មូលហេតុ ៣ ធ្វើឲ្យ​មនុស្ស​ស្រី​ចូលចិត្ត​ថត​រូប​ស៊ែ​ល​ហ្វី

  • 2019-08-23 07:29:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​សម័យនេះ​ទៅ​ហើយ​គ្មាន​អ្នកណា​ដែល​មិន​ស្គាល់​ពាក្យ​ថា​ ​“​ថត​រូប​ស៊ែ​ល​ហ្វី​“​ ​នោះ​ទេ​ ​ទាំង​បុរស​និង​ស្រ្តី​ ​ជាពិសេស​គឺ​មនុស្ស​ស្រី​តែម្តង​​គឺ​ពួកគាត់​ចូលចិត្ត​ថតរូប​បែប​ស៊ែ​ល​ហ្វី​ជាង​មនុស្ស​ប្រុស​ ​តើ​នេះ​មក​ពី​មូលហេតុ​អ្វីទៅ​?​

រូបតំណាង

​មូលហេតុ​ទី១​៖​ ​គឺជា​ចេតនា​បង្ហាញ​នូវ​សម្រស់​ពិត​របស់​ពួកគេ​៖​ ​វា​ជា​រឿង​ធម្មតា​ទេ​នៅពេល​ដែល​យើង​មាន​សម្រស់​ផ្ទៃមុខ​ ​ស្អាត​ ​ម៉ត់​រលោង​ ​ច្រមុះ​ស្រួច​ ​ចង្កា​ព្រែក​ ​ថ្ពាល់ខួច​ ​ភ្នែក​ធំៗ​ ​គឺ​យើង​ពិតជា​សប្បាយចិត្ត​ ​ក្នុង​ការ​បញ្ចេញ​ឲ្យ​មនុស្ស​គ្រប់គ្នា​បានឃើញ​ ​ឬ​ ​(​Self​-​Promotion​)​ ​ជាមិនខាន​។

ម្យ៉ាង​ Admin​ ​ក៏​ធ្លាប់​លង់​សម្រស់​ស្រ្តី​ដែល​ថត​រូប​ស៊ែ​ល​ហ្វី​ដែរ​ ​ហេ​ហេ​ហេ​។​ ​ជាពិសេស​នៅពេល​លេង​បណ្តាញ​សង្គម​ ​Instagram​ ​រូប​ភា​ពស៊ែល​ហ្វី​របស់​លោកអ្នក​នាង​ត្រូវ​បាន​ ​App​ ​មួយ​នេះ​ច្នៃ​ចេញ​មក​បាន​ច្រើន​ទម្រង់​ ​និង​ ​ធ្វើឲ្យ​មនុស្ស​ចូលចិត្ត​ច្រើនលើស​ពី​រូបភាព​ធម្មតា​ចំនួន​ ​៣៨​%​ ​ឯណោះ​។​

​មូលហេតុ​ទី២​៖​ ​គឹ​ការ​ថត​រូប​ស៊ែ​ល​ហ្វី​ជួយ​កាត់បន្ថយ​ជម្លោះ​រវាង​មនុស្ស​ស្រី​ ​និង​ ​កញ្ចក់ឆ្លុះ​របស់​ពួកគេ​៖​ ​ស្តាប់​មើលទៅ​រាង​ធ្ងន់​បន្តិច​ ​ប៉ុន្តែ​វា​ជា​ការពិត​ចំពោះ​មនុស្ស​ស្រី​ដែល​មិនសូវ​មាន​រូបរាង​ស្អាត​ ​ឬ​ ​មិន​មានមុខមាត់​ស្អាត​ខ្លាំង​ ​ពួកគេ​មិនសូវ​ចូលចិត្ត​ឆ្លុះកញ្ចក់​រយៈពេល​យូរ​នោះ​ទេ​ ​ប៉ុន្តែ​ពួកគេ​បែរជា​ចូលចិត្ត​បើក​កា​ម៉េ​រ៉ា​មុខ​ទូរស័ព្ទ​ដៃ​ ​OPPO​ ​F11​ ​Pro​ ​របស់​ពួកគេ​ ​ជំនួស​កញ្ចក់ឆ្លុះ​ទៅវិញ​ ​និង​ ​អាច​ថត​រូប​ស៊ែ​ល​ហ្វី​តាម​ទូរស័ព្ទ​ដៃ​របស់​ពួកគេ​រយៈពេល​យូរប៉ុណ្ណា​ក៏​មិន​ថ្វី​ដែរ​។

​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ​ស្រ្តី​ភាគច្រើន​តែងតែ​បើក​កាមេរ៉ា​មុខ​ទូរស័ព្ទ​ដៃ​ ​ចុច​ថត​ហើយ​ ​ថត​ទៀត​ ​ថត​ទាល់តែ​ពួកគេ​អាច​ទទួល​បាន​រូបថត​ដែល​ល្អឥតខ្ចោះ​មួយ​ ​ដែល​ពួកគេ​ពេញចិត្ត​ទើប​ពួកគេ​ឈប់​ថត​ ​និង​ ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​បាន​!​ ​ដូច្នេះ​នេះ​ហើយ​ជា​មូលហេតុ​ដែល​ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ​ភាគច្រើន​ ​បាន​ផ្តោត​សំខាន់​លើ​ការ​ច្នៃប្រឌិត​កា​មេ​រ៉ា​ស៊ែ​ល​ហ្វី​នេះ​ជា​ចំនុច​សំខាន់​មួយ​ក្នុង​ការប្រកួត​ប្រជែង​គ្នា​។

​មូលហេតុ​ទី៣​៖​ ​រូប​ថ​ត​ស៊ែ​ល​ហ្វី​ អាច​ធ្វើឲ្យ​ពួកគេ​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការគ្រប់គ្រង​ ​និង​ ​រៀបចំខ្លួន​បាន​យ៉ាង​ល្អ​។​ ​កា​មេ​រ៉ា​ស៊ែ​ល​ហ្វី​មកដល់​យុគសម័យ​នេះ​កាន់តែ​ទំនើប​ជាង​មុន​ ​ដូចជា​ ​OPPO​ ​F11​ ​Pro​ ​អាច​កំណត់​ចំនួន​នាទី​មុន​ពេល​ថត​រូប​ស៊ែ​ល​ហ្វី​ ​ឬ​ ​អាច​ធ្វើសញ្ញា​ម្រាមដៃ៥ដើម្បី​ចុច​ថត​រូប​ស៊ែ​ល​ហ្វីល​ក្ខ​ណៈ​ជា​ក្រុម​ ​ឬ​ថត​ខ្លួនឯង​បាន​ពី​ចំងាយ​មិន​ចាំបាច់​ពិបាក​ឈរ​កាន់​ដោយ​ផ្ទាល់​នោះ​ទេ​ ​ហើយ​ជា​ឱកាស​មួយ​ដើម្បីឲ្យ​លោកអ្នក​មានឱកាស​រៀបចំខ្លួន​ឯង​ ​និង​ ​ស្របគ្នា​ ​ឲ្យបាន​សមរម្យ​មុន​ពេល​ថតរូប​ ​និង​​មិន​ចាំបាច់​រំខាន​ដល់​អ្នកដទៃ​មក​ថត​ឲ្យ​យើង​ឡើយ​ ​ពិតជា​ទំនើប​របស់​គេ​មែន​។​

រូបតំណាង

​ដោយ​ផ្អែកលើ​មូលហេតុ​ដ៏​សាមញ្ញ​ទាំង​បី​នេះ​ហើយ​ទើប​មនុស្ស​ភាគច្រើន​និយម​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ ​OPPO​ ​សឹងតែ​គ្រប់​ម៉ូ​ឌែល​ចេញ​ថ្មី​ម្តង​ៗ​ ​ជាពិសេស​ ​OPPO​ ​F11​ ​Pro​ ៦៤GB​ ​ទាំង​បី​ពណ៌​ពិតជា​ទំនើប​ជាមួយនឹង​ ​ ​កាមេរ៉ា​មុខ​បង្កប់ខ្លួន​ចំ​កណ្តាល​ ​ទំហំ16MP​ ​(​វា​អាច​ផុស​ចេញចូល​រាប់​សិប​លាន​ដង​ក្នុងរយៈពេល​ជាង៥ឆ្នាំ​ឯណោះ​) ​និង​​កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ 48MP​ ​និង​ ​មាន​ទំហំ​ថ្ម​ ​4000mAh​ ​ថត​ម៉ា​សប្បាយ​តែម្តង​ណា​គ្នាយើង​៕​

​ ​

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម