អ្នកមានស្បែកស្ងួតមិនគួរហូបអាហារ ៦មុខនេះទេ

  • 2019-09-03 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្បែក​ស្ងួត​ អាច​មក​ពី​កត្តា​ច្រើន​យ៉ាង ដែល​ធ្វើ​ឲ្យ​សម្រស់​អ្នក​បាត់​បង់​ទៅ​តាម​នោះ​ដែរ។ ​ដូច្នេះ​ក្រៅ​ពី​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ​​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ​ដែរ ព្រោះ​អាហារ​ខ្លះ​អាច​ប៉ះ​ពាល់ ​ធ្វើ​ឲ្យ​ស្បែក​ឆាប់​ស្ងួត​បាន។

១. ​គ្រឿង​ស្រ​វឹង

ផឹក​គ្រឿង​ស្រវឹង​​ច្រើន​ពេក ​ពិសេស​មុន​ចូល​គេង​នឹង​ធ្វើ​ឲ្យ​ស្បែក​អ្នក​ឆាប់​ស្ងួត​ជា​អតិបរមា ដោយសារ​វា​ធ្វើ​ឲ្យ​រាង​កាយ​អ្នក​ខ្វះ​ជាតិ​ទឹក និង​ឆាប់​ចាស់​មុន​​អាយុ​ផង​ដែរ។

​២. កាហ្វេ និង​សូ​ដា

​​​​ផឹក​កាហ្វេ​​ច្រើន​ជាង​ពីរ​ពែង ​ក្នុង​មួយ​ថ្ងៃ​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្រអាប់ ស្ងួត​និង​មើល​ទៅ​ចាស់​ជាង​​វ័យ​។ ​​ដោយ​សារ​តែ​ជាតិ​កាហ្វេ​អ៊ីន​នឹង​ធ្វើ​ឲ្យ​អ្នក​ឧស្សាហ៍​ទៅ​បន្ទប់​ទឹក​ញឹក​ញាប់ ​ម្ល៉ោះ​ហើយ​វា​ធ្វើ​ឲ្យ​រាង​កាយ​អ្នក​ខ្សោះ​ជាតិ​ទឹក។

​​៣. ​អាហារ​ប្រៃ

​តាម​ការ​សិក្សា​បង្ហាញ​ថា ​អំ​បិល​​ជា​កត្តា​ធ្វើ​ឲ្យ​ស្បែក​ងាយ​អាឡែហ្ស៊ី និង​រលាក​ស្បែក​យ៉ាង​ខ្លាំង។ ​​ដូច្នេះ ​នៅ​ពេល​អ្នក​ចង់​បន្ថែម​អំ​បិល​​ច្រើន​ពេក​ពេល​ចម្អិន​អាហារ​គួរ​គិត​ឲ្យ​បាន​ច្បាស់​ម្ដង​ទៀត។ ស្បែក​របស់​អ្នក​នឹង​ឆាប់​ស្ងួត បើ​អ្នក​ទទួល​ទាន​អាហារ​ប្រៃ​ពេក។

៤. ​អាហារ​ដែល​ផ្ទុក​វីតាមីន​ ​A ​លើស​លប់

ថ្វី​ដ្បិត​វីតាមីន ​A ​ល្អ​សម្រាប់​ការ​ព្យាបាល​មុន ប៉ុន្តែ​បើ​​ទទួល​​ទាន​ច្រើន​លើស​លុប​ពេក​វា​ទៅ​ជា​ផ្ដល់​ផល​អាក្រក់​ដល់​ស្បែក​វិញ ដោយ​បណ្ដាល​ឲ្យ​ស្បែក​ស្ងួត។

៥. អាហារ​មាន​ជាតិ​ផ្អែម​

យោង​តាម​ការ​បក​ស្រាយ​របស់​អ្នក​ជំនាញ អាហារ​ផ្អែម​​អាច​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​បាន​។ ​​ម្យ៉ាង​ទៀត ​ជាតិ​ស្ករ​អាច​បំបែក​ធាតុ​ខូ​ឡា​ជែន​ដែល​ជួយ​ចិញ្ចឹម​ស្បែក ​និង​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​ញើស​ផង​ដែរ។

៦. អាហារ​ផ្សំ​ពី​ម្សៅ

​​នំប៉័ង​សាច់​ស អង្ករ Pasta ​ជា​ដើម ​ផ្ទុក​ជាតិ​ ​Glycemic index ​ដែល​បណ្ដាល​ឲ្យ​ស្បែក​ស្ងួត។ អ្នក​អាច​​ផ្លាស់​ប្ដូរ​មក​ញ៉ាំ​អង្ករ​សម្រូប​ ជំនួស​ឲ្យ​អង្ករ​ធម្មតា ​និង​ន៉ប៉័ង​សាច់​​ស ​ដោយ​ការ​ញ៉ាំ​នំប៉័ង​សាច់​រាង​ក្រអៅ ដើម្បី​កាត់​បន្ថយ​ស្បែក​ស្ងួត។

ចុចអាន៖ ​​ មុខចេះតែកើតមុន ជ្រុះសក់ហើយស្បែកឡើង​ជាំ​ដុំៗ តាមពិតអ្នកខ្វះវីតាមីនទាំងនេះ

​ ​

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា