អ្នកម្តាយដែលរវល់ខ្លាំងគួរប្រើតិចនិចទាំងនេះដើម្បីកំដរកូន

  • 2019-09-12 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ម្តាយ​មួយ​ចំនួន​ដែល​មាន​ការ​រវល់​ខ្លាំង​ក្នុង​ការ​ងារ​ប្រចាំ​ថ្ងៃ​ ប្រហែល​ជា​គ្មាន​ពេល​វេលា​គ្រប់​គ្រាន់​ដើម្បី​ផ្តល់​ភាព​កក់​ក្តៅ​ឱ្យ​កូន​ៗ​ជា​ទី​ស្រឡាញ់​ទេ​។ ​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្តី​ អ្នក​ម្តាយ​ក៏​គួរ​តែ​ឆ្លាត​ពេល​បន្តិច​បន្តួច​ខ្លះ​ដែរ​ដើម្បី​កំដរ​កូន​ព្រោះ​ថា ពួក​គេ​ត្រូវ​ការ​ការ​ស្រឡាញ់​ថ្នាក់​ថ្នម​ និង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​។ ​ខាង​ក្រោម​នេះ​ ជា​តិច​និច​មួយ​ចំនួន​សម្រាប់​អ្នក​ម្តាយ​ដែល​រវល់​ខ្លាំង​ហើយ​ចង់​ចំណាយ​ពេល​ខ្លះ​ផ្តល់​ភាព​កក់​ក្តៅ​ឱ្យ​កូន៖

១. បង្កើត​ការ​សន្ទនា​ជាមួយ​កូន​៖ ​អ្នក​ម្តាយ​គួរ​គប្បី​សួរ​នាំ​កូន​ និង​រក​ឱកាស​និយាយ​លក្ខណៈ​បើក​ជំហរ​ជាមួយ​កូន​ឱ្យ​បាន​ច្រើន​។

២. ញ៉ាំ​អាហារ​ជុំ​គ្នា​៖ ចំណាយ​ពេល​ញ៉ាំ​អាហារ​ពេល​ព្រឹក ​ឬ​ល្ងាច​ជុំ​គ្នា​ត្រឹម​តែ ​១០ ​នាទី​ក៏​បាន​។

៣. រឿង​និទាន​មុន​ពេល​ចូល​គេង​៖ ចំណាយ​ពេល​អាន​រឿង​និទាន​ខ្លី​ៗ​ឱ្យ​កូន​ស្តាប់​ ជា​ពិសេស​សម្រាប់​អ្នក​ម្តាយ​ដែល​មាន​កូន​តូច​ៗ​។

៤. ចំណាយ​ពេល​មួយ​ខែ​ម្តង​៖ ទោះ​អ្នក​ម្តាយ​រវល់​យ៉ាង​ណា​ក៏​ដោយ​ ប៉ុន្តែ​ក៏​គួរ​តែ​ឆ្លាត​ពេល​មួយ​ថ្ងៃ​ទៅ​ដើរ​កម្សាន្ត​ជាមួយ​កូន​៕

​ចុចអាន៖ រឿងខ្លោចចិត្តទាំង៥យ៉ាង ដែលកូនៗមិនដែលដឹងពីម៉ែ

ប្រភព៖ familyshare ប្រែសម្រួល៖ ​អ៊ុង រ័ត្នបញ្ញា