រូបមន្តសម្រកបាន ១៦ គីឡូដោយប្រើពេលតែ ២ទៅ ៣ខែ​

  • 2019-09-04 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​មាន​នរណា​ម្នាក់​និយាយ​ថា​ចង់​ស្រក​គីឡូ​លឿន​ត្រូវ​តែ​ហាត់​ប្រាណ​ខ្លាំង​ៗ​ នោះ​មិន​ត្រឹម​ត្រូវ​ទេ​! ដោយ​សារ​តែ​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​ឈ្មោះ Pia បាន​ប្រាប់​ថា​ ការ​ញ៉ាំ​ធម្មតា​ក៏​អាច​ជួយ​ឱ្យ​ស្រក​ទម្ងន់​បាន​លឿន​ដែរ​។​ នាង​បាន​ចែក​រំលែក​បទ​ពិសោធន៍​នៃ​ការ​សម្រក​គីឡូ​ដែល​ឥឡូវ​នេះ​នាង​មាន​រាង​ស្អាត​ និង​សាច់​ដុំ​ក្បាល​ពោះ​ទៀត​ផង​។​ ចង់​ដឹង​ថា​នាង​សម្រក​ទម្ងន់​ដោយ​របៀប​ណា​?​ តោះ​មើល​ទាំង​អស់​គ្នា​។​

Paipia ពី​មុន​មាន​ទម្ងន់​ ៥៨ គីឡូ​ តែ​ឥឡូវ​សល់​តែ​ ៤២​គីឡូ​ប៉ុណ្ណោះ​ ដូច​នេះ​មាន​ន័យ​ថា​នាង​ស្រក​អស់​ ១៦​ គីឡូ​។​ តិចនិក​សម្រក​នេះ​ Pia ញ៉ាំ​ធម្មតា​ទេ​ គ្រាន់​តែ​នាង​ផ្ដោត​លើ​ការ​ញ៉ាំ​អាហារ​ប្រូតេអ៊ីន​ និង​កាត់​បន្ថយ​​​ខ្លាញ់​ឱ្យ​នៅ​សល់​តិច​បំផុត​ក្នុង​ការ​ចម្អិន​ ដោយ​ការ​ប្រើ​ទឹក​ក្នុង​ការ​បំពង​ជំនួស​វិញ​។​ ខាង​ក្រោម​នេះ​ជា​អាហារ​បី​ពេល​ ជា​មួយ​នឹង​ចំណី​ដែល​នាង​ញ៉ាំ​រាល់​ថ្ងៃ​៖

  • ពេល​ព្រឹក​: ទឹកដោះ​គោ​ដែល​សម្បូរ​​ប្រូតេអ៊ីន​ និង​អាហារ​សុខភាព​

  • ពេល​ថ្ងៃ​: ក្រុម​អាហារ​ដែល​មាន​ជាតិ កាបូអ៊ីដ្រាត​ ប្រូតេអ៊ីន​ និង​បន្លែ​

  • ពេល​ល្ងាច​: ញ៉ាំ​តែ​អាហារ​ដែល​មាន​ប្រូតេអ៊ីន​ និង​បន្លែ

  • ចំណី​: ផ្លែ​ឈើ​ យ៉ាអួ​ ការ៉េម​ធ្វើ​នៅ​ផ្ទះ​ខ្លួន​ឯង​ និង​ចំណី​សុខភាព​។

គ្រាន់​តែ​ប្រើ​វិធី​នេះ​ធ្វើ​ឱ្យ​នាង​ស្រក​បាន​ ១០​ គីឡូ​។​ បន្ទាប់​ពី​នោះ​នាង​ចាប់​ផ្តើម​ហាត់​ប្រាណ​។​ បំណង​របស់​នាង​គឺ​ចង់​បាន​សាច់​ដុំ​ក្បាល​ពោះ​។​ នាង​បាន​ចាប់​ផ្តើម​ហាត់​ជា​មួយ​នឹង​ លំហាត់​ប្រាណ​បែប​ HIIT និង​ Body Weight តាម​វីដេអូ​ក្នុង​ YouTube អស់​រយៈ​ពេល​ ១​ខែ​។​ នៅ​ខែ​បន្ទាប់​នាង​បាន​ចាប់​ផ្តើម​កីឡា​បែប​ប្រដាល់​ និង​ហាត់​ទាំង​ Body Weight និង​ Weight Trinner ជា​មួយ​នឹង​គ្រូបង្វឹក​នៅ​កន្លែង​ប្រដាល់​។​

រាង​មិន​​មាន​ដាក់​លក់​ទេ​ បើ​សិន​ជា​ចង់​បាន​ត្រូវ​តែ​ព្យាយាម​ធ្វើ​ឱ្យ​បាន​ ដោយ​​ ៨០% ផ្ដោត​លើ​ការ​រក្សា​របប​អាហារ​ និង​ ២០% ទៀត​ភ្ជាប់​មក​ជា​មួយ​ការ​ហាត់​ប្រាណ​។​ វា​អាច​ចំណាយ​ពេល​ត្រឹម​ ២​ ទៅ​ ៣​ខែ​ នឹង​ធ្វើ​ឱ្យ​យើង​មើល​ទៅ​ប្លែក​។​ ស្រី​ៗ​គ្រប់​គ្នា​អាច​ស្រក​គីឡូ​បាន​ ឲ្យតែព្យាយាម​ គង់​តែ​បាន​សម្រេច​៕

ប្រភព៖ jelly ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម