នារី​ម្នាក់​ទៅ​វត្ត​សុំ​សេច​ក្ដី​សុខ បែរ​ជា​ត្រូវ​ធ្លាក់​ចូល​គំនរ​ផេះធូប ខ្លោច​ជាង​ពាក់​កណ្ដាល​ខ្លួន​

  • 2019-09-16 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿង​ហេតុ​កើត​ឡើង​លឿន​ខ្លាំង​ពេក ធ្វើ​ឲ្យ​អ្នក​រង​គ្រោះ​​មិន​ដឹង​ដោះ​ស្រាយ​យ៉ាង​ម៉េច គួប​ផ្សំ​នឹង​គ្មាន​មនុស្ស​នៅ​ក្បែរ​ទៀត​នោះ បាន​ធ្វើ​ឲ្យ​នារី​ដែល​មក​សុំ​ក្ដីសុខ ក្លាយ​ជា​មាន​ក្ដី​ទុក្ខ​ទៅ​វិញ។

កាល​ពី​ពេល​ថ្មី​ៗ​នេះ បណ្ដាញ​ព័ត៌មាន The Paper បាន​ឲ្យ​ដឹង​ នៅ​ចុង​ខែ​សីហា​កន្លង​ទៅ​នេះ នារី​វ័យ​៣០​ប្លាយ​មួយ​រូប ដែល​មាន​ត្រកូល Hu បាន​ជួប​គ្រោះ​ថ្នាក់​ដ៏​កាច​សាហាវ​មួយ​នៅ​ពេល​នាង​បាន​ជ្រុល​ជើង​ធ្លាក់​ចូល​គំនរ​ផ្ទុក​ផេះ​ធូប​មួយ​នៅ​វត្ត Xiang San ដែល​មាន​ទី​តាំង​នៅ​ខេត្ត Hunan ប្រទេស​ចិន។

យោង​តាម​ប៉ូលិស​ក្នុង​តំបន់​បាន​ឲ្យ​ដឹង​ថា ដើម​ឡើយ​នារី​អភ័ព្វ​ខាង​លើ​មាន​បំណង​មក​វត្ត​នេះ​ដើម្បី​សុំ​សេចក្ដី​សុខ ហើយ​នៅ​ពេល​ដែល​នាង​កំពុង​ស្វែង​រក​ក្រដាស​ដើម្បី​ដុត​ធូប​នោះ មិន​ដឹង​ជា​យ៉ាង​ម៉េច​ក៏​ស្រាប់​តែ​ជ្រុល​ជើង ធ្លាក់​ចូល​ទៅ​​​ក្នុង​គំនរ​ផ្ទុក​ផេះធូប​របស់​វត្ត​ដែល​មាន​ឆេះ​មាន​រងើក​នៅ​ឡើយ។

នៅ​ពេល​ធ្លាក់​ចូ​ល​ក្នុង​រណ្ដៅ​នេះ​ភ្លាម​ដោយ​សារ​តែ​ត្រូវ​ផេះ​ចូល​ភ្នែក​នោះ ​នាង​មិន​អាច​ចេញ​ពី​ទីនោះ​បាន​ឡើយ ដោយ​បាន​ត្រឹម​តែ​ស្រែក​ឲ្យ​ជួយ​ប៉ុណ្ណោះ។ មួយ​ស្របក់​ក្រោយ​មក ទើប​មាន​យុវជន​ប៉ុន្មាន​រូប រត់​មក​ជួយ​នាង​ចេញ​ពី​រណ្ដៅ​ភ្លើង​នេះ។ តាម​ការ​ពិនិត្យ​ ខ្លួន​នាង​ត្រូវ​រលាក​ដល់​ទៅ​៥៩​% ហើយ​កំពុង​នៅ​សង្គ្រោះ​បន្ទាន់​នៅ​ឡើយ។ សំណាង​ល្អ មក​ទល់​ពេល​នេះ នារី​ត្រកូល Hu បាន​ឆ្លង​កាត់​ការ​គំរាម​ដល់​អាយុ​ជីវិត​ហើយ។

វីដេអូ​របស់​នារី​ខាង​លើ បាន​ជួយ​ក្រើន​រំលឹក​ដល់​មនុស្ស​ជា​ច្រើន មិន​គួរ​ដើរ​ក្បែរ​រណ្ដៅ​ផ្ទុក​ផេះ​ខ្លាំង​ពេក​នោះ​ទេ ដ្បិត​អាច​ជ្រុល​ជើង​ធ្លាក់​ចូល​ដោយ​មិន​ដឹង​ខ្លួន៕

ចុចអាន៖ ​ អ្នក​ម្ដាយ​ព្រៃ​ផ្សៃ​លក់​កូន​ភ្លោះ​ខ្លួន​ឯង ១​ម៉ឺន​ដុល្លារ​ដើម្បី​ទិញ​ទូរសព្ទ​ថ្មី

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម