៤ មូលហេតុដែលអ្នកមិនគួរត្រលប់ទៅរកអ្នកចាស់ដែលធ្លាប់ក្បត់ទាល់តែសោះ
- 2019-08-24 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ មូលហេតុដែលអ្នកមិនគួរត្រលប់ទៅរកអ្នកចាស់ដែលធ្លាប់ក្បត់ទាល់តែសោះ
មានមនុស្សមិនតិចឡើយដែល ទោះបីជាគេធ្វើបាបចិត្តមួយដង ជាពីរដង នៅតែអត់ឱនឲ្យគេ ហើយបើកឱកាសឲ្យគេធ្វើឲ្យយើងឈឺរហូត ហើយនៅតែបន្តស្រលាញ់គេដូចគ្មានអ្វីកើតឡើង។ ហេតុផលខាងក្រោមនេះ គឺជាមូលហេតុដែលអ្នកមិនគួរទទួលយកអ្នកធ្លាប់ក្បត់ចូលក្នុងជីវិតខ្លួនទៀតឡើយ។
១. នឹងរស់នៅក្នុងភាពភ័យព្រួយ
ប្រសិនបើអ្នកទទួលយកអ្នកក្បត់ចូលក្នុងបេះដូងសារឡើងវិញ អ្នកនឹងគ្មានថ្ងៃរស់ដោយមានក្ដីសុខឡើយ ដោយអ្នកនឹងភិតភ័យថា គេនឹងក្បត់អ្នកជាថ្មីម្ដងទៀត។ ហើយអ្នកក៏មិនអាចចងជើងមនុស្សដែលមាននិស្ស័យក្បត់ជារៀងរហូតនោះដែរ។
២. គេមិនស័ក្ដិសម
អ្នកគិតថាគេស័ក្ដិសមនឹងទទួលយកមនោសញ្ចេតនារបស់អ្នកដែរឬអត់ នៅពេលគេហ៊ានក្បត់អ្នកទៅយកអ្នកថ្មីនោះ? សូមនិយាយឲ្យត្រង់ចុះ មានតែអ្នកល្ងង់នោះទេ ទើបនៅស្រលាញ់អ្នកដែលយកមនោសញ្ចេតនារបស់ខ្លួនមកលេងសើចនោះ។
៣. អ្នកកំពុងរំពឹងអ្វីដែលអាចកើតឡើង
នៅក្នុងចិត្តអ្នកដែលនៅស្រលាញ់មនុស្សក្បត់ គឺតែងតែសម្ងំរំពឹងថា មនោសញ្ចេតនាដ៏ថ្លៃថ្លាគឺអាចផ្លាស់ប្ដូរចិត្តគំនិតរបស់គេបាន។ តែនេះប្រៀបដូចជាអ្នកកំពុងរង់ចាំទឹកទន្លេនៅកណ្ដាលវាលខ្សាច់សាហារ៉ាដែរ។ អ្វីៗអាចផ្លាស់ប្ដូរបាន តែចិត្តគំនិតមនុស្សមិនអាចប្ដូរបានឡើយ។ អ្នកមិនអាចរំពឹងឲ្យគេស្មោះបានឡើយ បើគេក្បត់អ្នកហើយនោះ។
៤. គេមិនខ្លាចបាត់អ្នក
អ្នកជាបុគ្គលតែមួយគត់ដែលនៅស្រណោះពីវត្តមានរបស់គេ ព្រោះអ្នកមិនអាចរស់ខ្វះគេបាន។ តែចំពោះគេវិញ ទោះបីជាអ្នកនៅស្រលាញ់គេ ទទួលយកគេសារជាថ្មី ក៏គេមិនខ្លាចបាត់បង់អ្នកឡើយ។ នៅពេលដែលមានឱកាសល្អ ដើម្បីដើរចេញ គេនឹងដោះដៃចោលអ្នកដោយគ្មានអាល័យសូម្បីបន្តិច៕
ចុចអាន៖ នេះគឺជាអ្វីដែលអ្នកនឹងទទួលបាន នៅពេលស្រាប់តែមិត្តជិតស្និទ្ធ Crush លើអ្នកណាម្នាក់