មិត្ត​ៗ​នារី ដែល​មាន​រាង​ស្គម ហាម​ស្លៀក​ម៉ូដ​ខោ​អាវ​ទាំង​នេះ​បើ​មិន​ចង់​ក្លាយ​ជា​គ្រោង​ឆ្អឹង

  • 2019-09-07 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិន​ជា​មិន​ចង់​ឲ្យខ្លួន​មើល​ទៅ​ស្គម​រីង​រៃ គ្មាន​ជីវជាតិ​ប្រៀប​ដូច​ជា​ដើម​ឈើ​​នោះ​ទេ មនុស្ស​ស្រី​ដែល​មាន​រាង​ស្គម​ស្រាប់​គួរ​ជៀស​វាង​ម៉ូដ​សម្លៀកបំពាក់​ទាំង​នេះ​ជា​ដាច់​ខាត។

ដូច​គ្នា​នឹង​មិត្ត​ៗ​នារី​ដែល​មាន​ព្រលឹងព្រលះ​ដែរ ស្រី​ៗ​ដែល​មាន​រាង​ស្គម​ក៏​ត្រូវ​ឈឺក្បាល​ពេល​ជ្រើសរើស​សម្លៀក​បំពាក់​ម្ដង​ៗ​ដែរ ដោយ​មិន​មាន​អ្វី​ក៏​ស្លៀក​ទៅ​សម​ទាំង​អស់​​នោះ​ឡើយ ដ្បិត​មាន​ម៉ូដ​ខ្លះ ពេល​ស្លៀក​ទៅ ប្រាកដ​ជា​ត្រូវ​គេ​ប្រ​ដូច​កញ្ចាញ់ចេក​ជា​មិន​ខាន។ ខាង​ក្រោម​នេះ​គឺ​ជា​ម៉ូដ​ខោអាវ​ដែល​ ស្រី​ៗ​រាង​ស្គម​គួរ​ជៀសវាង បើ​មិន​ចង់​ឲ្យ​មើល​ទៅ​ឃើញ​ស្គម​លើស​ដើម។

១. ខោអាវ​រលុង​ពេក​ ឬ​រឹប​ពេក

ខោអាវ​រលុង​ពេក​ នឹង​ធ្វើ​ឲ្យ​យើងមើល​ទៅ​កំពុង​ស្លៀក​បាវ​មួយ ឯ​ខោអាវ​រឹប​ពេក នឹង​ធ្វើ​ឲ្យ​ប្រៀប​ដូច​មាន​តែ​ស្បែក​ដណ្ដប់​ឆ្អឹង​ទាំង​ស្រុង។

២. ខោអាវ​ពណ៌​ក្រម៉ៅ

ពណ៌​ក្រម៉ៅ​គឺ​សម្រាប់​អ្នក​ដែល​មាន​សាច់​ឈាម​បិទបាំង​ ចំពោះ​អ្នក​ស្គម​ដាក់​ពណ៌​នេះ​នឹង​មើល​ទៅ​ស្គម​លើស​ដើម។

៣. ខោអាវ​តែ​មួយ​ពណ៌

ខោអាវ​តែ​មួយ​ពណ៌​ គ្មាន​អ្វី​លេចធ្លោ​នឹង​ធ្វើ​ឲ្យ​អ្នក​ដទៃ​ចាប់​អារម្មណ៍​លើ​តែ​រាង​ស្គម​របស់​យើង ដូច​នេះ​គួរ​គួប​ផ្សំ​ពណ៌​យ៉ាង​តិច​ឲ្យ​បាន​២។

៤. ខោអាវ​ស្ដើង

ខោអាវ​ស្ដើង​មាន​តែ​មួយ​ជាន់ ហើយ​គ្មាន​អ្វី​បន្ថែម​នឹង​ខាង​ក្រៅ​នឹង​រំលេច​ឆ្អឹង​របស់​អ្នក​ឡើង​ទាំង​ស្រុង ដូច​នេះ​ អ្នក​អាច​គួប​ផ្សំ​បាន​ជាមួយ​អាវ​ក្រៅ ឬ​កន្សែង​បង់​ក​ជា​ដើម។

៥. រ៉ូប​វែង​ដល់​ដី

រ៉ួបវែង​ដល់​ដី ពេល​ស្លៀក​លើ​អ្នក​ស្គម​ពេក មើល​ពី​ចំងាយ​គឺ​មិន​ខុស​ពី​ទង់​នោះ​ឡើយ។ អ្នក​អាច​ជំនួស​មក​វិញ​ដោយ​រ៉ូប​ជើង​ទ្រផ្កា ឬ​លើ​ជង្គង់​បន្តិច​ក៏​បាន៕

ចុចអាន៖ ​​ ត្រូវម៉ាច់! ពេលភ្ជុំខ្ជិលដើរផ្សារ អាចដេកទិញខោអាវពីផ្ទះ បានទាំងស្អាតហើយបញ្ចុះតម្លៃកប់ទៀត

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel