ដំណឹងល្អ! វ៉ាក់សាំងការពារឡើងទម្ងន់ អាចនឹងមានក្នុងពេលឆាប់ៗនេះ

  • 2019-09-16 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោង​តាម​ការ​សិក្សា​ជា​ច្រើន​បង្ហាញ​ថា ភាព​ធាត់​កើត​ឡើង​ដោយ​សារ​មេរោគ​ឆ្លង​មួយ​ឈ្មោះ Adenovirous-36។

មេរោគ​នេះ​ត្រូវ​បាន​រក​ឃើញ​ក្នុង​ខ្លួន​អ្នក​ធាត់​ៗ ៤​ដង​ច្រើន​ជាង​អ្នក​ដែល​មាន​ទម្ងន់​ធម្មតា។ លើស​ពី​នេះ​ទៀត ការ​សិក្សា​បង្ហាញ​ថា​មេរោគ​នេះ បាន​បន្ថែម​ទម្ងន់​រហូត​ដល់ ១៥​ភាគ​រយ​ទៅ​លើ​រាង​កាយ​ពោល​គឺ​ចាប់​ពី ៦ ដល់ ១២​គីឡូក្រាម​ឯណោះ។

ជាមួយ​គ្នា​ដែរ មេរោគ Adenovirous-36 មាន​ផល​ប៉ះ​ពាល់​ពីរ​យ៉ាង​ដល់​រាង​កាយ​ដោយ​វា​មិន​ត្រឹម​តែ​បង្កើន​កោសិកា​ខ្លាញ់​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ការ​ពារ​កោសិកា​ទាំង​នោះ​មិន​ឲ្យ​បញ្ចេញ​ចោល​ពី​រាងកាយ​ទៀត​ផង។ យ៉ាង​ណា​មិញ យោង​តាម​បណ្ឌិត Richard Atkinson មក​ពី​សកលវិទ្យាល័យ Wisconsin ឲ្យ​ដឹង​ថា ក្រុម​អ្នក​សិក្សា​ បាន​រក​ឃើញ​វ៉ាក់សាំង​ដើម្បី​សម្លាប់​មេរោគ​នេះ​ហើយ។ ពួក​គេ​បាន​ចាក់​វ៉ាក់សាំង​នេះ​ទៅ​លើ​សត្វ​ដើម្បី​ជា​ការ​សាក​ល្បង ជា​លទ្ធផល​វា​ពិត​ជា​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​រារាំង​មេរោគ Adenovirous-36 មិន​ឲ្យ​បង្កើន​កោសិកា​ខ្លាញ់​ប្រាកដ​មែន។

ទោះ​យ៉ាង​ណា​ក៏​ដោយ លោក​បណ្ឌិត​បន្ថែម​ថា​វ៉ាក់សាំង​នេះ មិន​ទាន់​អាច​បញ្ចេញ​ជា​សាធារណ​នា​ពេល​បច្ចុប្បន្ន​ទេ ដោយ​សារ​មិន​ទាន់​មាន​ជំនួយ​គ្រប់​គ្រាន់​ដើម្បី​អាច​ធ្វើ​ឲ្យ​វា​​ទៅ​រួច​នៅ​ឡើយ៕

ចុចអាន៖អាការៈទាំងនេះ​តែងកើត​មាន ពេល​ជិត​សម្រាល តែកុំភ័យឲ្យសោះ

ប្រភព៖ sabaynews ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម