អ្នក​ជំនាញ​បង្ហាញ​កំហុស​៣ ដែល​អ្នក​អាយុ​២០ និង​៣០​ត្រូវ​កែ បើ​មិន​ចង់​ចាស់​ទៅ​ឯកានិង​ក្រ

  • 2019-09-03 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោង​តាម​អ្នក​ជំនាញ​ចិត្ត​វិទ្យា Tess Brigham ប្រសិន​បើ​មនុស្ស​វ័យ​ក្មេង​មិន​ចង់​ថ្ងៃ​ក្រោយ​ត្រូវ​រស់​នៅ​ដោយ​ភាព​ឯកា សោក​ស្ដាយ​ជីវិត​ពី​ក្មេង​និង​ក្រ​ខ្សត់​ទេ​នោះ អ្វី​ដែល​គេ​ត្រូវ​ចាប់​ផ្ដើម​ភ្លាម​នៅ​ពេល​នេះ​គឺ​សន្សំសំចៃ។

ក្នុង​រយៈពេល​ស្រាវជ្រាវ​១០​ឆ្នាំ និង​ធ្វើ​ការ​ពិគ្រោះ​យោបល់​ជាមួយ​អតិថិជន​រាប់​ពាន់​នាក់​នោះ ចិត្តវិទូជនជាតិអាមេរិក Tess Brigham ដក​បាន​បទពិសោធន៍​ជា​ច្រើន​ពី​មនុស្ស​វ័យ​ក្មេង និង​កំហុស​របស់​ពួក​គេ។ ខាង​ក្រោម​នេះ​គឺ​ជា​កំហុស​ដែល​លោក​ស្រី​គិត​ថា​មនុស្ស​គ្រប់​គ្នា​គួរ​កែ បើ​មិន​ចង់​ថ្ងៃ​ក្រោយឯកា និង​ពិបាក​រឿង​លុយ​កាក់​ទេ​នោះ។

១. សន្សំ​សំចៃ ត្រូវ​ធ្វើ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ

អ្នកជំនាញ​រូប​នេះ បាន​សង្កត់​យ៉ាង​ច្បាស់​ថា កំហុស​ធំ​ជាង​គេ​របស់​យុវវ័យ​នោះ​គឺ​មិន​ចេះ​សន្សំសំចៃ​សម្រាប់​ប្រើប្រាស់នៅ​ពេល​ចូល​និវត្តន៍។ តាម​នោះ​ដែរ​ មានដ​ល់​ទៅ​៦០​%មនុស្ស​ទទួល​ស្គាល់​ថា ពួក​គេ​មិន​ខ្វល់​ពី​ថ្ងៃ​ក្រោយ ដោយ​ចង់​ចាយ​សប្បាយ​នៅ​ពេល​បច្ចុប្បន្ន​សិន ហើយ​នេះ​គឺ​ជា​កំហុស​ដែល​ពួក​គេ​ស្ដាយ​ជាង​គេ​ពេល​ចាស់​ទៅ។

២. កសាង​អាជីព​ឲ្យ​រឹង​មាំ

សព្វ​ថ្ងៃ​យើង​សង្កេត​ឃើញ​ថា យុវវ័យ​មាន​ការ​លោត​ផ្លោះ​ការងារ​ច្រើន ដោយ​នឹង​មិន​នៅ​ជាប់​នៅ​កន្លែង​ណា​មួយ​ជាប់​លាប់​ឡើយ។ នេះ​តាម​ការ​ពិត​ទៅ​ក៏​មែន​ជា​បញ្ហា​ដែរ ដ្បិត​ផ្លោះ​ច្រើន ទើប​ដឹង​ថា​មួយ​ណា​សម​នឹង​យើង​ពិត​ប្រាកដ។ យ៉ាងណាក្ដី នៅ​ពេល​រកឃើញ​ការងារ​ដែល​ត្រូវ​ចិត្ត​ហើយ សូម​អ្នក​ទាំង​អស់​គ្នា​តស៊ូ​ឲ្យ​ដល់​ទី​បំផុត ដោយ​កុំជួប​ឧបសគ្គ​បន្តិចបន្តួច​ហើយ​បោះបង់​ឲ្យ​សោះ ព្រោះ​អ្នក​នឹង​ស្ដាយ​ក្រោយ​ពេល​រក​ការងារ​ក្រោយ​មិន​ត្រូវ​ចិត្ត។

៣. ដឹង​គុណ​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន

អ្នក​ជំនាញ​ខាង​លើ​បាន​បន្ថែម​ថា ចំណុច​ដែល​មនុស្ស​ជា​ច្រើន​ស្ដាយ​ក្រោយ​មិន​ស្ទើរ​នោះ​គឺ មិន​បាន​ឲ្យ​តម្លៃ​ទៅ​លើ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង ដល់​ពេល​ចាស់​ទៅ នៅ​ម្នាក់​ឯង ទើប​ស្ដាយ​ក្រោយ​​ថា គ្មាន​អ្នក​ណា​នៅ​ក្បែរ​ខ្លួន​ហើយ​ឯកា​ជា​ទី​បំផុត។ ដូច​នេះ ចំពោះ​មនុស្ស​ដែល​ជិត​ស្និទ្ធិ​នឹង​អ្នក​នៅ​ពេល​បច្ចុប្បន្ន សូម​ធ្វើ​ល្អ និង​ទាក់ទង​ជាមួយ​ពួក​គេ​ជា​ប្រចាំ​កុំ​ឲ្យ​ដាច់​ទំនាក់ទំនង​គ្នា៕

​ចុចអាន៖ ​​ បើចិត្តហត់នឿយហើយសម្រាកទៅ បើបេះដូងកំពុងឈឺខ្លាំងក៏ត្រូវដោះលែងទៅ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម