សំណេរជូនម៉ាក់ ពេលអានហើយ ម៉ាក់កុំយំណា!

  • 2019-08-30 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម៉ាក់​ជា​អ្វី​ៗ​គ្រប់​យ៉ាង​របស់​កូន មាន​ម៉ាក់​តែ​ម្នាក់​គឺ​លើស​ពី​គ្រប់​គ្រាន់សម្រាប់​កូន​ហើយ​​...

ផ្ញើជូន​ម៉ាក់​ដែល​ហត់​នឿយ​ខ្លាំង​ជាង​គេ អ្នក​ដែល​តែង​តែ​សម្ងំ​យំ​ក្នុង​បន្ទប់​ទឹក​ម្នាក់​ឯង​...

ផ្ញើជូន​ម៉ាក់​ដែល​តែង​លាក់​ខ្លួន​ក្នុង​បន្ទប់​ទឹក ដោយ​សារ​ត្រូវ​ការ​ពេល​ពីរ​បី​នាទី​ដើម្បី​ភាព​ស្ងប់​ស្ងាត់​ ​ព្រោះ​កំពុង​មាន​ទឹក​ភ្នែក​​រអិល​ចុះ​នៅ​លើ​ថ្ពាល់។

ផ្ញើជូន​ម៉ាក់​ដែល​ពិបាក​ខ្លាំង​ពេក ដល់​ថ្នាក់​មាន​អារម្មណ៍​ថា​ចង់​បោះ​បង់​​ ​តែ​បែរ​ជា​ត្រូវ​ការ​ពេល​វេលា​សន្តិភាព​ត្រឹម​មួយ​ភ្លែត​ទៅ​វិញ។

​​ផ្ញើជូន​ម៉ាក់​ដែល​យំ​ក្នុង​បន្ទប់​ម្នាក់​ឯង​បន្ទាប់​ពី​បាន​ស្តី​បន្ទោស​កូន​របស់​គាត់ហើយ ​ព្រោះ​គាត់​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​មាន​កំហុស។​

ផ្ញើជូន​ម៉ាក់​ដែលចង់​ស្លៀក​ពាក់​ស្អាតៗ​តែ​បែរ​ជា​ពាក់​មិន​បាន ព្រោះ​រូប​រាង​ដ៏​ស្រលូន​ស្អាត​ បាន​ក្លាយ​ជា​ធាត់​ មាន​ក្បាល​ពោះ​ធំ​ លែង​ដូច​មុន​បាត់​ទៅ​ហើយ។

ផ្ញើជូន​ម៉ាក់​ដែល​ចង់​ញ៉ាំ​ភីហ្សា​សម្រាប់​អាហារ​ពេល​ល្ងាច​ ដោយ​សារ​តែ​​មិន​មាន​ពេល​ធ្វើ​អាហារ​ដូច​ដែល​​បាន​គិត​ទុក​។​

ផ្ញើជូន​ម៉ាក់​ដែល​តែង​តែ​ឯកា ទោះ​បី​​កំពុង​រស់​នៅ​ជុំ​ជា​មួយ​គ្រួសារ​ក៏​ដោយ​។​

ម៉ាក់​ល្អ​ពេក​ហើយ​។

ម៉ាក់​ពិត​ជា​សំខាន់​ណាស់​សម្រាប់​កូន​។​

ម៉ាក់​តែ​ម្នាក់​គ្រប់​គ្រាន់​សម្រាប់​កូន​ហើយ​។​

ដំណាក់​កាល​មួយ​នេះ​ ជា​ដំណាក់​កាល​ដែល​ត្រូវ​ពុះ​ពារ​ខ្លាំង​បំផុត​សម្រាប់​អ្នក​ម្តាយ​គ្រប់​រូប​។​

តែ​នៅ​ចុង​បញ្ចប់​គ្រប់​យ៉ាង​នឹង​ល្អ​បំផុត​។​ បច្ចុប្បន្ន​អាច​នឹង​ពិបាក​ខ្លាំង​បន្តិច​ ព្រោះមាន​ការ​លំបាក​ក្នុង​ផ្លួវ​ជា​ច្រើន​ ហើយ​ខុស​គ្នា​សម្រាប់​យើង​ម្នាក់​ៗ​។​ ពេល​ខ្លះ​ពួក​យើង​មិន​និយាយ​ តែ​ពួក​យើង​តែង​តែ​ខិត​ខំ​ជា​មួយ​ម៉ាក់​​ ម៉ាក់​មិន​ឯកា​ទេ​ ម៉ាក់​ល្អ​គ្រប់​គ្រាន់​ហើយ​ ម៉ាក់​ធ្វើ​បាន​ល្អ​បំផុត​ហើយ​។​

ភ្នែក​តូច​ៗ​មួយ​​គូ​ដែល​កំពុង​មើល​ម៉ាក់​ តែង​តែ​គិត​ថា​ម៉ាក់​ខ្ញុំ​ជា​មនុស្ស​ស្រី​ល្អ​ឥត​ខ្ចោះ​ ​គេ​គិត​ថា​ម៉ាក់​របស់​គេ​ល្អ​គ្រប់​ដប់​ពេក​ហើយ​។​

ដៃ​តូច​ៗ​​ដែល​តែង​តែ​ត្រូវ​ការ​ម្រាម​ដៃ​ក៏​កក់​ក្តៅ​របស់​ម៉ាក់​ គិត​ថា​ម៉ាក់​រឹង​មាំ​ជាង​គេ​ ហើយ​ម៉ាក់​អាច​យក​ឈ្នះ​ពិ​ភព​លោក​មួយ​នេះ​បាន​។​

មាត់​តូច​ៗ​ដែល​កំពុង​ញ៉ាំ​ម្ហូប​ដែល​ម៉ាក់​ធ្វើ​ គិត​ថា​ម៉ាក់​គេ​ជា​ចុង​ភៅ​ពូកែ​ជាង​គេ​បំផុត​។​

បេះដូង​តូច​មួយ​ដែល​តែង​តែ​រក​មើល​ម៉ាក់​ មិន​ចង់​បាន​​អ្វី​ទាំង​អស់​ តែ​ត្រូវ​ការ​ម៉ាក់​ខ្លាំង​ណាស់​។​

​ម៉ាក់​តែ​ម្នាក់​ល្អ​គ្រប់​គ្រាន់​សម្រាប់​កូន​ហើយ​ ឱ្យតែ​មាន​ម៉ាក់​កូន​អត់​ត្រូវ​ការ​អី​ទៀត​ទេ​។​

ម៉ាក់​ ជា​មនុស្ស​ស្រី​អស្ចារ្យ និង​ពូកែ​ជាង​គេ​សម្រាប់​កូន​លើ​លោក​នេះ​។​

កូន​ស្រលាញ់​ម៉ាក់​ ហើយ​ប្រាថ្នា​កើត​ជា​កូន​ម៉ាក់​រហូត​​៕​​

ចុចអាន៖ ​ ៩​ចំណុច​បង្ហាញ​ថា​អ្នក​​ជា​មនុស្ស​មាន​​សំណាង ​និង​វាសនា​ខ្ពស់​កម្រ​រក

ប្រភព៖ facebook ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម