៥ យ៉ាងធ្វើឲ្យស្រីៗបរាជ័យរឿងស្នេហាម្ដងហើយម្ដងទៀត
- 2019-08-23 04:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ យ៉ាងធ្វើឲ្យស្រីៗបរាជ័យរឿងស្នេហាម្ដងហើយម្ដងទៀត
មនុស្សស្រីដែលតែងតែបរាជ័យក្នុងរឿងស្នេហាម្ដងហើយម្ដងទៀតនោះ មិនមែនជារឿងចៃដន្យ ឬព្រហ្មលិខិតអ្វីឡើយ។ តែមកពីទង្វើខ្លួនឯងទាំង ៥ យ៉ាងដូចខាងក្រោមនេះទៅវិញទេ៖
១.ចូលចិត្តចង់ដឹងរឿងរ៉ាវផ្ទាល់ខ្លួនគេខ្លាំងពេក
មិនថាមានសង្សារប៉ុន្មានដងទេ ស្រីៗនៅតែត្រូវបានគេបោះបង់ដដែល ព្រោះមានចរិតចេះដឹងរឿងរ៉ាវផ្ទាល់ខ្លួនគេខ្លាំងពេក។ ត្រឹមឋានៈជាសង្សារ បើយើងទៅសួរនាំដេញដោលបញ្ហាគ្រួសារ ឬមិត្តភ័ក្ដិគេរបៀបមនុស្សសាំញ៉ាំ ទោះបុរសនោះស្រលាញ់ប៉ុណ្ណាមុន និងក្រោយគង់តែបែកគ្នាទេ ព្រោះគេមិនអាចទ្រាំនឹងទង្វើនេះបាន។
២.តាមស្អិតដូចតុកកែ
មនុស្សប្រុសសុខចិត្តដេញតាមចាប់មនុស្សស្រី តែបើមនុស្សស្រីដេញតាមវិញ គេអាចនឹងឈប់ទាក់ទងគ្នាបាន។ ព្រោះពួកបុរសៗតែងគិតថាស្នេហាដែលកាន់តែពិបាកគេកាន់តែចង់បាន តែបើបានមកដោយស្រួលៗពេក គេនឹងឈប់ចង់បានហើយ។
**៣.រំអុកទៅលេងខាងគេ**
បើយើងជាអ្នករំអុកសុំទៅជួបបងប្អូន,ឪពុកម្ដាយគេមុន នោះស្រីៗងាយនឹងត្រូវគេបោះបង់ចោល។ ព្រោះបុរសពេលសេពគប់ជាសង្សារ គេមិនទាន់ចង់ឲ្យខាងស្រីទៅជួបម្ដាយឪពុកឡើយ ដោយចង់សិក្សាស្វែងយល់ពីគ្នាឲ្យស៊ីជម្រៅសិន។ តែយើងបែរជាតាមទៅសុំស្គាល់ទាំងគេមិនចង់ នោះហើយជាមូលហេតុបែកគ្នា។
៤.មិននៅជិតគ្នា
ទោះជាមិនមែនប្ដីប្រពន្ធ តែប្រសិនបើទាំងពីរអ្នករស់នៅឆ្ងាយពីគ្នា នោះក៏ជាមូលហេតុដែលធ្វើឲ្យបែកគ្នាដែរ។ ព្រោះមនុស្សប្រុសត្រូវការអ្នកយល់ចិត្ត និងចាំលួងលោមពេលគេមិនសប្បាយចិត្ត តែបើយើង និងគេរស់នៅឆ្ងាយពីគ្នាពេលមានបញ្ហាគ្មានអ្នកនៅក្បែរ ហើយមានស្រីដទៃនៅជិតជាងយើង នោះមិត្តប្រុសនឹងស្រលាញ់អ្នកផ្សេង។
៥.គ្មានភាពជាស្ត្រី
ស្ត្រីដែលមានភាពទន់ភ្លន់,សុភាពរាបសារ និងចេះគោរពចាស់ទុំ មិនថានៅសម័យណាទេ បុរសនៅតែស្រលាញ់ពេញចិត្តដដែល។ តែបើយើងមិនមានចរិតអស់ទាំងនឹងទេ មនុស្សប្រុសប្រហែលជាមិនអាចនៅស្រលាញ់បានយូរអង្វែងទេ ព្រោះគេចង់បានអ្នកដែលមានភាពជាស្ត្រីពេញលក្ខណៈជាង។ ជាពិសេសអ្នកដែលមានមិត្តភ័ក្ដិជាមនុស្សប្រុសច្រើន ហើយដើរហើរមិនចេះនៅមួយកន្លែង៕
ចុចអាន៖កូនក្រមុំគួរបញ្ជាក់រឿង ៦ យ៉ាងនេះពីគូដណ្ដឹងជាមុន ជៀសវាងរៀបការរួចស្ដាយក្រោយ