២០ប៉ុស្តិ៍​ ​ស្ទីល​ថត​រូប​បែប​អត់​ដឹង​ខ្លួន តែ​ទាក់ទាញ​ខ្លាំង

  • 2019-09-12 04:00:00
  • ចំនួនមតិ 24 | ចំនួនចែករំលែក 385

​ធ្លាប់​អត់ ពេល​ខ្លះ​ថត​រូប​ឡើង​រាប់​រយ តែ​យក​មក​ប្រើ​ការ​បាន​ពីរ​បី​ប៉ុស្តិ៍ រូប​ខ្លះ​មើល​ឃើញ​សក់​មិន​ស្អាត រូប​ខ្លះ​​ចេញ​មុខ​អត់​ស្អាត រូប​ខ្លះ​ខំ​ប្រឹង​ពេក​រហូត​មើល​ទៅ​រាង​ឆ្គង​ៗ។ អីចឹង​គួរ​តែ​ផ្លាស់​ប្ដូរ​ស្ទីល​ថត​រូប​ចេញ​ហើយ​មែន​អត់? ប៉ុន្តែ​គួរ​ថត​រូប​ស្ទីល​យ៉ាង​ណា​ទៅ​ល្អ? កុំ​បារម្ភ ថ្ងៃ​នេះ Kanha នឹង​បង្ហាញ​ពី​ Idea ក្នុង​ការ​ថត​រូប​បែប "អត់​ដឹង​ខ្លួន" ឬ​ភាសា​បច្ចេកទេស​ហៅ​ថា "Candid Shot” ដែល​នឹង​ធ្វើ​ឲ្យ​រូបថត​របស់​ប្រិយមិត្ត​មើល​ទៅ​មាន Style ឡូយ​មិន​ចាញ់​តារា​ៗ​ទេ។ អីចឹង​អ្នក​ណា​ចង់​បាន​ស្ទីល​ថត​រូប តោះ​តាម​ទៅ​មើល​ទាំង​អស់​គ្នា!

សុំ Order អាហារ​សិន

Style មើល​ទេសភាព

​មើល​ទៅ​ខាង​លើ​បន្តិច

យក​ដៃ​បាំង​ថ្ពាល់​កុំ​ឲ្យ​ឃើញ​មុខ​ធំ​ពេក

ខ្យល់​អាកាស​ល្អ ថត​រូប​បែប​អត់​ដឹង​ខ្លួន ត្រូវ​ម៉ាច់

សុំ​លេង​ទឹក​ភ្លៀង​តិច

ធ្វើ​ដូច​មាន​អ្នក​ណា​ហៅ

មើល​ទៅ​ខាង​ក្រោម ស៊ី​អារម្មណ៍​តិច​ៗ

សុំ​រក​របស់​មួយ​ភ្លែត

ញញឹម​ហើយ​សំឡឹង​មើល​ទៅ​ចំហៀង គឺ​​ថា​មាន​មន្ត​ស្នេហ៍​ខ្លាំង

ធាតុ​អាកាស​ក្ដៅ សុំ​វាស​សក់​បន្តិច

ឈរ​ដូច​ជា​ទប់​ខ្លួន​មិន​នឹង

ធ្វើ​ស្ទីល​លេង​ទូរសព្ទ

ស្លៀក​សំពត់​វែង​ៗ អាច​ធ្វើ​ជា​លេង​សំពត់​តិច​ៗ

រូប​ថត​ពេល​កំពុង​ Shopping ហ្នឹង​ណា

សប្បាយ​ៗ​ពេល​បាន​មក​លេង​សមុទ្រ

អង្គុយ​លេង​ៗ តែ Style គ្រប់

ថត​រូប​អី កំពុង​រវល់​ផង

​កំពុង​មើល​អ្វី​មួយ​យ៉ាង​យក​ចិត្ត​ទុក​ដាក់

ជិប​កាហ្វេ​បង្ហាញ​សម្រស់

​ចុចអាន៖ ​​ ស្រីៗបើចង់មើលមក cute គួរស្លៀកខោខូវប៊យខ្លីជាមួយអាវប្រភេទនេះ

ប្រភព៖ Spiceee ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន