៥ វិធី ជួយឲ្យកូនឆ្លាតវៃតាំងពីនៅក្នុងផ្ទៃ

  • 2019-08-30 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ម្តាយ​​គ្រប់​រូប​តែង​​មាន​បំណង​ប្រាថ្នា ចង់​ឲ្យ​កូន​​កើត​មក​ស្អាត​ហើយ​ឆ្លាត។ វិធី​ដែល​​ជួយ​បង្រៀន​​គភ៌​​តាំង​ពី​នៅ​ក្នុង​ផ្ទៃ ត្រូវ​បាន​​អ្នក​ម្តាយ​ជា​ច្រើន​​បាន​យក​​ទៅ​អនុវត្ត​​​រួច​មក​ហើយ​។ ដើម្បី​កុំ​ឲ្យ​ខក​ខាន​មេរៀន​ដ៏​ល្អ​សម្រាប់​​​ភាព​វៃ​ឆ្លាត​របស់​កូន​ ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ គួរ​ធ្វើ​រឿង​ ៥​យ៉ាង​​នេះ​។

១. ស្តាប់​តន្រ្តី

ការ​សិក្សា​ស្រាវជ្រាវ របស់​វេជ្ជបណ្ឌិត​មក​ពី​សកលវិទ្យាល័យ Shanghai បាន​បង្ហាញ​ថា​ការ​ស្តាប់​​តន្រ្តី​នៅ​ពេល​ពរ​ពោះ អាច​ជួយ​កាត់​បន្ថយ អាការៈ​ថប់​អារម្មណ៍​ និង​ស្រ្តេស​របស់​អ្នក​ម្តាយ​ ព្រម​ទាំង​អាច​ធ្វើ​ឲ្យ​គភ៌​នៅ​ស្ងៀម​​។ ជាពិសេស​​ ​គភ៌​​ក្នុង​ផ្ទៃ ក៏​អាច​​លំហែ​កម្សាន្ត​ជាមួយ​នឹង​បទ​ភ្លេង​ដែល​អ្នក​បាន​ស្តាប់​ផង​ដែរ​។ គួរ​ជ្រើស​រើស​​ចង្វាក់​ភ្លេង បែប​យឺត​ៗ​បណ្តែត​អារម្មណ៍​ ឭ​ច្បាស់​ៗ​ ឬ​អាច​ជា​បទ​ចម្រៀង​កូន​ក្មេង​ដើម្បី​ទាក់​ទាញ​គភ៌​ ឲ្យ​​ចូល​មក​ស្តាប់​ជាមួយ​អ្នក។​

២. អាន​សៀវ​ភៅ

ពេល​អាន​សៀវភៅ​អ្នក​ម្តាយ​គួរ​ស្រមៃ​ដល់​​រូប​សត្វ ដើម​ឈើ​ មេឃ និង​ទេស​ភាព​​ស្អាត​ៗ​។ សំឡេង​ដែល​អ្នក​អាន និង​រូប​ភាព​ដែល​បាន​ស្រមើ​ស្រមៃ នឹង​អាច​បញ្ជូន​ទៅ​ដល់​គភ៌​ក្នុង​ផ្ទៃ​ ប្រៀប​បាន​ដូច​ជា​​គេ​​កំពុង​​មើល​រឿង​ភាគ​ខ្លី​ដូច្នោះ​ដែរ។

៣​. ធ្វើ​លំហាត់​ប្រាណ​

ការ​ហាត់​ប្រាណ អាច​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ ដំណើរ​ការ​​​នៃ​ឈាម សុខភាព​បេះដូង​និង​សួត។ អ្នក​ម្តាយ​ដែល​បាន​ហាត់​ប្រាណ​ត្រឹម​ត្រូវ​និង​ទៀង​ទាត់ ពិត​ជា​​មាន​សុខភាព​​រឹង​មាំ​និង​​មាន​ថាមពល​ពេញ​លេញ​។ អ្នក​អាច​​អនុវត្ត​លំហាត់​ប្រាណ​សម្រាប់​ស្រ្តីមាន​ផ្ទៃ​ពោះ ដូច​ជា​ការ​ដើរ​ ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​ជា​ដើម​។ ។

៤. ការ​​សម្លឹង​មើល​

ការ​សម្លឹង​មើល​ជា​វិធី​មួយ​ ដែល​​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ពិត​ជា​មាន​ប្រសិទ្ធភាព​។ឧទាហរណ៍​ថា អ្នក​សម្លឹង​មើល​រូប​ភាព​មួយ បន្ទាប់​មក​អ្នក​គិត​ពី​ការ​​គូរ​និង​ពណ៌​របស់​រូប​ភាព​មួយ​នោះ ហើយ​អ្វី​ដែល​អ្នក​បាន​គិត វា​នឹង​បញ្ជូន​រូបភាព​ទៅ​ដល់​គភ៌​ក្នុង​ផ្ទៃ។ ហេតុ​នេះ​ហើយ​ទើប​បាន​ជា​គេ​តម្រូវ​ឲ្យ​អ្នក​មាន​ផ្ទៃ​ពោះ​ ប្រកាន់​ខ្ជាប់​នូវ​អារម្មណ៍​ល្អ​និង​មើល​រូបភាព​ល្អ​ៗ​។ ជា​ពិសេស​​ការ​ជ្រើស​រើស​របប​អាហារ និង​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​ពិត​​សំខាន់​ខ្លាំង​ណាស់​ ដើម្បី​ធ្វើ​ឲ្យ​គភ៌​មាន​សុខភាព​ល្អ​និង​ឆ្លាត​វៃ​។

ពេល​វេលា​ញ៉ាំ​អាហារ​ល្អ​​បំផុត​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ គឺ​ចាប់​ពី​ម៉ោង​ ៧-៨ (អាហារ​ពេល​ព្រឹក​) ១២-១៣ (អាហារ​ថ្ងៃ​ត្រង់) ១៨-១៩​ (អាហារ​ពេល​ល្ងាច)។ អ្នក​​ត្រូវ​ញ៉ាំ​ឲ្យ​គ្រប់​៣​ពេល​មិន​អាច​​រលង​បាន​ទេ​ ហើយ​ដាច់​ខាត​កុំ​ញ៉ាំ​នៅ​​ពេល​យប់​ ព្រោះ​​វា​ជា​ទម្លាប់​មិន​ល្អ​។ ជាពិសេស​ ត្រូវ​ញ៉ាំ​​​ម្ហូប​ស្ងោរ​ឬ​ចំហុយ​ឲ្យ​បាន​ច្រើន​ជាង​​ម្ហូប​បំពង​ឬ​ចៀន​៕​​​​

ចុចអានបន្ត៖ អ្នកឧស្សាហ៍ចូលគេងយប់ជ្រៅក្នុងវ័យខ្ទង់២០ឆ្នាំ ជៀសមិនផុតពីផលប៉ះពាល់ទាំងនេះឡើយ

ប្រភព៖ afamily ប្រែ​សម្រួល៖ ដេត ឈុនអ៉ី