ចាក់​ចាហួយ​​​ផ្លែ​ឈើ​គ្រប់​មុខ​​ទៅ​វត្តប្រគេន​ព្រះ​សង្ឃ បាន​ទាំង​ប្លែក​មាត់​ បាន​ទាំង​​ស្អាត

  • 2019-09-10 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌជិត​ចូល​មក​ដល់​ ជា​ប្រពៃណី​ទំនៀមទម្លាប់​ ប្រជាជន​​ខ្មែរ​តែង​ធ្វើ​ចង្ហាន់​ទៅ​ប្រគេន​​ព្រះ​សង្ឃ​​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​បុព្វការី​ជន​ដែល​​ចែក​ឋាន​ទៅ។​

ជា​រឿយ​ៗ​ គេ​តែង​ចាក់​ចាហួយ​ ឬ​ហៅ​ម៉្យាង​ទៀត​ថា​សារ៉ាយ​ ធ្វើ​ជា​បង្អែម​ប្រគេន​ព្រះ​សង្ឃ។​ តែ​ដើម្បី​ប្ដូរ​រសជាតិ​ និង​បន្ថែម​វីតាមីន​ល្អ​ៗ​ផង​នោះ​ អ្នក​អាច​សាក​ល្បង​ចាក់​ចាហួយ​ផ្លែ​ឈើ​គ្រប់​មុខ​នេះ​ ដែល​មាន​រូបរាង​ស្រស់​ស្អាត​ រសជាតិ​ឆ្ងាញ់​ ហើយ​ថែម​ទាំង​មាន​វីតាមីន​ដែល​ល្អ​ចំពោះ​រាង​កាយ​ផង​ដែរ។​

សម្រាប់​គ្រឿង​ផ្សំ​គឺ​ងាយ​ស្រួល​ធ្វើ​ និង​រក​ទិញ​ ដោយ​អ្នក​អាច​ប្រើ​គ្រប់​ផ្លែ​ឈើ​ដែល​អ្នក​ចូល​ចិត្ត​។​ ចំណែក​វិធី​ធ្វើ​គឺ​ដូច​វីដេអូ​ខាង​ក្រោម៖​

អត្ថបទ៖ Pencharm