី