មិត្តភ័ក្ដិ​ ៦​ប្រភេទ​ដែល​មិន​គួរ​ស្និទ្ធ​ជាមូយ​ទាល់​តែ​សោះ សូម្បី​តែ​ម្ដង​នៅ​ក្នុង​ជីវិត

  • 2019-09-09 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ចេញ​ក្រៅ​សង្គម មនុស្ស​យើង​តែ​មាន​ទំនាក់​ទំនង​ច្រើន​ជាង​មុន។ អាក្រក់​ក៏​មាន ល្អ​ក៏​មាន មិន​អាច​ជៀស​បាន​ឡើយ។ យ៉ាងណាក៏ដោយ​មាន​មិត្តភ័ក្ដិ​មួយ​ចំនួន​ដែល​យើង​គួរ​រក្សា​គម្លាត កុំ​ឲ្យ​មាន​រឿង​ដល់​ខ្លួន​ទៅ​ថ្ងៃ​ក្រោយ។

១. ពួក​មិត្តភ័ក្ដិ​ដែល​រក​យើង​តែ​ពេល​ត្រូវ​ពឹង​ពាក់

មាន​មិត្ត​ខ្លះ ចង់​មួយ​លាន​ឆ្នាំ​ក៏​មិន​ទាក់​ទង​មក​អី​សោះ តែ​ស្រាប់​តែ​ថ្ងៃ​មួយ​ពេល​ត្រូវ​ការ​យើង​ជួយ​អី ទើប​ចាប់​ផ្ដើម​ឆាត​មក​ពឹង​ពាក់។ ប្រភេទ​នេះ​គឺ​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​មុន​គេ។

២. ពួក​មិត្តភ័ក្ដិ​មុខ​ពីរ

នេះ​គឺ​ជា​ប្រភេទ​មិត្តភ័ក្ដិ​ដែល​គ្រោះ​ថ្នាក់​បំផុត ព្រោះ​គេ​អាច​វាយលុក​អ្នក​បាន​គ្រប់​ពេល​វេលា។ មិត្ត​ប្រភេទ​នេះ តែង​ធ្វើ​ខ្លួន​ដូច​មិត្តភ័ក្ដិ​ជិតស្និទ្ធ​នៅ​ក្បែរ​អ្នក​គ្រប់​ពេល​ហើយ​ដឹង​រឿង​អ្នក​គ្រប់​យ៉ាង តែ​ពេល​ជួប​អ្នក​ដទៃ​នឹង​គាស់​រឿង​អ្នក​ឲ្យ​គេ​ដឹង។ បើ​ដក​ខ្លួន​មិន​ទាន់​ទេ អ្នក​នឹង​ក្លាយ​ជា​រឿង​កំប្លែង​ក្នុង​ភ្នែក​អ្នក​ដទៃ។

៣. ពួក​មិត្តភ័ក្ដិ​ពូកែ​ឈ្នានីស

នេះ​គឺ​ជា​ប្រភេទ​មិត្ត​ដែល​យើង​តែង​ប្រទះ​ឃើញ​នៅ​គ្រប់​ទី​កន្លែង ពី​សាលារៀន ដល់​កន្លែង​ធ្វើ​ការ។ ពួក​នេះ​តែង​បង្ហាញ​ភាព​មិន​ពេញ​ចិត្ត​នៅ​ពេល​ឃើញ​ជោគជ័យ ឬ​មាន​អ្វី​លើស​ពួក​គេ។ ពេល​គេ​ឃើញ​យើង​ល្អ​ជាង​គេ គេ​នឹង​បោះ​សម្ដី​ផ្លែ​ផ្កា​តែ​មិន​ហ៊ាន​និយាយ​ចំ​នោះ​ឡើយ។

៤. ពួក​មិត្តភ័ក្ដិ​ពេល​បាន​សុខ សោយ​រួម​គ្នា ពេល​កើត​ទុក្ខ ឯង​រង​តែ​ឯង​ទៅ

ក្រុម​មិត្តភ័ក្ដិ​នេះ​បង្ហាញ​ខ្លួន​នៅ​ពេល​អ្នក​មាន​បាន ដល់​ថ្ងៃ​ណា​មួយ នៅ​ពេល​អ្នក​ជួប​កំហុស ឬ​ឧប្បត្តិហេតុ​អ្វី​មួយ ពួក​គេ​នឹង​ដាក់​មេ​ប្រូច​មុន​គេ គឺ​បាត់​មើល​មិន​ឃើញ​ស្រមោល​តែ​ម្ដង សូម្បី​តែ​ទូរសព្ទ​ទៅ​ក៏​មិន​លើក​ដែរ។

៥. សើច​លើ​គំនរ​ទុក្ខ​របស់​អ្នក

បើ​សិន​ជា​មិត្ត​ជិត​ស្និទ្ធ​មែន​ទែន ពួក​គេ​នឹង​ចូល​មុខ​អ្នក​នៅ​ពេល​អ្នក​ដួល​ផ្កាប់​មុខ តែ​ពួក​គេ​ក៏​ជា​អ្នក​ជួយ​លើក​អ្នក​ឡើង​ដែរ។ តែ​មិត្ត​ក្លែង​ក្លាយ​វិញ នឹង​ធ្វើ​ដូច​បារម្ភ​ពី​អ្នក​ណាស់​អីចឹង តែ​ការ​ពិត​កំពុង​សម្ងំ​សើច​ក្នុង​ចិត្ត​ទេ មិន​ស្រួល​អាច​ជាន់​អ្នក​បន្ថែម​ទៀត​ផង។

៦. ពួក​ឃ្លាន​ឆ្ងាញ់ ស្រលាញ់​ល្អ

​ពេល​នៅ​ស្រលាញ់​គ្នា អ្នក​ណា​ធ្វើ​មិន​ល្អ​ដាក់​អ្នក គេ​នឹង​ចេញ​មុខ​មក​និយាយ​ជួស​ភ្លាម តែ​ដល់​ពេល​ឈប់​និយាយ​រក​គ្នា​ហើយ សូម្បី​តែ​កេរ្តិ៍​ខ្មាស​ដ៏​តូច​បំផុត​របស់​យើង ក៏​ជីក​ឡើង​ដើរ​ប្រាប់​គេ​ដែរ ខ្លាច​គេ​មិន​បាន​ដឹង​ថា​យើង​អាក្រក់។ តែ​កុំ​បារម្ភ ពេល​គេ​និយាយ​ដើម​យើង​ដូច​នេះ អ្នក​ដែល​ត្រូវ​គេ​វាយ​តម្លៃ​គឺ​គេ​នោះ​ទេ មិន​មែន​យើង​ឡើយ៕

​ចុចអាន៖ ​​ សល់លុយខាប់ទាំងវ័យក្មេង បើះអ្នកដឹងពីគន្លឹះចំណាយតិចជាងចំណូល

ប្រភព៖ Spiceee ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម