ត្រៀម! ម៉ាកផលិតផលសម្រស់ល្បីៗនឹងបង្អួតគ្នាក្នុងពិព័រណ៍សម្ផស្សដ៏ធំប្រចាំឆ្នាំនៅកម្ពុជាឆាប់ៗនេះ

  • 2019-09-03 03:16:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពិព័រណ៍​សម្ផស្ស​ដ៏​ធំ​បំផុត​ប្រចាំ​ឆ្នាំ ២០១៩ ឬ Beauty Connect Cambodia 2019 សន្យា​ថា​នឹង​នាំ​មក​នៅ​ព្រឹត្តិការណ៍​មួយ​ដែល​អ្នក​មិន​អាច​រំលង​បាន សម្រាប់​ទាំង​ភ្ញៀវ​ក្នុង និង ក្រៅ​ស្រុក​មាន​ចំណង​ចិត្ត ចង់​ស្វែង​យល់​បន្ថែម​អំពី​ដៃ​គូ​អាជីវកម្ម​ និង​ព័ត៌មាន​ថ្មី​ៗ​ស្តី​ពី​ទីផ្សារ​សម្រស់​កម្ពុជា។ អ្នក​ចូល​រួម​នឹង​ ជួប​ផ្ទាល់​ជាមួយ​ម៉ាក​យីហោ​ផលិតផល​សម្រស់​ល្បីៗ​លំដាប់​ខ្ពស់​មក​ពី​ប្រទេស​ផ្សេង​ៗ​គ្នា​ទូទាំង​ពិភពលោក​។

ព្រឹត្តិការណ៍​ពិព័រណ៍​នេះ​នឹង​ធ្វើ​ឡើង​រយៈពេល​ ២ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី ១៧ ដល់​ថ្ងៃ​ទី ១៨ ខែ​កញ្ញា​ឆ្នាំ ២០១៩ នៅ​សណ្ឋាគារ The Great Duke ភ្នំពេញ

ការ​តាំង​ពិព័រណ៍​ និង​សន្និសីទ​អន្តរជាតិ​លើក​ទី ៥នេះ នឹង​ប្រព្រឹត្ត​ឡើង​ទន្ទឹមគ្នា​ជាមួយ​នឹង ពិព័រណ៍ ស្ដី​ពី​ឧស្សាហកម្ម​ឱសថ មន្ទីរ​ពិសោធន៍​ និង ធ្មេញ​នៅ​កម្ពុជា( Beauty Connect Cambodia 2019) នៅ​ឆ្នាំ​នេះ​ដែរ​ចំនួន​អ្នក​តាំង​ពិព័រណ៍​កើន​ឡើង​ច្រើន​ជាង​ឆ្នាំ​មុន​។ Cambodia Phar-Med & Beauty Connect Cambodia 2019 បាន​បង្ហើប​ឲ្យ​ដឹង​ថា មាន​យី​ហោ​ជិត ១៥០ ត្រូវ​បាន​ដាក់​បង្ហាញ ​ហើយ​រំពឹង​ថា​នឹង​មាន​ភ្ញៀវ​ទេសចរ ៣,៥០០ មក​ចូល​រួម។

សម្រាប់​ភ្ញៀវ​ដែល​ចូល​រួម មាន​ឱកាស​ជួប​ និង​ចូល​ទស្សនា​ផ្ទាល់​ជា​មួយ​ផលិត​ផល​ល្បី​ៗ មួយ​ចំនួន​ដូចជា ៖

  • Changsa Ime Cosmetics
  • Lifeplus Pharmaceutical
  • Apex Medical
  • Khanh Le
  • Leadervel
  • White Medience
  • គ្រឿង​ទឹកអប់ សំអាង និង​គ្រឿង​អនាម័យ​ផ្ទាល់​ខ្លួន
  • ផលិតផល​សុខភាព​ធម្មជាតិ
  • អាហារ​សុខភាព ភេសជ្ជៈ​អាហារ​បំប៉ន
  • ឧបករណ៍​ និង​ដំណោះស្រាយ​សម្រាប់​ហាង​កែ​សម្ផស្ស ​ឧបករណ៍​វេច​ខ្ចប់ និង​កែច្នៃ។

ក្នុង​ឱកាស​នោះ ក៏​មាន​សកម្មភាព​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​​ដូច​ជា៖ កិច្ច​ប្រជុំ​ត​ភ្ជាប់​អាជីវកម្ម សិក្ខា​សាលា និង​កម្មវិធី​ប្រលង​ប្រជែង​ជាច្រើន​ទៀត។ កម្មវិធី​ B2B Matchmaking Program  នឹង​ផ្ដល់​នូវ​វេទិកា​ដែល​អាច​ទុក​ចិត្ត​បាន​សម្រាប់​អ្នក​តាំង​ពិព័រណ៍​ក្នុង​ស្រុក និង​អន្តរជាតិ​ដើម្បី​ជួប​និង​ពិភាក្សា​ជាមួយ​ដៃ​គូ​សក្តានុពល និង​អ្នក​ទិញ តាម​រយៈ​ការ​ប្រជុំ​ដែល​បាន​គ្រោង​ទុក​។

សិក្ខាសាលា​បច្ចេកទេស​សំខាន់​ៗ​ដែល​ធ្វើ​ឡើង​ដោយ​វាគ្មិន និង​អ្នក​ជំនាញ​ជាន់​ខ្ពស់​នឹង​ត្រូវ​បាន​បញ្ចូល​ក្នុង​កម្មវិធី​ពិព័រណ៍​នេះ​ដើម្បី​ជួយ​ក្រុមហ៊ុន និង​បុគ្គល​ពង្រីក​ចំណេះ​ដឹង​របស់​ពួក​គេ​និង​ពង្រឹង​ទំនាក់ទំនង​អាជីវកម្ម​ជាមួយ​អ្នក​ជំនាញ​ឈាន​មុខ​គេ​។

ពិព័រណ៍​នេះ​រៀប​ចំ​ឡើង​ដោយ​ក្រុមហ៊ុន ​មីង​វី​ពិព័រណ៍​និង​ផ្សាយ​ពាណិជ្ជកម្ម​សឺ (VEAS) ដោយ​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សមាគម​ឧស្សាហកម្ម​ពាក់​ព័ន្ធ​រួម​មាន​ក្រសួង​ពាណិជ្ជកម្ម​ក្រសួង​សុខាភិបាល​ និង​សមាគម​ជាង​សក់ និង សម្អាង​កម្ពុជា។

ចាប់​អារម្មណ៍? សូមចុះ​ឈ្មោះចូលរួមឥលូវនេះ តាមរយៈលីង៖ Beauty Connect Cambodia 2019

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​តាមរយៈ ៖

  • អាសយដ្ឋាន ៖ លេខ​ ៤១៨ សង្កាត់ទឹកថ្លា ខណ្ឌ៍សែនសុខ រាជធានីភ្នំពេញ ។

  • លេខទូរសព្ទ ៖ (+855) 11 80 13 53 (លោក​ សីរី)

  • អ៉ីមែល : serey.thach@veas-exhibitions.com

  • លេខទូរសព្ទ ៖ (+84) 971 540 962 ៕

អត្ថបទ៖ លីដា

អត្ថបទពេញនិយម