ចង់ដឹងអត់? នេះជាអាថ៌កំបាំងថ្មីជួយឲ្យស្បែកក្រអូបនិងសភ្លឺថ្លារាល់ថ្ងៃ

  • 2019-09-05 08:37:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទីបំផុត សាប៊ូ​ដុស​ខ្លួន លុច្ស ​ដែល​ជា​ម៉ាក​ផលិតផល​​សាប៊ូ​ដុស​ខ្លួន​ដ៏​ពេញនិយម​ និង​មាន​វត្តមាន​នៅ​កម្ពុជា​ជា​យូរឆ្នាំ​មក​ហើយ​នោះ​ ថ្មីៗនេះ​បាន​សម្រេច​ចេញ​ផលិតផល​រូបមន្ត​ថ្មី​មួយទៀត​ដែល​ជួយ​ធ្វើ​ឲ្យ​​​ស្បែក​​ក្រអូប​សាយ និង​​ស​ភ្លឺ​ថ្លា​ គឺ​  LUX YUZU។

LUX YUZU ជា​សាប៊ូ​ដុស​ខ្លួន​ដែល​ផលិត​ឡើង​ដោយ​ប្រើ​រូបមន្ត​ថ្មី មាន​ធាតុ​ផ្សំ​ចម្រាញ់​ចេញ​ពី​ផ្កា​ក្រូច YUZU និង  VITAMIN C ពី​ផ្លែ​ក្រូច ដែល​ក្រៅ​ពី​មាន​គុណ​ប្រយោជន៍​ចំពោះ​សុខភាព​ស្បែក​ហើយ វា​ថែម​ទាំង​ផ្ដល់​ក្លិន​ក្រអូប​យ៉ាង​ពិសេស​ជួយ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ​ទៀត។  

កាន់​តែ​រំជើប​រំជួល​នោះ គឺ គ្រាន់​តែ​ប្រកាស​ពី​ការ​មក​ដល់​នូវ​ផលិតផល​សាប៊ូ​ដុស​ខ្លួន​ អម​ដោយ​វត្តមាន​អ្នក​តំណាង​ផលិតផល​​របស់​លុច្ស​ថ្មី​​ភ្លាម  មាន​អ្នក​លេង​ហ្វេស​ប៊ុក​មិន​តិច​ទេ​ដែល​ចាប់អារម្មណ៍ និង​នាំ​គ្នា​ស៊ែ​ និង​ Comment ពិសេស​គឺ​គេ​​នាំគ្នា​ចូល​រួម​ទាយ​ថា​តារា​ស្រី​រូប​ណា​គឺជា​អ្នក​តំណាង​ថ្មី​របស់​ផលិតផល​ដ៏​ល្បី​ឈ្មោះ​នេះ។

ចុះ​អ្នក​វិញ ឆ្ងល់​ដែរ​អត់ ? គ្រាន់​តែ ចូល​រួម​ទាយ​លេង​ៗ នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់​មែន​ទែន​ណា៎។

តោះ! ចាំ​នាំ​គ្នា​តាម​ដាន​​ថា​តើ​អ្នក​ណា​ជា​តារា​តំណាង​ឲ្យ​ផលិតផល​សាប៊ូ​លុច្ស​ថ្មី​? អ្នក​ទាំង​អស់​គ្នា​ក៏​អាច​ចូល​រួម​ទស្សន៍ទាយ​បាន​ដែរ​ដើម្បី​ឈ្នះ​រង្វាន់​ពី​សាប៊ូ​លុច្ស​ដោយ គ្រាន់​តែ​ចូល​ទៅ​កាន់​ទំព័រ​ហ្វេសបុក​របស់​ផលិតផល​សាប៊ូ​ដុស​ខ្លួន​លុច្ស Lux Cambodia ហើយ​ធ្វើ​តាម​លក្ខខណ្ឌ​ដែល​បាន​កំណត់។

អ្នក​ឈ្នះ​រង្វាន់​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី១០ កញ្ញា​ខាង​មុខ​នេះ៕

អត្ថបទ៖ លីដា

អត្ថបទពេញនិយម