តារាកូរ៉េ៧រូបដែលស្អាតខ្លាំងដល់ថ្នាក់ ថតពីជ្រុងណាក៏ស្អាត
- 2019-09-17 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាកូរ៉េ៧រូបដែលស្អាតខ្លាំងដល់ថ្នាក់ ថតពីជ្រុងណាក៏ស្អាត
ជាមួយនឹងសម្រស់ស្អាតលេចធ្លោរបស់ខ្លួន តារាចម្រៀងកូរ៉េទាំង៧ដួងខាងក្រោមនេះ ទោះបីជាកាមេរ៉ាជំនាញ ឬកាមេរ៉ារបស់អ្នកគាំទ្រ ថតចំជំហរ ឬថតពីចំហៀងសុទ្ធតែមិនអាចធ្វើឲ្យពួកគេអាក្រក់បានទាំងអស់។
នៅលើគ្របទស្សនាវដ្ដី ក៏ដូចជាស្ប៉តពាណិជ្ជកម្មលើទូរទស្សន៍ យើងតែងឃើញរូបសម្បត្តិដ៏ស្អាតគ្មានចន្លោះខ្វះខាតរបស់តារាកូរ៉េជាច្រើន។ យ៉ាងណាក្ដី មិនមែននៅខាងក្រៅ តារាទាំងនេះក៏មានសម្រស់ស្អាតយ៉ាងនេះឡើយ ដោយប្រសិនបើថតដោយកាមេរ៉ាធម្មតា ហើយចំជ្រុងដែលមិនសមនោះ ពួកគេក៏មានរូបភាពចេញមកមិនស្អាតដូចគ្នា។
យ៉ាងណាក្ដី ក៏នៅតែមានតារាកូរ៉េមួយចំនួនដែល មិនថាកាមេរ៉ាស៊េរីអ្វី ឬថតពីជ្រុងណានោះឡើយ ក៏មិនអាចបំបាក់សម្រស់ពួកគេបាននោះទេ ដ្បិតទោះរូបចាប់ចេញពីជ្រុងណាក៏ពួកគេនៅតែស្អាតឥតខ្ចោះ។ ខាងក្រោមនេះ គឺជាតារាចម្រៀងកូរ៉េដែលមានទម្រង់មុខស្អាតគ្រប់ជ្រុងរូបភាពទាំងអស់។
១. V (BTS)
២. Irene (Red Velvet)
៣. Ong Seong Woo (Wanna One)
៤. Dong Hyun (AB6IX)
៥. Jennie (Black Pink)
៦. Sehun (EXO)
៧. Hyung Won (MONSTA X)