បាន​កូន​មួយ​ហើយ Zhao Li Ying នៅ​តែ​ស្អាត​ឥត​ទាស់​ពេល​ត្រលប់​ចូល​សិល្បៈ​វិញ

  • 2019-08-28 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​រយៈ​ពេល​វែង​ដក​ខ្លួន​ចេញ​ពី​សិល្បៈ​ដើម្បី​សម្រាក​សម្រាល​កូន​​នោះ នៅ​ពេល​នេះ តារា​សម្ដែង​ជួរ​មុខ​ចិន Zhao Li Ying បាន​ត្រលប់​ចូល​សិល្បៈ​វិញ​ហើយ ដោយ​សម្រស់​គឺ​មិន​ចាញ់​កាល​ពី​នៅ​ក្រមុំ​ឡើយ។

ក្រោយ​ពេល​ចាក​ចេញ​ពី​ពិភពសិល្បៈ​ជិត​១​ឆ្នាំ​ដើម្បី​សម្រាក​មើល​ថែរក្សា​ផ្ទៃ​ពោះ ក៏​ដូច​ជា​សម្រាល​កូន​នោះ នៅ​ពេល​នេះ តារា​សម្ដែង​ស្រី​លំដាប់ A ចិន Zhao Li Ying បាន​ត្រលប់​ចូល​សិល្បៈ​ជា​ផ្លូវ​ការ​វិញ​ហើយ។

ដោយ​សកម្មភាព​ទី​១​ពេល​ត្រលប់​មក​វិញ​​របស់​ស្រី​ស្អាត​វ័យ ៣១​ឆ្នាំ​គឺ​ថត​ពាណិជ្ជកម្ម​ធំ​​ឲ្យ​ផលិតផល​មួយ។ នៅ​ក្នុង​កម្រង​រូប​ភាព​ក្រៅ​ឆាក ដែល​ម៉ាក​ផលិតផល​នេះ​បញ្ចេញ​នោះ គេ​សង្កេត​ឃើញ​ថា ប្រពន្ធ​របស់​តារា​សម្ដែង​ប្រុស Feng Shao Feng គឺ​នៅ​តែ​មាន​សម្រស់​ស្អាត​មិន​ធម្មតា រីឯ​ស្បែក​វិញ​គឺ​នៅ​តែ​ស​ដូច​ព្រិល​ដដែល។ ភ្លាម​ៗ​ក្រោយ​ពេល​កម្រង​រូបភាព​នេះ​ត្រូវ​បាន​បញ្ចេញ ឈ្មោះ​របស់ Zhao Li Ying បាន​លោត​ឡើង​លើ​ឈ្មោះ​មនុស្ស​ដែល​ត្រូវ​បាន​គេ​​ស្វែង​រក​ច្រើន​បំផុត ហើយ​ទទួល​បាន​ការ​សរសើរ​ជា​ខ្លាំង​៕

​ចុចអាន៖ ​​ ស្មាន​តែ​រ៉ូប​មង្គលការ​តម្លៃ​៣០ម៉ឺន​ដុល្លាររបស់ Angelababy ថ្លៃ​ជាង​គេ​ហើយ តែ​នៅ​ថោក​ឆ្ងាយ​ណាស់

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម