៧ តិចនិចក្នុងការផាត់មុខ មានភាពទាក់ទាញ មើលទៅមិនក្រាស់ បែបធម្មជាតិ
- 2019-08-28 09:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧ តិចនិចក្នុងការផាត់មុខ មានភាពទាក់ទាញ មើលទៅមិនក្រាស់ បែបធម្មជាតិ
ការផាត់មុខឲ្យមានភាពស្រស់ស្អាតនិងទាក់ទាញជាអ្វីដែលនារីៗត្រូវការ។ ស្អាតបែបធម្មជាតិជារឿងមួយ ប៉ុន្តែបើបន្ថែមការផាត់មុខបន្តិចទៀតគឺកាន់តែមានភាពទាក់ទាញ។ ម៉្យាងវិញទៀត បើស្បែកមុខមានបញ្ហា ហើយអ្នកចង់ផាត់មុខឲ្យស្អាត មិនក្រាស់ពេក នោះមិនមែនជាកង្វល់ទៀតទេ។ នេះជាវិធីសាស្រ្តមួយចំនួន ក្នុងការផាត់មុខតាមបែបធម្មជាតិ៖
១ លាបម្សៅបិទបាំងស្នាមដែលសាកសមនឹងស្បែកអ្នក
បើអ្នកលាបម្សៅបំបាត់ស្នាមក្រាស់ពេកឬស្ដើងពេក មើលទៅក្រាស់ខ្លាំង មិនដូចធម្មជាតិទេ។ សម្រាប់អ្នកមានបញ្ហាស្បែកមុខ ត្រូវលាបម្សៅបាត់បាំងនេះត្រង់ទីតាំងទាំងនោះបានហើយ។ បន្ទាប់មកតប់ៗម្សៅនឹងស្បែកមុខឲ្យស្មើ មើលទៅសមនឹងមុខ។
២ ផាត់ត្របកភ្នែកពណ៌ត្នោតស្រាល
ផាត់ស្រទាប់ភ្នែកអ្នកកុំឲ្យក្រាស់ពេក កុំដាក់ពណ៏ចាស់ៗពេក ហើយអាចបន្ថែមពន្លឺភ្លឺព្រឹមៗបន្តិច។ នោះនឹងមើលទៅស្អាតបែបធម្មជាតិ។
៣ គូរចិញ្ចើមស្ដើងៗ
មិនត្រូវគូរចិញ្ចើមក្រាស់ពេកនោះទេ ព្រោះមើលទៅខ្មៅពេក មិនដូចធម្មជាតិ។ គ្រាន់តែគូរចិញ្ចើមអ្នកដោយជក់ទទេរ ឲ្យបានស្អាត ក្នុងករណីអ្នកមិនផាត់មុខ។
៤ គូរត្របកភ្នែកស្ដើងៗ
ដើម្បីគូរត្របកភ្នែកបានស្ដើង គូរប្រើពណ៌ត្នោត ហើយគូរស្តើងរហូតដល់កែងត្របកភ្នែក ទើបធ្វើឲ្យភ្នែកធំមានភាពទាក់ទាញ។
៥ លាបម្សៅទ្រនាប់ស្ដើងៗ
មុននឹងលាបម្សៅទ្រនាប់ អ្នកអាចលាបឡេផ្តល់សំណើមដល់ស្បែកអ្នកជាមុនសិន ដើម្បីឲ្យស្បែកមុខអ្នកមានភាពម៉ត់រលោង បន្ទាប់មកអ្នកត្រូវលាបម្សៅទ្រនាប់នេះស្ដើងៗទៅតាមផ្ទៃមុខអ្នក។
៦ ជ្រើសប្រើម៉ាស្ការា( Mascara) ដែលមិនធ្វើឲ្យសាំញ៉ាំដល់ភ្នែកអ្នក
កុំផាត់ Mascara ខ្លាំងពេក ធ្វើយ៉ាងណាប្រើវាឲ្យសមសម្របនឹងភ្នែកអ្នក។
៧ ផាត់ម្សៅស្តើងៗ
ផាត់ម្សៅស្ដើងៗ ជាការល្អគូរជ្រើសយកម្សៅសមនឹងស្បែកមុខអ្នក។
ចុចអានបន្ត៖៥ វិធីថែទាំស្បែកមុខឲ្យមានភាពទាក់ទាញជាថ្មី បើមុខអ្នកកំពុងមានជាតិខ្លាញ់