មានតែមនុស្សស្រីពូកែទេ ដែលធ្វើរឿងទាំងនេះរាល់ថ្ងៃ
- 2019-08-26 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានតែមនុស្សស្រីពូកែទេ ដែលធ្វើរឿងទាំងនេះរាល់ថ្ងៃ
មនុស្សស្រីគ្រប់គ្នាតែងតែស្រលាញ់ខ្លួនឯង និងចង់ឲ្យខ្លួនឯងក្លាយជាមនុស្សស្រីដែលល្អឥតខ្ចោះ។ ទោះបីជាយ៉ាងណាមានរឿងពីរបីដែលមនុស្សស្រីពូកែតែងតែធ្វើជារៀងរាល់ថ្ងៃ ដែលនាំឲ្យនាងក្លាយជាមនុស្សដែលគ្មានអ្នកដូច និងល្អបំផុត។ ហើយខាងក្រោមនេះជារឿងដែលមានតែមនុស្សស្រីពូកែប៉ុណ្ណោះដែលតែងតែធ្វើរាល់ថ្ងៃ៖
ក្រោកពីព្រលឹម
ជឿឬអត់ តែមនុស្សស្រីពូកែតែងតែក្រោកពីគេងពីព្រលឹម។ នាងក្រោកឡើងដើម្បីហាត់ប្រាណថែរាងរបស់នាងជារៀងរាល់ថ្ងៃ និងធ្វើការងារផ្ទះ។ នាងដឹងពីរបៀបមើលថែខ្លួនឯង ដូច្នេះហើយទើបនាងតែងតែចំណាយពេលសម្រាប់រឿងទាំងនោះ។
ចម្អិនអាហារពេលព្រឹកញ៉ាំខ្លួនឯង
បើសិនជានាងបានហាត់ប្រាណដើម្បីរក្សារាងហើយ នាងនឹងដឹងថាត្រូវចាំផ្ដើមថ្ងៃថ្មីជាមួយនឹងអាហារពេលព្រឹកដែលមានសុខភាព។ ស្ត្រីពូកែនឹងចម្អិនអាហារពេលព្រឹកដោយខ្លួនឯង។ នេះក៏ជាចំណុចល្អមួយរបស់មនុស្សស្រីដែរ។
ទទួលយកចំណុចមិនល្អរបស់ខ្លួនឯង
ទោះបីជានាងព្យាយាមធ្វើអ្វីដើម្បីឲ្យខ្លួនឯងល្អបំផុតក៏ដោយ ក៏នៅតែមានចំណុចអាក្រក់ដែលនាងមិនអាចលុបបំបាត់បានដែរ។ តែនាងដឹងពីរបៀបទទួលយកចំណុចអាក្រក់ទាំងនោះ និងនៅតែរក្សាជំហរទៅមុខបាន។ លើសពីនេះទៀតនាងក៏ដឹងពីរបៀបអភិវឌ្ឍន៍ចំណុចអាក្រក់ទាំងនោះដែរ។
ញញឹម
មនុស្សស្រីពូកែនឹងមិនភ្លេចញញឹមនោះទេ មិនថាក្នុងស្ថានភាពបែបណាក៏ដោយ។ នាងដឹងថាត្រូវរស់ និងដោះស្រាយបញ្ហាខ្លួនឯងបែបណា។ ដូច្នេះហើយនឹងនឹងដឹងថាត្រូវញញឹមនឹងត្រូវប្រឈមមុខនឹងវាបែបណា។ នាងក៏ដឹងថាត្រូវរឹងមាំបែបណា ដើម្បីប្រឈមមុខជាមួយនឹងភាពលំបាកបំផុត ហើយនឹងឆ្លងកាត់វាបាន។
ហាត់ប្រាណ
ដូចដែលបាននិយាយខាងលើរួចហើយ នាងដឹងពីរបៀបធ្វើខ្លួនឲ្យរវល់ និងឲ្យដងខ្លួនមានរាងស្អាត។ នាងនឹងចូលរួមក្នុងសកម្មភាពជាច្រើនដូចជា រាំ ហាត់យូហ្គា ហាត់ប្រាណ ជាដើម។
មានសុភមង្គលជាមួយរឿងតូចតាច
មនុស្សស្រីពូកែតែងតែស្វែងរកសុភមង្គលក្នុងរឿងតូចតាចដែលនៅជិតៗខ្លួននាង។ហើយនាងតែងតែរីករាយនឹងទម្លាប់ប្រចាំថ្ងៃដែលនាងបានធ្វើជានិច្ច។
ជួយអ្នកដទៃ
នាងតែងតែមានអារម្មណ៍អាណិតអាសូរចំពោះអ្នកដទៃ ហើយជួយគេនៅពេលដែលគេត្រូវការជំនួយពីនាង។ នាងតែងតែធ្វើទង្វើបែបនេះពេលចេញទៅក្រៅ។
មនុស្សស្រីគ្រប់រូបតែងតែស្រស់ស្អាត និងល្អតាមបែបរបស់គេម្នាក់ៗ។ នាងញញឹម យំ ខឹង នាងគ្រប់គ្រងខ្លួនឯង និងមើលថែមនុស្សដែលនាងស្រលាញ់។ នេះជាគឺជាអ្វីដែលធ្វើឲ្យក្លាយជាមនុស្សល្អ។វាជាអ្វីដែលនាងមាន ហើយនាងនឹងធ្វើវាដោយមិនដឹងខ្លួនឡើយ។ ជឿឬមិនជឿ តែគ្រប់មនុស្សស្រីទាំងអស់តែងតែចូលចិត្តធ្វើតាមចំណុចខាងលើ តាមរបៀបផ្ទាល់ខ្លួនរបស់នាង៕
ចុចអាន៖ រស់នៅដោយប្រាជ្ញាដើរទាន់សម័យកាលទំនើប តាមគន្លឹះងាយៗ ៥យ៉ាង