ទម្លាប់​កូន​ឲ្យ​ញុំា​អាហារ​ពេល​ព្រឹក​ទៀង​ទាត់ ជួយ​ឲ្យ​គេ​មាន​សុខភាព​ល្អ​ប្រាជ្ញា​វាងវៃ

  • 2019-09-03 09:47:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាហារ​ពេល​ព្រឹក​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​មនុស្ស​គ្រប់​គ្នា ជា​ពិសេស​កូន​ក្មេង​ដែល​កំពុង​ស្ថិត​ក្នុង​វ័យ​លូត​លាស់។​ ហើយ​ការ​ទទួល​បាន​អាហារូបត្ថម្ភ​ត្រឹមត្រូវ នឹង​ជួយ​កុមារ​មាន​សុខភាព​ល្អ និង​ប្រាជ្ញា​ឆ្លាតវៃ​ផង​ដែរ។

ជាក់​ស្ដែង​អ្នក​ម្ដាយ​ជា​ច្រើន​កំពុង​ព្រួយ​បារម្ភ​ចំពោះ​ចំណី​អាហារ​មួយ​​ចំនួន​ដែល​កំពុង​ដាក់​លក់​នៅ​តាម​សាលារៀន​ ហេតុ​នេះ​ហើយ​ទើប​អ្នក​ម្ដាយ​ បាន​ខិត​ខំ​ស្វែង​រក​អ្វី​ដែល​ល្អ​សម្រាប់​កូន​ខ្លួន ជាជាង​ការ​ឲ្យ​លុយ​កូន​ទៅ​ទិញ​ចំណី​អាហារ​ដែល​គេ​ចង់​ញ៉ាំ​តាម​ចិត្ត។

មិន​តែ​ប៉ុណ្ណោះ បន្ទាប់​ពី​ញ៉ាំ​អាហារ​ពេល​ព្រឹក​រួច​ អ្នក​ម្ដាយ​​តែង​តែ​ផ្ដល់​នូវ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាល់ស្យូម​ដល់​កូន​ៗ នឹង​ក្រុម​គ្រួសារ។ ជា​ពិសេស​អ្នក​ម្ដាយ​មួយ​ចំនួន​បាន​រៀបចំ​ ម៉ៃឡូ (​ Milo) សម្រាប់​កូន​ៗ ពី​ព្រោះ​ម៉ៃឡូ មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន ដូចជា​កាល់ស្យូម ដែល​ជួយ​ឲ្យ​ឆ្អឹង​លូតលាស់​បាន​ល្អ ព្រមទាំង​សុខភាព​ល្អ។

ជា​ការ​ពិត​ណាស់ ម៉ៃឡូ ( Milo ) មាន​ប្រវត្តិ​មក​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ​ដែល​មាន​ដើម​កំណើត​មក​ពី​ប្រទេស អូស្ត្រាលី រក​ឃើញ​ដោយ​លោក Thomas ក្នុង​ឆ្នាំ ១៩៧០ ដែល​ស្ថិត​នៅ​ក្នុង​ក្រុមហ៊ុន Nestle។ ការ​ផលិត​ចេញ​មក​ដោយ​មាន​គ្រឿង​​ផ្សំ​ដូចជា ៖ កាកាវ ទឹកដោះគោ ទឹក​រ៉ែ បូក​បញ្ចូល​គ្នា​ជា​មួយ​បច្ចេកវិទ្យា​ទំនើប​សម្ងួត​ក្លាយ​ជា​ម្សៅ​ Milo ដែល​មាន​សុវត្ថិភាព និង​ផ្ដល់​អាហារូបត្ថម្ភ​គ្រប់​គ្រាន់​ដល់​រាងកាយ៕

តោះ! សូម​មើល​វីដេអូ​បង្ហាញ​ពី​កង្វល់​ និង​ដំណោះស្រាយ​ពាក់​ព័ន្ធ​នឹង​របប​អាហារ​របស់​កូន​ៗ​ជា​ទី​ស្រលាញ់​៖

អត្ថបទ៖ សុខុន សុម៉ាភាវី