៤ ​វិធី​សម្រក​ក្បាល​ពោះ​បាន​យ៉ាង​រាប​ស្មើ​ក្នុង​រយៈ​ពេល​ ៧​ ថ្ងៃប៉ុណ្ណោះ

  • 2019-08-21 10:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ៗ​ដែល​មាន​ក្បាល​ពោះ​ធំ​មើល​ទៅ​​ក៏​គួរ​ឲ្យ​ស្រលាញ់​ដែរ​ ប៉ុន្តែ​មិន​ស៊ិចស៊ី​ទេ​។​​ បើ​ចឹង​សាក​វិធី​នេះ​មើល៍​ វា​ស័ក្ដិសម​ណាស់​សម្រាប់​អ្នក​ចង់​បាន​ក្បាល​ពោះ​រាបស្មើ​និង​ចង្កេះ​តូច​លឿន​។​ ជា​ពិសេស​សម្រាប់​អ្នក​ចង់​ស្លៀក​ប៊ីគីនី​ ទៅ​លេង​សមុទ្រ​ ស្លៀក​រ៉ូប​ស្អាត​ៗ​ចូល​រួម​កម្មវិធី​ផ្សេង​ៗ​។​

១. ផ្លាស់​ប្ដូរ​របៀប​ញ៉ាំ

ដើម្បី​សម្រក​ក្បាល​ពោះ​ រឿង​ដំបូង​ដែល​ត្រូវ​ធ្វើ​គឺ​ រៀប​ចំ​របៀប​ញ៉ាំ​អាហារ​។​ ជម្រើស​ដែល​ល្អ​បំផុត​ គឺ​ជ្រើស​យក​ម្ហូប​ដែល​ផ្ដល់​ប្រយោជន៍​។​ អាហារ​ដែល​មាន​ជាតិ​សរសៃ​ច្រើន​ ដូច​ជា​ផ្លែ​ឈើ​និង​បន្លែ​ (​មាន​កាឡូរី​ទាប​ មិន​ធ្វើ​ឲ្យ​ធាត់​ អាច​ញ៉ាំ​ពេល​ល្ងាច​បាន​)​ ត្រូវ​ជៀស​អាហារ​ដែល​មាន​ខ្លាញ់​ និង​ស្ករ​ច្រើន​។​ បើ​សិន​ជា​អ្នក​ជ្រើស​រើស​ការ​ញ៉ាំ​សាឡាដ​ គួរ​តែ​ញ៉ាំ​សាឡាដ​បែប​ជប៉ុន​ ព្រោះ​វា​គ្មាន​ជាតិ​ គ្រីម​ ដែល​ធ្វើ​ឲ្យ​ធាត់​។​

២. ផឹក​ទឹក​ឲ្យ​ច្រើន

ជំហាន​បន្ទាប់​នោះ​គឺ​ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​។នៅ​ពេល​ក្រោក​ពី​ដេក​គួរ​តែ​ផឹក​ទឹក​លាយ​ជា​មួយ​ ទឹក​ក្រូច​ឆ្មារ​១​កែវ​ នៅ​ពេល​ថ្ងៃ​។​ ត្រូវ​តែ​ផឹក​ទឹក​១​កែវ​មុន​ពេល​ញ៉ាំ​អាហារ​ ព្រោះ​នឹង​ជួយ​ធ្វើ​ឲ្យ​ឆាប់​ឆ្អែត​។​

៣. ហាត់​ប្រាណ​ដើម្បី​បន្តឹង​ក្បាល​ពោះ

ហើយ​អ្វី​ដែល​គួរ​ធ្វើ​ទៀត​នោះ​គឺ​ការ​ហាត់​ប្រាណ​សម្រក​ក្បាល​ពោះ​។​ បើ​អ្នក​ធ្វើ​បាន​សម្រេច​នូវ​ជំហាន​ដំបូង​ទាំង​៥​នេះ​ នោះ​អ្នក​នឹង​ទទួល​បាន​ក្បាល​ពោះ​រាប​ស្មើ​ ជា​មួយ​រាង​ដ៏​ស៊ិចស៊ី​មិន​ខាន​។​ ខាង​ក្រោម​នេះ​ជា​រូប​ភាព​ ប្រាប់​ពី​របៀប​ហាត់​។

៤. ញ៉ាំ​ទឹក​ Detox

សម្រាប់​ស្រី​ៗ​ដែល​មិន​ចូល​ចិត្ត​ញ៉ាំ​បន្លែ​និង​គ្មាន​ពេល​គ្រប់​គ្រាន់ អាច​បរិភោគ​ទឹក​ Detox ជំនួស​ក៏​បាន​។ មករៀនធ្វើ​ទឹក​សម្រស់ Detox Water ដើម្បីសុខភាពល្អ​ផង សម្រស់​ស្អាត​ស្ថិតស្ថេរ​ផង

បើ​សិន​ជា​អ្នក​ធ្វើ​តាម​វិធី​ទាំង​៤​នេះ​ ធានា​ថា​អ្នក​នឹង​ទទួល​បាន​ក្បាល​ពោះ​រាប​ស្មើ​តាម​ប្រាថ្នា​ និង​រាង​ដូច​អក្សរ​ S ក្នុង​រយៈ​ពេល​ត្រឹម​៧​ថ្ងៃ​មិន​ខាន​។​ ប៉ុន្តែ​កុំ​ភ្លេច​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់​ និង​មិន​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ស្រ្តេស​ពេក​ទេ​៕

ចុចអាន៖ វិធី​ងាយ​ៗ​៧​យ៉ាង​ សម្រាប់​អ្នក​ខ្ជិល​តែ​ចង់​បាន​ក្បាល​ពោះ​រាប​ស្មើ​

ប្រភព៖ jelly ប្រែសម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម