លើស​ពី​មិត្តភាព ស្រដៀង​នឹង​ស្នេហា តែ​នៅ​តែ​ឈាន​មិន​ដល់​ អានឹង​គេហៅ​ថា​អីវិញទៅ?

  • 2019-09-04 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​នៅ​ក្នុង​ជីវិត​របស់​យើង​តែង​មាន​ចំណង​មួយ​ដែល​នៅ​ពាក់​កណ្ដាល​ទី៖ មិន​មែន​ជា​សង្សារ លើស​ពី​មិត្តភ័ក្ដិ​ធម្មតា តែ​គ្មាន​សិទ្ធិ​ហួងហែង​អ្វី​ទាំង​អស់។ តើ​អ្នក​មាន​ដែល​សួរ​ខ្លួន​ឯង​ទេ​ថា មនុស្ស​២​នាក់​ស្ថិត​ក្នុង​ចំណង​មួយ​ដែល ស្រលាញ់​គ្នា តែ​គ្មាន​អ្វី​ចង​ទាំង​អស់ ម្នាក់​ៗ​សុទ្ធ​តែ​មាន​ផ្លូវ​ដើរ​រៀង​ខ្លួន។ ពេល​គ្មាន​វត្តមាន​របស់​អ្នក គេ​នៅ​តែ​ដើរ​លើ​ផ្លូវ​របស់​គេ​ដដែល។

រូបតំណាង

នៅ​តែ​ចង់​ជួប​មុខ​គ្នា ចង់​ណាត់​គ្នា​ដើរ​លេង នៅ​តែ​នឹក​គ្នា តែ​មិន​ដឹង​ថា ពេល​ជួប​បន្ទាប់​ទៀត​គឺ​នៅ​ពេល​ណា​ឡើយ គឺ​គ្មាន​អ្វី​ច្បាស់​លាស់​ទាំង​អស់។ មនុស្ស​២​នាក់​ស្ថិត​ក្នុង​ចំណង​មួយ តែ​គ្មាន​អ្វី​ចង នេះ​ហៅ​ថា​ចំណង​មនោសញ្ចេតនា​គ្មាន​ភាព​ច្បាស់​លាស់។

អារម្មណ៍​ដែល​រាល់​ព្រឹក យើង​តែង​គិត​ដល់​គេ​មុន​គេ ហើយ​គេ​ក៏​ជា​មនុស្ស​ដែល​យើង​គិត​ដល់​ចុង​ក្រោយ​គេ​មុន​គេង​ដែរ ប៉ុន្តែ​គេ​មិន​ដែល​ផ្ដល់​ចម្លើយ​មួយ​ណា​ច្បាស់​លាស់​ថា​យើង​ទាំង​២ ជា​អ្វី​នឹង​គ្នា​ឡើយ។ ដោយ​សារ​តែ​មនោសញ្ចេតនា​មួយ គឺ​ហួស​ពី​មិត្តភ័ក្ដិ​ឆ្ងាយ​ណាស់ តែ​គ្មាន​អ្វី​កំណត់​ថា​ជា​សង្សារ​នឹង​គ្នា។

រូបតំណាង

ចំណុច​ពិសេស​នៅ​ក្នុង​ចំណង​មួយ​នេះ​គឺ ភាគី​ទាំង​សង​ខាង​សុទ្ធ​តែ​មាន​មនោសញ្ចេតនា​នឹង​គ្នា​ទាំង​អស់ តែ​ពួក​គេ​មិន​ហ៊ាន​ហើប​មាត់​និយាយ​ពី​អារម្មណ៍​របស់​ខ្លួន​ឯង​ឡើយ។ ជាទូទៅ​ចំណង​បែប​នេះ​គឺ​មាន​ភាព​យូរ​អង្វែង​ខ្លាំង​ណាស់ ព្រោះ​ដោយ​សារ​តែ​គ្មាន​អ្វី​ចង ដូច​នេះ​ហើយ​ក៏​គ្មាន​ការ​ខឹង​គ្នា ឬ​ប្រចណ្ឌ​ធ្វើ​ឲ្យ​បែក​បាក់​ដែរ។ នេះ​ក៏​ជា​មូលហេតុ​ដែល​មនុស្ស​ភាគ​ច្រើនសុខ​ចិត្ត​ជ្រើស​យក​នៅ​ពាក់​កណ្ដាល​ទី​ដូចនេះ ហើយ​មិន​ព្រម​ឈាន​ឡើង​ដល់​សង្សារ​ជា​ផ្លូវ​ការ។

អារម្មណ៍​នៅ​កណ្ដាល​ទី​ដូច​នេះគឺ​ពិបាក​នៅខ្លាំង​ណាស់ វា​គឺ​ជា​ការ​ទាញ​ព្រ័ត្រ​រវាង​សុភមង្គល និង​ឯកា។ អ្នក​ចូលចិត្ត​និយាយ​ជាមួយ​គេ អ្នក​យល់​ថា​គេ​ជាមនុស្ស​សម​នឹង​អ្នក​បំផុត។ ហើ​យ​ក៏​មាន​សុភមង្គល​ខ្លាំង​ពេល​ដឹង​គេ​មាន​ចិត្ត​នឹង​យើង​ដែរ។ ហើយ​ក៏​ស្រាប់​តែ​មាន​ថ្ងៃ​មួយ ចិត្ត​នៅ​មិនសុខ នៅ​ពេល​ដឹង​ថា គេ​អាច​មាន​ចិត្ត​លើ​អ្នក​ដទៃ តែ​ខ្លួន​មិន​អាច​ធ្វើ​អ្វី​បាន​ទាំង​អស់។ តែ​រឿង​នេះ​ជា​រឿង​ធម្មតា​នោះ​ទេ ព្រោះ​នរណា​ម្នាក់​ក៏​ត្រូវ​ឆ្លងកាត់​មនោសញ្ចេតនាបែប​នេះ​យ៉ាងហោច​ម្ដង​នៅក្នុង​ជីវិត​ដែរ៕

រូបតំណាង

ចុចអាន៖ជួប​ស្នេហា​មិន​សម​បំណង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ច្រើន​លើក​ពេក គួរ​តែ​រៀនប្រើជីវិត​បែប​នេះ​ម្ដង

ប្រភព៖ Guu ប្រែសម្រួល ៖ Caramel

អត្ថបទពេញនិយម