មិន​មែន​ងាយ​ស្រួល​ឡើយ រៀន​បំភ្លេច​អ្វី​មួយ ពិសេស​​មនុស្ស​ដែល​ធ្លាប់​ស្រលាញ់

  • 2019-09-04 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បំភ្លេ​ច​អ្វី​មួយ​ មិន​ដែល​ជា​រឿង​ងាយ​ស្រួល​ឡើយ។ ធ្លាប់​មាន​មនុស្ស​ម្នាក់​ដែល​ស្និទ្ធិ​ស្នាល ហើយ​ខ្ញុំ​បានចាត់​គេ​ដូច​ជា​ជីវិត​ ដូច​ជា​ដង្ហើម​របស់​ខ្លួន។ អ្នក​ធ្លាប់​ជា​ផ្នែក​មួយ​នៃ​ខ្ញុំ​ដែល​មិន​អាច​ខ្វះ​បាន។ ទាំងសប្បាយ ទាំង​ពិបាក​សុទ្ធ​តែ​ចែក​រំលែក​នឹង​អ្នក អ្នក​ធ្លាប់​ជា​ស្មា​តែ​មួយ​គត់​ដែល​ខ្ញុំ​ផ្អែក​លើ។

លែង​ស្រលាញ់​គ្នា​ហើយ អ្នក​ណា​ក៏​ស្រែក​ក្ដែង​ៗ​ថា ត្រូវ​រៀន​ពី​វិធី​កាត់​ចោល​ឲ្យ​អស់។ ប៉ុន្តែ​មិនមែន​​​ចង់​​ភ្លេច​គឺ​ភ្លេច​បាន​ឯណា។ នេះ​គឺ​ជា​បេះដូង​របស់​មនុស្ស​ណា មិន​មែន​ម៉ាស៊ីន​ឡើយ។ មិន​មែន​នៅ​ពេល​ដែល​មិន​ចង់​រក្សា​ទុក ហើយ​គ្រាន់​តែ​ចុច​ពាក្យ លុប គឺ​ហើយ​នោះ​ទេ។

ធ្លាប់​មាន​មនុស្ស​ប្រាប់​ខ្ញុំ​ថា​ ចង់​បំភ្លេច​អ្នក​ណា​ម្នាក់ ត្រូ​វ​ចំណាយ​ពេល​គុណ​នឹង​២​នូវ​រយៈ​ពេល​ដែល​ធ្លាប់​នៅ​ជាមួយ​គ្នា។ ពេល​ខ្លះ​មាន​គេ​រំលឹក​ពី​វត្តមាន​របស់​គេ ខ្ញុំ​ក៏​និយាយ​ទាំង​ក្លាហាន​ព្រម​ទាំង​សើច​ថា ខ្ញុំ​ភ្លេច​អស់​ហើយ ទាំង​ដែល​ក្នុង​បេះដូង​ដូច​មាន​កាំបិត​កំពុង​ជ្រៀក​ជា​ចំរៀក​ៗ។

បំភ្លេចអ្វី​មួយ​គឺ​ពិបាក​ខ្លាំង​ណាស់​ទៅ​ហើយ ទម្រាំ​មនុស្ស​ដែល​យើង​ធ្លាប់​គិត​ថា​សំខាន់​ជាង​អ្វី​ទៅ​ទៀត​នោះ គឺស្ទើរ​តែ​មិន​អាច​ធ្វើ​បាន។ ទោះ​បី​ជា​តែងតែ​ប្រាប់​ខ្លួន​ឯង​ថា “មិន​អី​ទេ” រាប់​ពាន់​ដង​ហើយ​ក៏​ដោយ តែ​តាម​ការ​ពិត ខ្ញុំ​មិន​មែន​មិន​អី​ទេ។ មិន​ដឹង​ថា​ក្រោយ​ពេល​បែក​គ្នា អ្នក​មាន​ដែល​ធ្លាប់​គិត​ពី​ខ្ញុំ​ឬ​អត់ សូម្បី​តែ​ម្ដង​ក៏​បាន។ តែ​ខ្ញុំ​រាល់​ថ្ងៃ​តែង​ត្រូវ​ប្រកួត​ស្លាប់​រស់​ជាមួយ​អនុស្សាវរីយ៍​ដ៏​ច្បាស់​ក្រឡែត ប្រៀប​ដូច​ទើប​កើត​ឡើង​កាល​ពី​ម្សិល​មិញ។ ពាក្យ​ដាស់​តឿន ក៏​ដូច​ជា​ដំបូន្មាន​របស់​អ្នក​សម្រាប់​ខ្ញុំ ខ្ញុំ​នៅ​ឮ​ប្រៀប​ដូច​អ្នក​កំពុង​ខ្សឹប​ប្រាប់ ទាំង​មិន​ដឹង​ថា​ពេល​នេះ​អ្នក​កំពុង​នៅឯណា។

និយាយ​រួម​ទៅ ឈាន​ដល់​ដំណាក់កាល​បែក​គ្នា ក៏​ជា​ជម្រើស​របស់​យើង​ទាំង​២ តែ​ហេតុ​អ្វី​នៅ​ឈឺ​ខ្លាំង​យ៉ាង​នេះ ទាំង​ខ្លួន​ឯង​និយាយ​ពាក្យ​ថា​បែក​សោះ ពិត​ជា​គួរ​ឲ្យ​អស់​សំណើច​មែន។

គេ​ថា ដើម្បី​ងាយ​បំភ្លេច​គេ គ្រាន់​តែ​យក​ស្រា​ធ្វើ​ជា​មិត្ត​គឺ​បាន​ហើយ។ តែ​ចម្លែក​ខ្លាំង​ណាស់ ខ្ញុំ​កាន់​តែ​ផឹក​កាន់​តែ​ឃើញ​ថា​ខ្លួន​ឯង​ស្វាង ហើយ​ពិបាក​លើស​ធម្មតា​រាប់​រយ​ដង ហើយ​មើល​ខ្លួន​ឯង​នៅ​ពេល​នោះ​គឺ​គួរ​ឲ្យ​អាណិត​ខ្លាំង​ណាស់។ ចុង​បញ្ចប់ ខ្ញុំ​ប្រើ​សឹង​គ្រប់​វិធី​ហើយ នៅ​តែ​មិន​អាច​បំភ្លេច​រូប​គេ​បាន អ៊ីចឹង​កុំ​បោក​ខ្ញុំ​ទៀត​ថា ក្រោយ​បែក​គ្នា​គឺ​ងាយ​ភ្លេច​គេ​បាន៕

​ចុចអាន៖ ​​ វេទនា​បំផុត​នោះ​គឺ នៅ​ក្បែរ​គ្នា តែ​អស់​អារម្មណ៍​នឹង​គ្នា​បាត់​ហើយ

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម