បង្ហាញមុខកម្រងតួឯករឿង F4 ថ្មី តែថតជាបែបបុរាណវិញ
- 2019-09-10 02:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញមុខកម្រងតួឯករឿង F4 ថ្មី តែថតជាបែបបុរាណវិញ
មុននេះ ប៉ុស្តិ៍ទូរទស្សន៍ JTBC របស់កូរ៉េទើបតែបញ្ចេញកម្រងរូបភាពរបស់តួឯកទាំងឡាយនៅក្នុងខ្សែភាពយន្តភាគថ្មី Flower Crew ដែលមានសាច់រឿងដូចជារឿង F4 ដែរ តែសាច់រឿងគឺនៅក្នុងសម័យបុរាណវិញ។
កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញានេះ ដែលជាមុនថ្ងៃចាក់ផ្សាយជាផ្លូវការមួយសប្ដាហ៍ ក្រុមការងាររឿងភាគកូរ៉េ Flower Crew បានបញ្ចេញនូវកម្រងរូបភាពរបស់តួឯកទាំងឡាយនៅក្នុងរឿងទាំងស្រុង។ ខ្សែភាពយន្តភាគនេះ ត្រូវបានអ្នកជំនាញក្នុងពិភពសិល្បៈវាយតម្លៃថា មានសាច់រឿងដូចនឹងរឿង F4 ដែរ តែគ្រាន់តែយកទិដ្ឋភាពនៅក្នុងសម័យ Joseon វិញ។
តួឯកប្រុសត្រូវបានតារាសម្ដែងប្រុសកំពុងឡើងកូដវ័យក្មេង Kim Min Jae ជាអ្នករ៉ាប់រង។ រីឯតួឯកស្រីវិញ គឺតារាសម្ដែងស្រី Gong Seung Yeon ជាអ្នកដើរតួ។ តួអង្គប្រុសសំខាន់មួយទៀតដែលទទួលបានការចាប់អារម្មណ៍មិនចាញ់តួឯកនោះគឺ តារាចម្រៀង និងសម្ដែង Park Ji Hoon អតីតសមាជិកក្រុមចម្រៀងល្បីឈ្មោះ Wanna One។
Flower Crew គឺជាគម្រោងខ្សែភាពយន្តភាគដែលបានបោះទុនធំរបស់ប៉ុស្តិ៍ JTBC ដោយនឹងចាប់ផ្ដើមចាក់ផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា៕
ចុចអាន៖ តារាល្បី២រូបរបស់ចិន ទោះរៀនមិនចប់មហាវិទ្យាល័យតែជោគជ័យអាចរកប្រាក់ច្រើនលានដុល្លារ