ជះ​លុយ​៧៥​ដុល្លារ​ទិញ​អាវ​ចូល​រួម​កម្មវិធី ស្រី​ស្អាត​ទទួល​មក​វិញ​អាវដូច​ក្រណាត់ជូត​ផ្ទះ

  • 2019-09-02 04:10:00
  • ចំនួនមតិ 5 | ចំនួនចែករំលែក 24

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ជន​រងគ្រោះ​នៃ​ការ​ទិញ​ខោអាវ​កាន់​តែ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ ទោះ​បី​ជា​ហ៊ាន​ចំណាយ​លុយ​ទិញ​របស់​ថ្លៃ​ហើយ​ក៏​ដោយ នៅ​តែ​ជៀស​មិន​ផុត​ដដែរ។

ប្រហែល​ជា​មក​ពីជីវិត​មនុស្ស​យើង​ខ្លះ មាន​ភាព​ស្រណុក​សុខ​ស្រួល​ខ្លាំង បាន​ត្រូវ​ស្វែង​រក​សកម្មភាព​ខ្លះ​ដែល​មាន​ហានិភ័យ​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​មាន​ឱជារស​ជាង​មុន។ ​សកម្មភាព​មួយ​ដែល​មាន​ហានិភ័យ​ច្រើន​ជាង​សុវត្ថិភាព​នោះ​គឺ ទិញ​ខោអាវ​អនឡាញ​នេះ​ឯង។ យើង​អាច​សង្កេត​ឃើញ​ថា តែ​រំលង​បាន​២- ៣​ថ្ងៃ​គឺ​ដឹង​តែ​មាន​អ្នក​បង្ហោះ​រឿង​ខ្លួន​ត្រូវ​ខក​ចិត្ត​ពេល​ទំនិញ​អនឡាញ​ជា​និច្ច។

ជាក់​ស្ដែង ថ្មី​ៗ​នេះស្រី​ស្អាត​ម្នាក់​មក​ពី​ប្រទេស​វៀតណាម ដែល​មាន​ឈ្មោះ​ថា Minh Phuong បាន​បង្ហោះ​ពី​ករណី​ទិញ​ខោអាវ​ខក​របស់​ខ្លួន​ថា៖ “ដោយ​សារ​តែ​ខ្ញុំ​រវល់​ខ្លាំង​ពេក មិន​មាន​ពេល​ដើរ​ទិញ​ខោ​អាវ​​ផ្ទាល់​នៅ​ផ្សារ ក៏​ជ្រើស​យក​ការ​ទិញ​ឥវ៉ាន់​អនឡាញ។ ឥវ៉ាន់​ដែល​ខ្ញុំ​ទិញ​ក៏​មិន​មែន​ថោក​ខ្លាំង​អី​ណាស់​នោះ​ទេ គឺ​ជាង​៧៥​ដុល្លារ​ឯណោះ។ តែ​ពេល​ទទួល​ទំនិញ​​ហើយ គឺ​អន់​ចិត្ត​មែន​ទែន​ ហើយ​រាង​ខ្ញុំ​ក៏​មិន​មែន​ទាប ឬ​ធាត់​ខ្លាំង​នោះ​ឡើយ។ លក់​ដូរ​បែប​នេះ​គឺ​ហួសហេតុ​ពេក​ហើយ”។

ដោយ​សារ​តែ​មាន​ចំនួន​អ្ន​កតាម​ដាន​ខ្លួន​នៅ​លើ​បណ្ដាញស​ង្គម​ច្រើន ក្រោយ​ពេល​រឿង​នេះ​ត្រូវ​បាន​បង្ហោះ មនុស្ស​​ជា​ច្រើន​បាន​អរគុណ Minh Phuong ដោយ​សារ​ពួក​គេ​ប៊ិះទិញ​អាវ​ម៉ូដ​នេះ​ដែរ។ ហើយ​ក៏​មាន​មនុស្ស​មិន​តិច​ឡើយ​ ដែល​បាន​លើក​ឡើង​ថា អាច​មក​ពី​ស្រី​ស្អាត​រូប​នេះ មាន​រាង​មិន​ស្អាត​បាន​ពាក់​ទៅ​មិន​ស្អាត។ ក្រោយ​ពេល​ឃើញ​ដូច​នេះ នារី​នេះ​បាន​បង្ហោះ​រូប​រាង​របស់​ខ្លួន​ទាំង​ស្រុង​ ហើយ​បាន​ប្រាប់​ថា​ខ្លួន​មាន​កម្ពស់​ដល់​ជិត​ 1.7om ដូច​នេះ​បើ​ថា​អាវ​អាក្រក់​មក​ពីរាង​នាង​គឺ​មិន​ត្រូវ​ឡើយ ដោយ​នាង​បាន​លើក​ឡើង​យ៉ាង​ច្បាស់​ថា​គឺ​សាច់​ក្រណាត់​ចេញ​មក​គឺ​អន់​តែ​ម្ដង មិន​មែន​សាច់​បែប​ស្អាត​ឡើយ៕

​ចុចអាន៖ ​​ កាលីប​អស់​ត្រឹម Jennie ក្រុម Black Pink ហើយ ខោអាវ​ពណ៌​អី គឺ​ភ្ជាប់​នឹង​កាបូប​ពណ៌​នោះ​តែ​ម្ដង

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel