អត្ថប្រយោជន៍ច្រើនស្មានមិនដល់ ចំពោះសុខភាពនិងសម្រស់របស់ផ្លែទទឹម

  • 2019-08-23 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​កាន់​តែ​ញ៉ាំ​ផ្លែ​ទទឹម ​អ្នក​នឹង​ទ​ទួល​បាន​អត្ថ​ប្រយោជន៍​ច្រើន ដោយសារ​​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ផ្លែ​ឈើ​សុខភាព សម្បូរ​វី​វីតាមីន ​និង​សារជាតិ​ខនិជ​​ល្អ​ចំពោះ​រាង​កាយ។ ​​ក្រៅ​ពី​នេះ​​ជួយ​ការពារ​រាង​​កាយ​​ពី​ជំ​ងឺ​ដង្កាត់ ជួយ​ស្បែក​ស្អាត​បាន​ទៀត​។ ​អ្នក​អាច​ញ៉ាំ​ផ្លែ​នេះ​តែ​ម្ដង​ក៏​បាន ​ឬ​អាច​កិន​ជា​ទឹក​ផ្លែ​​ឈើ​ក៏​បាន។

​១. ​សម្បូរ​សារជាតិ​សម្រាប់​រាង​កាយ

​ផ្លែ​ទទឹម​ផ្ទុក​ដោយ​សារធាតុ​ខនិជ ​ប្រូ​តេអ៊ីន ​ ​​Fiber ​វី​តា​មីន ​C ​វី​តាមីន ​ K ​និង​ប៉ូ​តា​ស្បូម​។

២. ​ជួយ​ឲ្យ​ក្មេង​ជាង​អាយុ​​

បើ​អ្នក​ផឹក​ទឹក​ផ្លែ​ទទឹម​ទៀង​ទាត់ ​នឹង​​ទប់​ស្កាត់​ភាព​ចាស់​មុន​អាយុ ដោយសារ​វា​មាន​​ ​Antioxidants ​ខ្ពស់ ដែល​ច្រើន​ជាង​​ភេសជ្ជៈ​ប្លូ​បឺ​រី ទឹក​ម្នាស់ ​ទឹក​ទំពាំង​បាយ​ជូ ​​។ ​សម្រាប់​អ្នក​ចង់​បាន​ស្បែក​ស្អាត​មិន​គួរ​មើល​រំ​លង​ទឹក​ផ្លែ​ទទឹម​ឡើយ ព្រោះ​មាន​វីតា​មីន A ​វិតាមីន ​E​ ផង​ដែរ។

៣. ​ការ​ពារ​និង​កាត់​បន្ថយ​ការ​រលាក ​ ​អាច​ការ​ពារ​អ្នក​​ពី​ការ​រលាក​ពោះ​វៀន ជំ​ងឺ​ទឹក​នោម​ផ្អែម ​ រលាក​សន្លាក់​ឆ្អឹង​ដៃ​និង​ជើង ​រួម​ទាំង​លក្ខខណ្ឌ​ផ្សេង​ៗ​ដែល​បណ្ដាល​ឲ្យ​រលាក​ផង​ដែរ។

៤. ប្រឆាំង​មេរោគ​ពេល​មាន​អាកាស​ធាតុ​ត្រជាក់

​​ប្រសិទ្ធ​ភាព​របស់​​វា ​ជួយ​ការពារ​ពី​​មេរោគ​ផ្សេង​ៗ​ដែល​ច្រើន​​កើត​ឡើង​ពេល​អាកាស​ធាតុ​ត្រជាក់​ដូច​ជា​ផ្ដាសាយ​ជាដើម។ លើស​ពី​នេះ ​ក៏​ធ្វើ​​ឲ្យ​រាង​កាយ​មាន​ភាព​ស៊ាំ ​ថែម​ទៀត​។

៥. ​​សម្រួល​អ័រម៉ូន​ពេល​ស្ត្រី​មក​រដូវ

ជួយ​ឲ្យ​ស្ត្រី​ពេល​មក​រដូវ​មិន​សូវ​ចុក​ពោះ ជួយ​​​សម្រួល​អ័រម៉ូន ​និង​គេង​លក់​ស្រួល​ផង​ដែរ​នៅ​ក្នុង​អំ​ឡុង​ពេល​មក​រដូវ។

៦. ​បង្កើន​ភាព​ស្រស់​ស្រាយ

​ផ្លែ​ទទឹម​អាច​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ ​និង​ដោះ​ស្រាយ​ពេល​អ្នក​ស្រេក​ទឹក​​បាន​យ៉ាង​ប្រសើរ។

៧. ​បង្កើន​ការ​ចង​ចាំ​

​​ទប់​ស្កាត់​​ការ​រលាក​​កោសិកា​ខួរ​ក្បាល ដែល​ច្រើន​កើត​ឡើង​ពី​ជំ​ងឺ Alzheimer​។ ​បើ​អ្នក​បាន​ញ៉ាំ​ផ្លែ​ទទឹម​រាល់​ថ្ងៃ ​អ្នក​នឹង​ទទួល​បាន​ការ​​អង្គ​ចង​ចាំ​ល្អ ស្មារតី​ស្វា​ហាប់ និង​រហ័ស​រហូន។

៨. ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​​មហារីក

​ផ្លែ​ទទឹម​ក្រហម​មាន​ប្រសិទ្ធ​ភាព​កាត់​បន្ថយ​ជំ​ងឺ​មហារីក​បាន ព្រម​ទាំង​កាត់​បន្ថយ​ការ​រលាក​នៃ​ជា​លិ​កា​ ដែល​បណ្ដាល​ឲ្យ​កើត​ជា​កោសិកា​មហារីក​នៅ​ក្នុង​រាង​កាយ។​​ ​

​ដើម្បី​បាន​សុខភាព​ល្អ ​អ្នក​គួរ​ទទួល​​ផ្លែ​ទទឹម​មួយ​ថ្ងៃ​មួយ​​ផ្លែ ​ឬ​កិន​ជា​ទឹក​ផ្លែ​ឈើ​ក៏​បាន។ ​ផឹក​យ៉ាង​ទៀង​ទាត់​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ខាង​លើ ​ព្រម​ទាំង​ស្បែក​ស្អាត​ពី​ខាង​ក្នុង​តែ​ម្ដង​៕

​ចុចអាន៖ ​​ ភ្ញាក់ផ្អើលពេលដឹងអត្ថប្រយោជន៍នៃការញ៉ាំផ្លែស្រកានាគ ជាពិសេសសម្រាប់នារីៗ

ប្រភព៖ akerufeed ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម