ទម្លាប់​អាក្រក់​មុន​ចូល​ដំណេក​​ដែល​ធ្វើ​ឲ្យ​អ្នក​នៅ​បើក​ភ្នែក​ទល់​ភ្លឺ

  • 2019-08-22 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទម្លាប់​ទាំង​ប៉ុន្មាន​ដែល​អ្នក​នឹក​ស្មាន​ថា​គ្មាន​ប៉ះពាល់​ដល់​សុខភាព​សោះ ការ​ពិត​ប៉ះពាល់​ដល់​ដំណេក​របស់​អ្នក​យ៉ាង​ខ្លាំង រហូត​ដល់​អាច​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់​ពេញ​មួយ​យប់។

១. ញ៉ាំ​ច្រើន

ចំណី​យប់​ជ្រៅ​គឺ​ជា​អាហារ​ដែល​ជៀស​មិន​ផុត​សម្រាប់​មនុស្ស​សម័យ​ថ្មី ព្រោះ​ត្រូវ​ធ្វើ​ការ​ ក៏​ដូច​ជា​នៅ​លេង​ដល់​យប់​ជ្រៅ ក៏​ធ្វើ​ឲ្យ​ឃ្លាន​ឡើង​វិញ។ យ៉ាងណាក្ដី ការ​ពិសោធន៍​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា អាហារ​ត្រូវ​ការ​ពេល​៦​ម៉ោង​ដើម្បី​រំលាយ​​អស់ ក្នុង​រយៈ​ពេល​នេះ​ដែរ វា​នឹង​ធ្វើ​ឲ្យ​អ្នក​ពិបាក​គេង​ជា​ទីបំផុត។

២. ជក់​បារី

មាន​ហេតុផល​ជាច្រើន​ដែល​ធ្វើ​ឲ្យ​អ្នក​គួរ​តែ​ផ្ដាច់​បារី ហើយ​ហេតុ​ផល​ថ្មី​មួយ​ទៀត​នោះ​គឺ​វា​ធ្វើ​ឲ្យ​អ្នក​មិន​អាច​គេង​លក់​បាន។ សារជាតិ​នីកូទីន​នៅ​ក្នុង​បារី​នឹង​ធ្វើ​ឲ្យ​អ្នក​រសាប់រសល់ ពិបាក​គេង​លក់​ជា​ទី​បំផុត។

៣. មើល​ភាពយន្ត

មានហេតុផល​ដែល​វេជ្ជបណ្ឌិត​ហាម​អ្នក​មិន​គួរ​មើល​ទូរទស្សន៍​មុន​ចូល​គេង​ នោះ​គឺ​អារម្មណ៍​រំភើប​នៅ​ពេលមើល​ភាពយន្ត នឹង​ធ្វើ​ឲ្យ​អ្នក​ចងចាំ​ហេតុការណ៍​ក្នុង​រឿង​ដែល​ធ្វើ​ឲ្យ​នឹង​យក​ព្រឹត្តិការណ៍​ទាំង​នោះ ចូល​ក្នុង​ដំណេក​ដែរ។

៤. ប្រើឧបករណ៍​អេឡិចត្រូនិក

ទោះ​បី​ជា​ដឹង​ថា​មាន​ការងារ​មួយ​ចំនួន​នៅ​ពេល​ដែល​ធ្វើ​មិន​ទាន់​ចប់ គឺ​ត្រូវ​បង្ហើយ​ឲ្យ​អស់​ក៏​ពិត​មែន តែ​នៅ​ពេល​ប្រឈម​នឹង​ឧបករណ៍​មួយ​ចំនួន​ដូច​ជា​ទូរសព្ទ កុំព្យូទ័រ​កៀក​ម៉ោង​គេង​ពេក ចំណាំង​ផ្លាត​ពី​ឧបករណ៍​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​សតិ​របស់​អ្នក​ពិបាក​ស្ងប់ នាំ​ឲ្យ​គេង​មិន​លក់។

៥. ជជែក​ពី​បញ្ហា​អ្វី​មួយ

ពេល​យប់​អាច​ជា​ពេល​តែ​មួយ​គត់​ដែល​អ្នក​មាន​ពេល​សម្រាប់​និយាយ​ពី​រឿង​ក្នុង​ចិត្ត។​ យ៉ាងណាក្ដី អ្នក​អាច​នឹង​ត្រូវ​លះបង់​ដំណេក​របស់​ខ្លួន​ បើ​អ្នក​ចង់​និយាយ​រឿង​ក្នុង​ចិត្ត ដ្បិត​រឿង​ដែល​អ្ន​ក​និយាយ​នោះ នឹង​មិន​ងាយ​ចេញ​ពី​ក្បាល​ឡើយ ដោយ​អ្នក​នឹង​ត្រូវ​យក​វា​មក​គិត ហើយ​អាច​នៅ​បន្ត​គិត​រហូត​ដល់​ភ្លឺ៕

ចុចអាន៖ ​ ១០សញ្ញាសំខាន់​បញ្ជាក់​ថា​រាង​កាយ​អ្នក​កំពុង​តែ​មាន​ភាព​តាន​តឹង​ហើយ ត្រូវ​តាម​ដាន​ជាដាច់ខាត​

ប្រភព៖ Rd ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម