នារីកើតក្នុងឆ្នាំទាំង៤នេះ មានជីវិតពេញទ្រព្យសម្បត្តិ កើតទុក្ខតិចបំផុតគួរឲ្យច្រណែន

  • 2019-09-06 10:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​នារី​កើត​ក្នុង​ឆ្នាំ​ទាំង​៤​នេះ ​តាម​ក្បួន​ទស្សន៍​​ទាយ​បង្ហាញ​ថា ​​​ពួក​គេ​មាន​ខ្សែ​ជីវិត​ដ៏​គួ​ឲ្យ​ច្រណែន ​ព្រម​ទាំង​សេចក្ដី​សុខ​ក្នុង​ជីវិត​ទៀត​ផង។ ​ឆ្នាំ​ទាំង​នោះ​មាន​ដូច​ជា​៖ ​​

១. ​នារី​កើត​ឆ្នាំ​១៩៨៧

​អ្នក​ច្រើន​តែ​ជា​មនុស្ស​ដែល​គិត​ពី​គេ​ច្រើន​ជាង​ខ្លួន​​ឯង ​​និង​មិន​សូវ​គិត​ពី​មហិច្ឆតា​ក្នុង​ជី​វិត​ឡើយ។ មុន​អាយុ​៣០​ឆ្នាំ ​ជីវិត​របស់​អ្នក​តែង​​តែ​ជួប​រឿង​វេទ​នា​ផ្លូវ​ចិត្ត​ ច្រើន​ជាង​សប្បាយ​ចិត្ត។ ​​បើ​តាម​ការ​ទស្សន៍​ទាយ ​នារី​កើត​ឆ្នាំ​នេះ​នឹង​ជោគ​ជ័យ​ក្នុង​ជីវិត​ ប៉ុន្តែ​ត្រូវ​ឆ្លង​កាត់​ការ​លំបាក​បន្តិច​ ។ ​យ៉ាង​ណា​ក៏​ដោយ​ជោគ​វាសនា​របស់​អ្នក​នៅ​តែ​មាន។ ​អ្នក​នឹង​មាន​ទ្រព្យ​សម្បត្តិ ​ព្រម​ទាំង​ត្រូវ​គេ​កោត​សរសើរ។ ​​

ក្នុង​ជីវិត​រៀប​ការ​វិញ ​អ្នក​ច្រើន​តែ​​ជា​មនុស្ស​ជួយ​​ប្ដី​របស់​អ្នក​ដើម្បី​​មាន​ការងារ​ស្ថេរ​ភាព​មួយ។ ចំពោះ​កូន​ៗ​​របស់​អ្នក​វិញ ​ពួក​គេ​នឹង​ជោគ​ជ័យ​នៅ​​ពេល​ពេញ​វ័យ។ ​ពួក​គេ​​នឹង​សង​គុណ​អ្នក​ដោយ​កតញ្ញូ​បំ​ផុត។ ​មិន​យូរ​ទេ ​បន្ទាប់​ពី​អាយុ​៣៥​ឆ្នាំ ​អ្នក​នឹង​ជួប​តែ​រឿង​សប្បាយ​ចិត្ត។

​២. ​នារី​កើត​ឆ្នាំ​១៩៩៣

អ្នក​ច្រើន​ជា​មនុស្ស​ប្រឹង​ប្រែង មាន​ការ​គួរ​សម ​និង​ក្ដី​ស្រលាញ់​ជ្រាល​ជ្រៅ។ អ្នក​​តែង​ធ្វើ​ការងារ​ដើម្បី​ឲ្យ​មនុស្ស​រាល់​គ្នា​សប្បាយ​ចិត្ត។ ​ម្ល៉ោះ​ហើយ ​មើល​ពី​សម្បក​ក្រៅ​អ្នក​មើល​ទៅ​ដូច​មនុស្ស​មិន​សូវ​ខ្វល់​ខ្វាយ​ច្រើន។ ​ម្យ៉ាង​ទៀត ​អ្នក​​ត្រូវ​គេ​ចាត់​ទុក​ជា​មនុស្ស​ឆ្លាត ​ទទួល​បាន​ការ​គោរព ចេះ​យល់​ចិត្ត​និង​​ការ​ស្ងើច​សរសើរ​ពី​មិត្ត​រួម​ការងារ​និង​ថ្នាក់​ដឹក​នាំ។ ​អ្នក​មិន​ងាយ​បង្កើត​ជម្លោះ​ជាមួយ​អ្នក​ណា​ទេ ដោយសារ​តែ​មនុស្ស​ជា​ច្រើន​ស្រលាញ់​អ្នក។ ​

​​ក្នុង​ជីវិត​រៀប​ការ​វិញ ​តែង​តែ​មាន​សុភមង្គល ​ហើយ​កូន​ៗ​របស់​អ្នក​វិញ​ក៏​ស្ដាប់​បង្គាប់​ដែរ។ ​នៅ​អាយុ​២៥​ឆ្នាំ ការងារ​របស់​អ្នក​ចាប់​ផ្ដើម​មាន​ការ​អភិវឌ្ឍ ។ ​នៅ​អាយុ​៣០ ​ដល់​៤០​ឆ្នាំ ​​អ្នក​នឹង​ទទួល​បាន​លទ្ធ​ផល​ល្អ​ជា​ទី​គាប់​ចិត្ត​ក្នុង​ជីវិត។

៣. ​នារី​កើត​ឆ្នាំ​១៩៩៤

​​​​​​​​​​​​អ្នក​ជា​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត ​ស្មោះ​ត្រង់​​គួរ​ឲ្យ​គោរព​​ខ្លាំង​ណាស់។ ​អ្នក​តែង​ស្ដាប់​យោបល់​ល្អ​ៗ​នៅ​ពេល​មាន​បញ្ហា ហើយ​ក៏​​តែ​ង​តែ​ជួយ​​ដល់​មនុស្ស​ទាំង​ឡាយ​នៅ​ពេល​គេ​ជួប​បញ្ហា​លំបាក។ ​អ្នក​ដទៃ​អាច​នឹង​បោះ​បង់​ពេល​ជួប​​ការ​លំ​បាក ​តែ​សម្រាប់​មនុស្ស​កើត​ឆ្នាំ​១៩៩៤​វិញ ហាក់​មិន​ងាយ​បោះ​បង់​ចោល​រឿង​អ្វី​មួយ​ផ្តេស​ផ្តាស​ឡើយ។

ពេល​ធ្វើ​ការ​អាច​​ស្មុគ​ស្មាញ​បន្តិច ​តែ​អ្នក​ច្រើន​តែ​ជោគ​ជ័យ​លឿន។ ​នៅ​អាយុ​៣០​ឆ្នាំ ​អ្នក​នឹង​ប្រទះ​ការងារ​ដែល​អ្នក​​ពេញ​ចិត្ត។ ​សម្រាប់​ឆ្នាំ​នេះ​វិញ មាន​រឿង​ច្រើន​ដែល​អ្នក​ត្រូវ​រៀន​សូត្រ ​ដើម្បី​សម្រេច​លទ្ធ​ផល​។

​ចំណែក​ជីវិត​រៀបការ​​វិញ ​គឺ​ពោរ​ពេញ​ដោយ​ភាព​សប្បាយ​រីក​រាយ ​បើ​ទោះ​ពេល​ខ្លះ​ជួប​រឿង​ខ្វែង​គំនិត ឬ​មាន​​ជម្លោះ​​ក៏​ដោយ។ ​អ្នក​នឹង​ទទួល​បាន​ក្តី​ស្រលាញ់​ ការ​យក​​ចិត្ត​ទុក​ដាក់​ច្រើន​ឡើង​ៗ​ពី​សមាជិក​គ្រួសារ។

​៤. ​នារី​កើត​ឆ្នាំ​១៩៩៩

បុគ្គលិក​លក្ខណៈ​របស់​អ្នក​មើល​ទៅ​ម៉ឺង​ម៉ាត់ ​តែ​ខាង​ក្នុង​ស្ងប់​ស្ងាត់។ ​អ្នក​មិន​រាថយ​នឹង​ជម្នះ​ឧបសគ្គ​ក្នុង​ជីវិត ។ ​អ្នក​​ចូល​ចិត្ត​សេរី​ភាព ​និង​មិន​រស់​ដោយ​សារ​ពាក្យ​របស់​គេ​នោះ​ឡើយ។ ​​បើ​និយាយ​ពី​ការងារ​វិញ ​អ្នក​យក​ចិត្ត​ទុក​ដាក់​ណាស់។ ​អ្នក​ចាប់​ផ្ដើម​ចូល​សង្គម​តាំង​ពី​អាយុ​២០​ឆ្នាំ ​ដោយ​យល់​បាន​ល្អ​នូវ​រឿង​លំបាក​ទាំង​ឡាយ ​ការ​តស៊ូ ​និង​សម្ពាធ​ពី​ការងារ។ ការងារ​របស់​អ្នក​ចេះ​តែ​លូត​លាស់​ជា​លំដាប់ សូម្បី​តែ​ហិរញ្ញវត្ថុ ។ យ៉ាង​ណា​ក៏​ដោយ ​មាន​ឆ្នាំ​ខ្លះ​អ្នក​ជួប​រឿង​លំបាក រហូត​បាត់​បង់​លុយ​កាក់​ថែម​ទៀត​។

​សម្រាប់​ជីវិត​រៀបការ​វិញ ​ជីវិត​អ្នក​នឹង​​រីក​រាយ ​សុភមង្គល ព្រម​ទាំង​កូន​របស់​អ្នក​ទៀត​ផង។ ​អ្នក​ពូកែ​យក​ចិត្ត​ទុក​ដាក់​សម​ជា​ម្ដាយ ​រួម​ទាំង​អាច​ផ្គត់​ផ្គង់​លើ​ការ​​សិក្សា​របស់​កូន​ៗ​អ្នក​បាន​ដោយ​​ទំនុក​ចិត្ត ​គ្មាន​ការ​បារម្ភ​​ច្រើន​ពេក​ទេ។ ​ជីវិត​ប្តី​ប្រពន្ធ​របស់​អ្នក​មាន​ភាព​កក់​ក្តៅ បើ​ទោះ​ពេល​ខ្លះ​មាន​ការ​ចម្រូង​ចម្រាស​ខ្លះ​ក៏​ដោយ៕

​ចុចអាន៖ ​​ មនុស្ស​ស្រី​ដែល​អាច​​ចង​បេះដូង​មនុស្ស​ប្រុស​ល្អ​ម្នាក់​ជាប់ តែង​មាន​ ៦​យ៉ាង​នេះ

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម