បើមិនចង់ឆាប់ចាស់ ត្រូវចៀសវាងទម្លាប់ទាំងនេះឲ្យបាន

  • 2019-08-24 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សុភាព​នារី​ទាំង​ឡាយ​គួរ​យល់ដឹង​ពីទម្លាប់​ក្នុង​ការរស់នៅ​ប្រចំាថ្ងៃ​ថាវា​ផ្តល់​ផល​ល្អ​មកលើ​អ្នក​ឫ​អត់? ទម្លាប់​ល្អផ្តល់​ឲ្យ​សុខភាព​អ្នកល្អ​ក៏ដូចជា​សម្រស់​ផង​ដែរ​ អញ្ចឹង​តើ​មាន​ទម្លាប់អ្វីខ្លះ​ដែល​សុភាពនារី​គ្រប់​រូប​មិន​គួរ​ធ្វើ​អ្វី​ខ្លះ?

១ ចូលចិត្ត​ញុំា​របស់​ផ្អែមៗ

អាហារ​រសជាតិ​ផ្អែមធ្វើឲ្យ​អ្នក​ជក់ចិត្ត។ កាលណា​អ្នកកាន់​តែ​ញុំា​ផ្អែម ជាតិ​ស្ករ​កាន់តែកើន​ហើយ​ជាតិ​ស្ករ​នឹងរំខាន​ទៅ​ដល់​ការ​ជួសជុល​សារពាង្គកាយ​និង​កាត់​បន្ថយ​បរិមាណ​ឡាជេន​នៅក្នុង​កោសិកា​របស់​អ្នក។ ហើយ​កត្តា​ទាំងនោះ​នឹងធ្វើ​ឲ្យអ្នក​មានស្នាម​ជ្រីវជ្រួញ​និង​រង្វង់ខ្មៅ​ជាដើម។ លើសពី​នេះ​អ្នក​ក៏អាច​ប្រឈម​មុខ​នឹង​ការកើត​ជំងឺ​ទឹកនោម​ផ្អែម​ក៏ថា​បាន។

២ ការគេង​មិន​គ្រប់គ្រាន់​និង​យឺត

វាពិតជា​មិនល្អ​ឡើយ​សម្រាប់​អ្នកគេង​មិនគ្រប់គ្រាន់​ពិសេស​អ្នក​គេង​តិច​ជាង ៥ ម៉ោង ក្នុង​មួយ​ថ្ងៃ​លទ្ធ​ផល​នោះ​គឺភ្នែក​ខ្មៅ​ពេល​ក្រោក​ពីគេង។ ដូចនេះ​ហើយ សូម​អ្នក​ចូលគេង​ឲ្យ​លឿន​និង​ទៀង​ពេល​វេលា​ជារៀង​រាល់​ថ្ងៃ​ដើម្បី​ឲ្យ​រាង​កាយ​របស់​អ្នក​បាន​សម្រាក​ក៏ដូចជា​ដំណើរ​ការ​ល្អ។

៣ អង្គុយ​យូរៗ​ក្នុង​មួយ​ថ្ងៃៗ

ជាមួយ​នឹងជីវិត​ការងារ​ប្រចាំ​ថ្ងៃ នរណាៗ​ក៏រវល់​ជាមួយ​ការសិក្សា ការសិក្សា​ដោយ​អង្គុយ​នៅមុខ​កុំព្យូទ័រ មើល​សៀវភៅ​ជាដើម។ ការអង្គុយ​យូរៗដោយ​មិនមាន​ការធ្វើចលនា​មិនមានផល​ល្អ​សម្រាប់​រាង​កាយ​របស់​អ្នក​ឡើយ ព្រោះវា​ប្រឈម​មុខ​នឹង​ជំងឺ​បេះដូង ក្រ​លៀន និង​មហារីក ។ ដើម្បី​ចៀស​វាង ចូរអ្នក​ក្រោក​ឈរ​ជារៀង​មួយ​ម៉ោង​ម្តង​ដើម្បី​ឲ្យបាន​ស្រួល​ខ្លួន។

៤ ធ្វើរឿង​ច្រើន​ក្នុង​ពេល​តែ​មួយ

មនុស្ស​មួយ​ចំនួន​គិតថា​ធ្វើរឿង​ច្រើនក្នុង​ពេល​តែ​មួយ​គឺ​មើល​មក​អស្ចារ្យ។ អ្នក​គិត​បែបនេះ​គឺយល់​ច្រឡំ​ហើយ ធ្វើ​រឿង​ច្រើន​ក្នុង​ពេលតែមួយ​គឺមិន​ផ្តល់ផល​ល្អ​ដល់​រាង​កាយ​ឡើយ ផ្ទុយ​ទៅវិញ​វា​កាន់តែ​ផ្តល់​ភាពស្មុគ​ស្មាញ​មក​ដល់​អ្នក។ សម្រាប់​អ្នកដែល​មាន​ទម្លាប់​បែបនេះ គួរតែ​ធ្វើ​អ្វី​មួយៗ​កុំ​ប្រញេប​ប្រញាប់។

៥ នៅ​ម្នាក់​ឯង​ច្រើន​ពេក

ការ​ទម្លាប់​នៅ​ម្នាក់ឯង​ធ្វើឲ្យ​មាន​ផលប៉ះ​ពាល់​មកលើ​ចិត្តរបស់​អ្នក ព្រោះ​ប្រសិន​បើនរណា​ម្នាក់​ស្ថិត​នៅភាព​ឯកា​យូរ​ពេក​ធ្វើឲ្យ​អ្នកនោះ​មាន​អារម្មណ៍​មិន​ល្អ​បាក់​ទឹកចិត្ត។ ដូច្នេះ​សូមកុំ​ចូលចិត្ត​នៅម្នាក់​ឯង​ច្រើន​ពេក។​

ចុចអានបន្ត៖

៥ វិធីសាមញ្ញៗ បើចង់អារម្មណ៍ល្អបន្ទាប់ពីធុញពេញមួយថ្ងៃ

ជីវិតនឹងប្រសើរ បើលះបង់គំនិតអវិជ្ជមានលើខ្លួនឯងទាំង ៤ ចំណុចនេះ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម