វិធីធម្មជាតិទាំង ៥ យ៉ាងដែលជួយឲ្យដើមទ្រូងមូលក្លំ និង មានភាពស្រស់ស្អាត
- 2019-08-23 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីធម្មជាតិទាំង ៥ យ៉ាងដែលជួយឲ្យដើមទ្រូងមូលក្លំ និង មានភាពស្រស់ស្អាត
ការថែរក្សាដើមទ្រូងគឺជារឿងសំខាន់ណាស់សម្រាប់មនុស្សស្រី ព្រោះបើអ្នកមិនបានយកចិត្តទុកដាក់នោះទេ វានឹងខូចខាត ហើយបាត់បង់នូវរូបរាងស្រស់ស្អាត ដូច្នេះដើម្បីឲ្យដើម្បីឲ្យដើមទ្រូងអ្នកនៅតែមានភាពទាក់ទាញ មូលក្លំ អ្នកគួរតែអនុវត្តនូវវិធីខាងក្រោមនេះ ៖
១. ងូតទឹកត្រជាក់ ៖ ងូតទឹកត្រជាក់ប្រហែលជាមិនធ្វើឲ្យអ្នកស្រួលខ្លួននោះទេប៉ុន្តែវាមានសារៈសំខាន់ណាស់សម្រាប់ស្បែកដើមទ្រូង។ ប្រសិនបើអ្នកមិនអាចធ្វើបែបនេះជារៀងរាល់ថ្ងៃចូរប្រើដុំទឹកកក ឬ កម្រាលដែលត្រជាក់មកស្អំលើដើមទ្រូងអ្នកក៏បាន។
២. រក្សាចលនាខ្នងរបស់អ្នកឲ្យបានត្រង់ ៖ នៅពេលអ្នកទម្លាក់ខ្នងឲ្យកោងវាមិនគ្រាន់តែធ្វើឲ្យដើមទ្រូងរបស់អ្នកគ្មានភាពទាក់ទាញនោះទេ វាក៏ធ្វើឲ្យសាច់ដុំសុដន់របស់អ្នកសម្រាកផងដែរ។ អ្នកត្រូវ ព្យាយាមរក្សាស្មា ខ្នង ឲ្យបានត្រង់ជានិច្ច ព្រោះវាល្អសម្រាប់សាច់ដុំសុដន់និងរូបរាងរបស់អ្នក។
៣. ចៀសវាងការពាក់អាវទ្រនាប់តឹងពេក ៖ ព្យាយាមកុំឲ្យសុដន់អ្នកមានសម្ពាធតឹងតែងអ្នកគួរតែជ្រើសរើសអាវទ្រនាប់ណាដែលសម និង ស្រួលពាក់។ អ្នកគួរតែចៀសវាងការពាក់អាវណាដែលជួយរុញសុដន់របស់អ្នកឡើងព្រោះវាអាចនឹងមានគ្រោះថ្នាក់ ហើយវាធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រួល និង បង្អាក់លំហូរឈាមរបស់អ្នក។
៤. ពាក់អាវសម្រាប់ការហាត់ប្រាណឲ្យបានត្រឹមត្រូវ ៖ ការហាត់ប្រាណនិងកីឡាមួយចំនួនទៀតអាចល្អសម្រាប់រូបរាងនិងសុខុមាលភាពទូទៅរបស់អ្នកប៉ុន្តែវាអាចបង្កគ្រោះថ្នាក់ដល់សុដន់អ្នកព្រោះចលនាដែលអ្នកធ្វើអាចធ្វើឲ្យខូចខាតជាលិកាទន់នៃសុដន់ និង ធ្វើឲ្យសុដន់ធ្លាក់យារ។ ដូច្នេះអ្នកត្រូវពាក់អាវកីឡាត្រឹមត្រូវ ហើយ កុំព្យាយាមរត់ ឬ លោតដោយគ្មានអាវទ្រនាប់ការពារ។
៥. ចៀសវាងការត្រូវកម្ដៅថ្ងៃ ៖ បើអ្នកនៅក្រោមពន្លឺថ្ងៃដោយមិនបានប្រើឡេការពារកម្ដៅថ្ងៃ វានឹងធ្វើឲ្យស្បែកស្ងួតនិងបាត់បង់នូវភាពបត់បែនរបស់វា។ ការស្លៀកពាក់វាល និង សិចស៊ីនៅក្រោមកម្ដៅព្រះអាទិត្យ ឬឆ្នេរខ្សាច់មិនមែនជាការល្អទេប្រសិនបើអ្នកចង់រក្សារូបរាងដើមទ្រូងរបស់អ្នក។
បែបនេះហើយទើបនារីៗ ត្រូវតែប្រុងប្រយ័ត្នឲ្យមែនទែនសម្រាប់ការថែរក្សាដើមទ្រូង៕
ចុចអាន៖ ៨ គន្លឹះជួយឲ្យកាត់បន្ថយការឈឺចាប់ ពេលបករោមក្លៀក