មកដឹងតារានិករទាំង៣ដែលអ្នកដទៃមិនអាចទាយចិត្តដឹងបានងាយៗ

  • 2019-09-04 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​មួយ​ចំនួន​មិន​សូវ​ពូកែ​លាក់​អារម្មណ៍​របស់​ខ្លួន ហើយ​មនុស្ស​មួយ​ចំនួន​ទៀត​ក៏​ពូកែ​ទាយ​ដឹង​ចិត្ត​អ្នក​ដទៃ​ណាស់ គ្រាន់​តែ​មើល​កាយវិការ ពាក្យ​សម្ដី​ជា​ដើម។ ប៉ុន្តែ​មាន​មនុស្ស​មួយ​ចំនួន​ទៀត​ដែល​​មិន​ងាយ​ឱ្យ​អ្នក​ណា​មើល​ចិត្ត​ដឹង​ដោយ​ងាយ​ឡើយ មិន​ថា​អ្នក​នោះ​ពូកែ​មើល​មនុស្ស​កម្រិត​ណា​ក៏​ដោយ។

ចង់​ដឹង​ណាស់​មែន​ទេ​ថា មនុស្ស​ណា​ខ្លះ​ដែល​ពូកែ​លាក់​អារម្មណ៍​បែប​នេះ? ​ថ្ងៃ​នេះ​យើង​នឹង​មក​មើល​អ្នក​កើត​ក្នុង​តារានិករ​ទាំង​៤​ដែល​អាច​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង​​បាន​យ៉ាង​ល្អ។ មើល​មើល៍​មាន​ត្រូវ​ខ្លួន​ឯង​ដែរ​អត់?

១. Taurus (​ថ្ងៃ​ទី​២០ មេសា- ​ថ្ងៃ​ទី​២០ ឧសភា)

អ្នក​​កើត​ចន្លោះ​ថ្ងៃ​នេះ​ច្រើន​តែ​រឹង​រូស​ និង​ចចេស​បន្តិច។ អ្វី​ដែល​អ្នក​និយាយ​ទៅ​កាន់​អ្នក​ដទៃ​ អាច​មិន​មែន​សុទ្ធ​តែ​ដូច​អ្វី​ដែល​​អ្នក​កំពុង​គិត​ឡើយ។ និយាយ​ទៅ ត្រូវ​ការ​ពេល​យូរ​បន្តិច​ទើប​អាច​កាត់​ន័យ​បាន​ថា​អ្នក​កំពុង​គិត​ពី​អ្វី ព្រោះ​មនុស្ស​បែប​នេះ​មិន​សូវ​បង្ហាញ​កាយវិការ​ចំ​ៗ​ឱ្យ​អ្នក​ដទៃ​បាន​ឃើញ​ឡើយ។

មួយ​វិញ​ទៀត ​មនុស្ស​នេះ​ឃើញ​ពី​ខាង​ក្រៅ​ដូច​ជា​មាត់​រឹង ចចេស មិន​ស្ដាប់​អ្នក​ណា​ងាយៗ តែ​ក្នុង​ចិត្ត​វិញ​មាន​បេះដូង​ទន់​ភ្លន់​​ ផ្អែម​ល្ហែម​មិន​អន់​ទេ។ គ្រាន់​តែ​ពី​ខាង​ក្រៅ ច្រើន​តែ​ធ្វើ​​ក្លាហាន រឹង​មាំ​ រហូត​ធ្វើ​ឱ្យ​គេ​ឯង​ពិបាក​ទាយ​ថា​គេ​នេះ​ជា​មនុស្ស​បែប​ណា​ឱ្យ​ប្រាកដ។

២. Leo (​ថ្ងៃ​ទី២៣ ​កក្កដា- ​ថ្ងៃ​ទី​២២ សីហា)

មនុស្ស​កើត​ចំ​តារានិករ​នេះ​គឺ​ពិបាក​ទាយ​ចិត្ត​ជាង​គេ​បំផុត​ក្នុង​ចំណោម​តារា​និករ​ទាំង​អស់។ តារានិករ​មួយ​នេះ​ត្រូវ​ត្រួត​ត្រា​ដោយ​ព្រះ​អាទិត្យ ដែល​អាច​និយាយ​ថា​ពួក​គេ​ជា​មនុស្ស​ងាយ​ចុះ​សម្រុង​ជាមួយ​អ្នក​ដទៃ ចូល​ចិត្ត​កន្លែង​សប្បាយៗ រាំ​ច្រៀង​ជា​ដើម។​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា មនុស្ស​នេះ​តាម​ពិត​ក៏​មាន​ភាព​អៀន​ខ្មាស និង​​ពេល​ខ្លះ​ចង់​នៅ​ម្នាក់​ឯង គឺ​នៅ​​ឱ្យ​ឆ្ងាយ​ពី​អ្នក​ដទៃ​ដែរ។

ពេល​ណា​មាន​អារម្មណ៍​ធុញថប់ ពួក​គេ​ចូល​ចិត្ត​នៅ​ម្នាក់​ឯង​ដាច់​ពី​គេ​ឯង ដើម្បី​​រម្ងាប់​អារម្មណ៍ ឬ​បង្កើត​ភាព​ច្នៃ​ប្រឌិត​​ដល់​ខ្លួន។ កត្តា​នេះ​ហើយ​ទើប​មនុស្ស​ឯ​ទៀត​មិន​អាច​ទាយ​ដឹង​ចិត្ត​របស់​តារានិករ​មួយ​នេះ​បាន ព្រោះ​តែ​​មើល​ទៅ​ដូច​ជា​មនុស្ស​ពីរ​ខុស​គ្នា​ឆ្ងាយ​តែ​ម្ដង។

៣. Aquarius (​ថ្ងៃ​ទី​២០ មករា -​ថ្ងៃ​ទី​១៨ ​កុម្ភៈ)

អ្នក​​កើត​ចំ​តារានិករ​នេះ​ច្រើន​ជា​មនុស្ស​ចូល​ចិត្ត​លេង​ច្រើន ប៉ុន្តែ​ក៏​ចូល​ចិត្ត​វិភាគ​អ្វីៗ​ឱ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ដើម្បី​ធ្វើ​ឱ្យ​របស់​ឬ​ការ​ងារ​នោះ​ល្អ​ប្រសើរ​ឡើង​ដែរ។ និយាយ​ពី​ទំនាក់ទំនង​ស្នេហា​វិញ មនុស្ស​នេះ​មិន​សូវ​ចូល​ចិត្ត​ផ្ដេកផ្ដិត ​បបោស​អង្អែល​អី​ប៉ុន្មាន​ទេ តែ​ចូល​ចិត្ត​ផ្ដោត​លើ​ខ្លួន​ឯង​ច្រើន​ជាង ទើប​ធ្វើ​ឱ្យ​មនុស្ស​ផ្ទុយ​ភេទ​ពិបាក​នៅ​ក្បែរ​បាន​យូរ​បន្តិច។

និយាយ​រួម អ្នក​កើត​ចំ​តារានិករ​នេះ​ចូល​ចិត្ត​បង្ហាញ​ក្ដី​ស្រលាញ់​ដល់​អ្នក​ដទៃ ប៉ុន្តែ​ក៏​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ខ្លួន​ឯង​ឱ្យ​ច្រើន​ផង​ដែរ ពោល​គឺ​ចេះ​ស្រលាញ់​ខ្លួន​ឯង​ច្រើន​ជាង​ឱ្យ​គេ​មក​ស្រលាញ់​ជំនួស។

បែប​នេះ​ទើប​ពេល​ខ្លះ អ្នក​នៅ​ជុំវិញ​ខ្លួន​ពិបាក​ស្មាន​ដឹង​ថា​ អ្នក​កំពុង​ផ្ដល់​ក្ដី​ស្រលាញ់​ឱ្យ​គេ​ក្នុង​ន័យ​ជា​ស្នេហា ឬ​គ្រាន់​តែ​អ្នក​រាប់​អាន​ធម្មតា​នោះ៕

ប្រភព៖ bustle ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម