CEO ស្រី​​ដែល​ត្រូវ​សង្ស័យ​ជា​អ្នក​បំផ្លាញ​មង្គលការ គឺម​ ចាន់​ឌី និង​ប្ដីឲ្យ​បែក​បាក់ ជា​អ្នក​ណា?

  • 2019-08-21 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អគ្គនាយក​ស្រី Moon Bomi ម្ចាស់​ផលិតកម្ម​របស់​អតីត​ប្ដីប្រពន្ធតារា​សម្ដែង Koo Hye Sun និង Ahn Jae Hyun គឺជា​បុគ្គល​ដែល​ត្រូវ​គេ​សង្ស័យ​ថា​បាន​ជ្រៀតជ្រែក​ស្នេហា​របស់​សិល្បករ​ទាំង​២​ខាង​លើ។

អ្នក​គាំទ្រ​​ជា​ច្រើន​បាន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ពេល​ដឹង​ថា ប្ដី​ប្រពន្ធ​តារា​សម្ដែង​ល្បី​ឈ្មោះ​កូរ៉េ Ahn Jaehyun និង Koo Hye Sun មានបញ្ហារង្គោះរង្គើរ។ យោង​តាម​សារ​ទូរសព្ទ​ដែល​ខាង​ស្រី​បញ្ចេញ គេឃើញ​ថា​កំឡុង​ពេល​នេះ ខាង​ប្រុស​បាន​ផ្ញើ​សារ​នឹង​ម្ចាស់​ផលិត​កម្ម​ខ្លួន ព្រម​​ទាំង​និយាយ​ដើម​ប្រពន្ធ​ខ្លួន​ផង​ដែរ។ អ្នក​គាំទ្រ​​របស់​តួ​រឿង F4 កូរ៉េ​បាន​គិត​ថា គឺCEO រូប​នេះ​ហើយ ដែល​ជា​អ្នក​បំផ្លាញ​សុភមង្គល​គ្រួសារ​មួយ​នេះ។ តែ​ការ​ពិត អគ្គនាយក​ស្រី​នេះ​ជា​អ្នក​ណា​ឲ្យ​ប្រាកដ?

យោង​តាម​បណ្ដាញ​ព័ត៌មាន SBS អគ្គ​នាយក​ស្រី Moon Bomi គឺ​ជា​កូន​ស្រី​ច្បង​របស់​លោក Moon Heung Ryul អភិបាល​សហព័ន្ធ HB Entertainment។ នាង​គឺ​ជា​មនុស្ស​ស្រី​ដ៏​កម្រ​ដែល​បាន​កាន់​កាប់​តំណែង​អគ្គនាយក​នៃ​ផលិតកម្ម​ធំ​មួយ។ សព្វ​​ថ្ងៃ​នាង​មាន​ភាគី​ហ៊ុន​ដល់​ទៅ​៤៩,៨៨%​នៃ​សហព័ន្ធ​ខាង​លើ និង​កាន់​កាប់​ការ​គ្រប់គ្រង​​ទាំង​អស់​ផង​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ នាង​ក៏​មាន​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន Tencent E និង Huawei ដែល​ជា​ផលិតកម្ម​យក្ស​របស់​ចិន​ផង​ដែរ។

ក្រៅពី​នោះ នាង​បាន​បញ្ចប់​ការ​សិក្សា​អនុបណ្ឌិត​នៅ​មហាវិទ្យាល័យ Arizona State University នៅ​សហរដ្ឋ​អាមេរិក​ផង​ដែរ។ ខ្សែ​ភាពយន្ត​ដែល​សហព័ន្ធ​របស់​នាង​ផលិត​រួម​មាន My Love From the Star, Sky Castle និង Youngpal ជា​ដើម។

មុន​ពេល​ចុះ​កុងត្រា​នឹង HB Entertainment គឺម ចាន់​ឌី​ ដើម​ឡើយ​គឺ​តារា​ក្រោម​ការ​គ្រប់​គ្រង​របស់ YG Entertainment តែ​បន្ទាប់​មក​ក៏​ចូល​ផលិតកម្ម​រួម​ជាមួយ​ប្ដី ដែល​មាន Moon Bomi កាន់​កាប់។ ទើប​ចុះ​កុងត្រា​បាន​តែ​២​ខែ ក៏​ធ្លាយ​រឿង​​បែប​នេះ​តែ​ម្ដង៕

ចុចអាន៖ ​ រក​ឯណា​បាន យក​លុយ​៥​ម៉ឺន​ដុល្លារបត់​ធ្វើ​បេះដូង​ជូន​មិត្តស្រី​ថ្ងៃ​ខួប​កំណើត

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម