សញ្ញាទាំង ៥ នឹងលេចឡើង ប្រសិនបើគេស្រលាញ់អ្នកអស់ពីចិត្ត

  • 2019-09-18 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហ៍​ស្មោះ​ពិតដូច​ក្នុងរឿង​ភាគពិត​ជាពិបាក​រក​ណាស់​នាពេល​បច្ចុប្បន្ន​នេះ។ គួស្នេហ៍​ខ្លះ​ស្រលាញ់​ស្មោះ​បាន​តែដំបូង ហើយខ្លះ​ទៀតស្មោះ​ស្ម័គ្រគ្នា​រហូត​ដល់​ចាស់​ជរាក៏​មាន។ តើ​អ្នក​ចង់ដឹងទេថា ប្រ​សិន​បើបុរស​ដែលអ្នកកំពុង​ទាក់ទង​ស្មោះ​ស្ម័គ្រ​នឹងអ្នក​ពិតប្រាកដ​មែននោះ មាន​ចំណុចអ្វីខ្លះ​អាច​បង្ហាញ​បាន?​ សញ្ញា​ទាំង​នោះ​នឹង​លេច​ឡើង​រួមមាន៖

១. អ្នកជា​មនុស្សតែ​ម្នាក់គត់​ដែល​គេចង់​សាង​អនាគត​ជាមួយ

នៅ​ពេល​ស្នេហាបាន​កើតឡើង​រវាង​មនុស្ស​ប្រុស​វ័យក្មេង​ជាមួយ​នឹង​នារីដែល​ខ្លួន​ស្រលាញ់ គេ​នឹង​ចាប់​គិតគូរពីរឿង​អនាគត​ជាមួយ​នារីម្នាក់​នោះ។ ឧទាហរណ៍ គេ​អាច​ណែនាំ​អ្នកទៅ​កាន់​គ្រួសារ​និង​មិត្ត​ភ័ក្តិ​របស់គេ​ឲ្យស្គាល់​ពីអ្នក​ដើម្បី​បង្កើត​ទំនាក់​ទំនង​ល្អ។

២. គេប្រែ​ជា​មនុស្ស​ចេះគិតគូរ​ជាង​អ្នកទៅ​ទៀត

ស្នេហា​ពិតជា​ស្នេហា​ចេះប​ង្កើតនិង​ផ្តល់ឲ្យនូវ​អនាគត​ដ៏ល្អ​មួយ​ជាមួយគ្នា។ បុរស​ស្រលាញ់​អ្នកពិត​នឹង​ជា​បុរសចេះ​ផ្តល់​អ្វីល្អៗ​សម្រាប់​អ្នក ចេះ​ធ្វើអ្វី​មួយ​ដើម្បី​អ្នក និយាយ​រួមគេជា​មនុស្ស​គោរព​និង​ស្តាប់​នូវរាល់​សំណូមពរ​ពីអ្នក​ជានិច្ច។

៣. មិន​ប្រើ​ពាក្យ «ខ្ញុំ» ឬ «អ្នក» តែ «ពួកយើង»

អ្នក​ហើយ​នឹងគេ​ជាមនុស្ស​មកពី​គ្រួសារ​ខុស​គ្នាក៏ពិត​មែន តែបើគេ​ស្រលាញ់​អ្នក​ពិត​គេ​នឹង​ព្យាយាម​និយាយ​ពាក្យ​ «ពួកយើង»​ ជំនួសវិញ។ ជាក់ស្តែង​ដូចជា គិតរឿង​អ្វីមួយ​ជាមួយ​គ្នា ញុំាបាយ ដើរ​លេង ជាមួយ​គ្នាគឺ​សុទ្ធតែ​មាន​ការទាក់ទង​រវាង​អ្នក​និងគេ។

៤. ស្នេហ៍​ពិត​ដែលគេ​ផ្តល់​ឲ្យអ្នក​នឹងធ្វើ​ឲ្យគេដឹងពីចិត្តអ្នក

តើ​នរណា​ខ្លះ​ស្គាល់​ពីអ្នក​ច្បាស់?​ ហើយ​មាន​នរណា​ខ្លះ​ដឹង​ពី​រឿង​ក្នុងចិត្តអ្នក? សម្រាប់​អ្នក​ដែល​ស្រលាញ់​អ្នកអស់​ពីដួងចិត្តគេ​នឹង​ព្យាយាម​រៀនពី​ចិត្តអ្នក​និងស្តាប់​នូវអ្វីដែល​អ្នកចង់​បាន​ដោយ​តាម​ដាន​សង្កេត​ពីអ្នក​យ៉ាង​ប្រុង​ប្រយ័ត្ន។

៥. ពេលអ្នក​សប្បាយ គេក៏​សប្បាយ

អត្ថន័យ​នៃស្នេហ៍ពិត​គឺជា​ការចេះ​ចែក​រំលែកនិង​ទទួល​ដឹង​ពីរឿងដែល​បាន​កើត​ឡើង​សប្បាយ​ជា​មួយ​គ្នា និង​ពេល​ជួប​បញ្ហា។ លើស​ពីនេះ គឺ​គេតែងតែ​គាំទ្រនូវ​គំនិត​អ្នក ផ្តល់​កម្លាំង​ចិត្ត​ដល់​អ្នក មិន​ដែល​នៅឆ្ងាយ​ពីអ្នក​ឡើយ៕

ចុចអានបន្ត៖

មិនចាំបាច់ស្អាតឲ្យតែមាន ៩ ចំណុចនេះធ្វើឲ្យគេស្រលាញ់ដកចិត្តមិនបាន

អាថ៌កំបាំង ៦ យ៉ាងរបស់មនុស្សស្រី ដែលធ្វើឲ្យបុរសប៉ងចង់បានពិតប្រាកដ មិនលេងសើច

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម