មនុស្សប្រុសចាប់ចំណុចខ្សោយមនុស្សស្រីបានព្រោះដឹងថាចូលចិត្តពាក្យសន្យា ស្បថ

  • 2019-08-22 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កើត​មក​មនុស្ស​ស្រី​គឺ​តែង​មាន​កម្លាំង​កាយ ក៏​ដូច​ជា​កម្លាំង​ចិត្ត​រៀង​ខ្សោយ​ជាង​មនុស្ស​ប្រុស​បន្តិច​ហើយ ដូច​នេះ​នៅ​ពេល​ឮ​ពាក្យ​ថា​​គេ​នឹង​ការ​ពារ​ថែ​រក្សា​យើង​អស់​មួយ​ជីវិត អ្នកណា​ក៏​សប្បាយ​ចិត្ត​ដែរ ។ នេះ​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ចំនួន​អ្នក​សន្យា ក៏​ដូច​ជា​អ្នក​ក្បត់​ពាក្យ​សន្យា​មាន​កាន់​តែ​ច្រើន​ឡើង​ៗ។

មុន​នេះ​បន្តិច អតីតគូ​ស្នេហ៍​តារា​សម្ដែង​ល្បី​ឈ្មោះ​កូរ៉េ Koo Hye Sun និង Ahn Jae Hyun បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​ស្លុត​អារម្មណ៍​យ៉ាង​ខ្លាំង នៅ​ពេល​ទម្លាយ​ថា​ខាង​ប្រុស​ចង់​ទារ​លែង​លះ​ក្រោយ​រៀបការ​បាន​៣​ឆ្នាំ។ គូ​ស្នេហ៍​ជួប​បែក​ជា​រឿង​ធម្មតា​ទៅ​ហើយ នៅ​ពេល​នេះ តែ​អ្វី​ដែល​គេ​នឹក​ស្មាន​មិន​ដល់​នោះ​គឺ នៅ​ពេល​ជិត​រៀបការ គឺ​តារា​ប្រុស​ស្អាត​នេះ បាន​ទៅ​ជួប​ម្ដាយ​ខាង​ស្រី​ផ្ទាល់ ហើយ​សន្យា​ថា​នឹង​មើល​ថែ​កូន​ស្រី​របស់​គាត់​មួយ​ជីវិត ដោយ​មិនទុក​ឲ្យ​នាង​លំបាក​ឡើយ។

យ៉ាងណាក្ដី នៅ​ពេល​សុំ​លែងលះ​ Koo Hye Sun បាន​សុំ​ឲ្យ​អតីត​ប្ដី​របស់​ខ្លួនទៅ​ជួប​ម្ដាយ​នាង​ជា​លើក​ចុង​ក្រោយ តែ​បាន​ត្រឹម​តែ​លេប​ទឹក​ភ្នែក​ចូល​ក្នុង​នៅ​ពេល​ប្ដី​ប្រុស​ស្អាត​របស់​នាង​យក​លេស​ថា ខ្លួន​រវល់​ណាស់​ គ្មាន​ពេល​ទៅ​ជួប​ឡើយ។

យោង​តាម​រឿង​ខាង​លើ យើង​អាច​ឃើញ​ជាក់​ស្ដែង​ថា ពាក្យ​សម្បថ ពាក្យ​សន្យា តាម​ការ​ពិត​មិន​មែន​និយាយ​ឲ្យ​តែ​រួច​ពី​មាត់​ឡើយ ដ្បិត​នៅ​ពេល​ដែល​និយាយនោះ គឺ​វា​ស្ដែង​ចេញ​ពី​អារម្មណ៍​ពិត​ប្រាកដ​នៅ​ពេល​នោះ​មែន ទាស់​ត្រង់​ថា រក្សា​បាន​យូរ​ប៉ុណ្ណា​គឺ​ជា​រឿង​មិន​ទៀង​ប៉ុណ្ណោះ។

ជាក់​ស្ដែង ក្នុង​កំឡុង​ពេល​៣​ឆ្នាំ​នេះ Koo Hye Sun ចូល​កម្មវិធី​ណា​ក៏​សម្ដែង​ពី​សុភមង្គល​របស់​ខ្លួន​ឲ្យ​គេ​ឃើញ​ ហើយ​ខាង​ប្រុស​វិញ ទោះ​បី​ជា​ទៅ​ណា​ក៏តែង​នឹក​ដល់​បាយ​របស់​ប្រពន្ធ​​ជា​និច្ច។ គ្រាន់​តែ​ពេល​វេលាឃោឃៅ អាច​ប្រែ​ស​ទៅ​ជា​ខ្មៅ ចិត្ត​មនុស្ស​មើល​មិន​ទៀង។

ទន្ទឹម​នឹង​អារម្មណ៍​ដែល​ស្រលាញ់​ និង​ចង់​មើល​ថែ​ទាំ​គេ​រហូត​ពេល​ទើប​ស្រលាញ់​គ្នា ទើប​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ស្បថស្បែ​នោះ។ កត្តា​ដែល​ធំ​ជាង​គេ​នោះ​គឺ គេ​ដឹង​ច្បាស់​ថា​មនុស្ស​ស្រី​ក៏​ចង់​បាន​បែប​នេះ​ដែរ។ មនុស្ស​ស្រី​យើង​កើត​មក មិន​បាន​រឹង​មាំ​ដូច​មនុស្ស​ប្រុស​ទៅ​ហើយ បើ​មាន​អ្នក​ស្រលាញ់​យើង សន្យា​​មើល​ថែ​យើង ប្រាកដ​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។ ទើប​ពេល​ចូល​ចែចូវ​ដំបូង មនុស្ស​ប្រុស​នឹង​ប្រើ​ក្បាច់​មួយ​នេះ​ដើម្បី​យក​បេះដូង​មនុស្ស​ស្រី បើ​យើង​មិន​លង់​នឹង​ក្បាច់​នេះ​ទេ គេ​ប្រើ​ក៏​គ្មាន​ប្រសិទ្ធិភាព​ដែរ៕

ចុចអាន៖ ​ បណ្តុំរូបភាពបែប sweet sweet ទុកថតពេលដើរលេងជាមួយសំណប់ចិត្ត

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម