នៅ​ពេល​អ្នក​ធ្វើ​ល្អ​ដាក់​នរណា​ម្នាក់​ខ្លាំង​ពេក រឿង​អាក្រក់​ទាំង​នេះ​នឹង​ធ្លាក់​លើ​ខ្លួន​អ្នក​ដោយ​ខ្លួន​ឯង

  • 2019-09-14 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​មាន​ដែល​ឮ​ពាក្យ​ថា ធ្វើ​បុណ្យ​​រន្ទះ​បាញ់ ដែរ​ឬ​ទេ? នៅ​ក្នុង​សម័យ​កាល​នេះ រឿង​នេះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​កើត​ឡើង​ជា​ញឹកញាប់ ធ្វើ​ឲ្យ​អ្នក​នឹក​ស្មាន​មិន​ដល់។ នៅ​ពេល​ដែល​អ្នក​ធ្វើ​អំពើ​ល្អ​ដាក់​នរណាម្នាក់​ច្រើន​ពេក រឿង​ទាំង​នេះ​នឹង​ធ្លាក់​លើ​អ្នក​វិញ។

១. បើ​អ្នក​ចេះ​តែ​ឲ្យ​គេ គេ​នឹង​គិត​ថា​វា​ជា​រឿង​ធម្មតា​ដែល​ទទួល​បាន​រឿង​ដូច​នេះ

នៅ​ពេល​ដែល​មាន​ផល​ប្រយោជន៍​អ្វី​មួយ ហើយ​តែង​តែ​ឲ្យ​ទៅ​កាន់​នរណា​ម្នាក់ នោះ​គេ​នឹង​គិត​ថា ការ​ដែល​គេ​ទទួល​បាន​ផល​ប្រយោជន៍​ពី​យើង​រាល់​ដង​នេះ​ គឺ​ជា​រឿង​សាមញ្ញ​ទៅ​ហើយ គ្មាន​អ្វី​គួរ​ឲ្យ​ចម្លែក​ផង ហើយ​ក៏​គេ​មិន​បាន​ឲ្យ​តម្លៃ​នៃ​ការ​ដែល​ទទួល​បាន​ផល​ពី​អ្នក​ដែរ អ្នក​ចាំ​តែ​មើល​ចុះ។ ហើយ​បើ​អ្នក​គិត​ថា​ គេ​នឹង​គោរព​ស្រលាញ់​អ្ន​ក​ដោយ​សារតែ​អ្នក​មាន​អ្វី​​ឲ្យ​គេ​នោះ គឺ​អ្នក​គិត​ខុស​ហើយ។

២. អ្នក​រំពឹង​ថា​ អ្នក​នឹង​ទទួល​បាន​ផល​ដូច​គ្នា

មនុស្ស​ជា​ច្រើន តែង​រំពឹង​ថា រាល់​ទង្វើ​ដែល​ខ្លួន​ធ្វើ​ចេញ​នឹង​ត្រូវ​បាន​គេ​តប​ស្នង​ដូច​គ្នា​វិញ។ រឿង​នេះ​ប្រហែល​ជា​អាច​នឹង​ត្រូវ​នៅ​សម័យ​មុន នៅ​ពេល​ដែល​ចិត្ត​មនុស្ស​នៅ​ជ្រះ​ថ្លា​ជាង​ពេល​នេះ។ តែ​គួរ​ឲ្យ​ស្ដាយ ភាគ​ច្រើន​នៅ​ពេល​នេះ​ឃើញ​តែ​ប្រយោជន៍​នៅ​នឹង​មុខ ហើយ​ទោះ​បី​ជា​ទទួល​បាន​ការ​ជួយ​យក​អសារ​របស់​គេ​ក្ដី ក៏​មិន​បាន​តប​ស្នង​វិញ​ដែរ។

៣. អ្នក​នឹង​ត្រូវ​បាន​គេ​រក​តែពេល​គេ​ត្រូវ​ការ​ប៉ុណ្ណោះ

នៅ​ពេល​អ្នក​ធ្វើ​ល្អ​ដាក់​អ្នក​ណា​ម្នាក់​លើសលប់ គេ​នឹង​គិត​ថា​អ្នក​គ្រាន់​តែ​ជា​ឧបករណ៍​ដើម្បី​ពឹងពាក់​មួយ​ប៉ុណ្ណោះ គ្មាន​អ្វី​លើស​ពី​នេះ​ឡើយ។ មនុស្ស​ប្រភេទ​នេះ​នៅ​ពេល​មិន​ទទួល​បាន​អ្វី​ដែល​គេ​ធ្លាប់​បាន​ពី​យើង​នោះ គេ​នឹង​អាច​ដើរ​ហួស​កំណត់ ដូច​ជា​តិះដៀល ឬ​រិះគន់​យើង​ជា​ដើម។ ដោយ​លើក​ឡើង​ថា​​ មនុស្ស​យើង​នៅ​ពេល​នេះ​បាន​ផ្លាស់​ប្ដូរ​ហើយ លែង​ដូច​មុន​ហើយ យក​ជា​ការ​លែង​បាន ឬ​ពឹង​ពាក់​លែង​បាន​ជា​ដើម។ ដូច​នេះ​ចំពោះ​មនុស្ស​ប្រភេទ​នេះ អ្នក​ត្រូវ​ដាក់​កំហិត​ជា​មុន មុន​ពេល​ចង់​ជួយ​គេ៕

ចុចអាន៖ ​​ ៩ យ៉ាង មនុស្សឆ្លាតតែងធ្វើរាលថ្ងៃ ភ្លេចមិនបានទេ

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម