អត្ថប្រយោជន៍នៃទឹកឃ្មុំដែលអ្នកមិនធ្លាប់ដឹង
- 2019-08-30 05:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថប្រយោជន៍នៃទឹកឃ្មុំដែលអ្នកមិនធ្លាប់ដឹង
ទឹកឃ្មុំពិតជាមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពនិងសម្រស់របស់អ្នក។ ប្រសិនបើមានទឹកឃ្មុំនៅផ្ទះជាប្រចាំពិតជាល្អណាស់ ព្រោះវាមានអត្ថប្រយោជន៍ជាច្រើន។ អត្ថប្រយោជន៍របស់វារួមមាន៖
១. ជួយបង្កើនទៅដល់ប្រព័ន្ធស៊ាំ
ទឹកឃ្មុំជួយពង្រឹងទៅដល់រាងកាយអ្នកឲ្យបានល្អប្រសើរ។ វាជួយការពារបានការកើតជំងឺផ្សេងៗដូចជា ព្យាបាលអាការៈផ្តាសាយឲ្យឆាប់បាត់បានរហ័ស ជួយបំបាត់ការក្អករបស់ក្មេងបានប្រសើរជាថ្នាំពេទ្យ ជួយពង្រឹងសុខភាពអ្នកជំងឺបានប្រសើរអំឡុងពេលជាសះស្បើយ។
២. ជួយឲ្យគេងលក់បានស្រួល
ប្រសិនបើអ្នកគេងពុំសូវលក់អ្នកអាចយកទឹកឃ្មុំមួយស្លាបព្រាបាយលាយជាមួយទឹកក្តៅកូរឲ្យសប់មុនចូលគេង អ្នកនឹងឃើញលទ្ធផលភ្លាមៗ។ ដោយសារតែវាមានរសជាតិផ្អែមដែលជួយជម្រុញការផលិតអាំងស៊ុយលីនរួមទាំងសេរ៉ូតូនីនសំងាត់នាំមកនូវអារម្មណ៍ល្អ។
៣. ជួយដល់សម្រស់
ទឹកឃ្មុំមានសារធាតុប្រឆាំងអុកស៊ីតកម្មជួយកាត់បន្ថយភាពចាស់និងការពារភាពចាស់។ លើសពីនេះ ការពារស្បែកពីកម្មរស្មី UV ក៏ដូចជាជួយពង្រឹងកោសិកាស្បែក រួមទាំងចិញ្ចឹមស្បែកឲ្យភ្លឺរលោងបែបធម្មជាតិទៀតផង។ វាក៏ជាគ្រឿងផ្សំរូបមន្តដ៏សំខាន់ផងដែរ។
៤. ជួយដុតបំផ្លាញជាតិខ្លាញ់ មិនឲ្យធាត់
នៅពេលអ្នកទទួលទានទឹកឃ្មុំ វាជួយបង្កើនថាមពលដល់រាងកាយនិងជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ។ វាសាកសមសម្រាប់អ្នកមានបំណងចង់សម្រកគីឡូ តែក៏ទទួលទាននៅក្នុងបរិមាណសមស្របមួយដែរ។
៥.កាត់បន្ថយការប្រឈមមុខនៃជំងឺផ្សេងៗ
ទឹកឃ្មុំជួយកាត់បន្ថយកម្រិតទ្រីគ្លីសេរីដនៅក្នុងរាងកាយដូចជាប្រភេទរាងកាយមានខ្លាញ់ បើវាមានច្រើននៅក្នុងរាងកាយ។ ហើយទទួលទានទឹកឃ្មុំកាត់បន្ថយការកើតជាជំងឺបេះដូង ទឹកនោមផ្អែម ជួយឲ្យបំពង់កបានស្រួល ក៏ដូចជាចិញ្ចឹមដល់ឈាមយ៉ាងល្អផងដែរ។
ចុចអានបន្ត៖
ធ្វើរឿង ៥ យ៉ាងនេះជួយអ្នកកុំឲ្យពូកែឃ្លានពេលយប់