៨ គន្លឹះ​ជួយ​ឲ្យ​កាត់បន្ថយ​ការឈឺចាប់ ពេល​បក​រោមក្លៀក

  • 2019-08-20 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​បក​រោម គឺជា​វិធី​មួយ​ដែល​ស្ត្រី​ជ្រើសរើស​មក​កម្ចាត់​រោមក្លៀក តែ​វិធី​នេះ​មាន​ការ​ឈឺចាប់​ខ្លាំង។ ដូចនេះ កញ្ញា សូម​បង្ហាញ​ពី​វិធី​ងាយ​ៗ​ដើម្បី​ជួយ​កាត់បន្ថយ​ភាព​ឈឺចាប់ ពេល​បក​រោម​ក្លៀក​នេះ៖

១.មិន​បក​ពេល​មក​រដូវ៖ ការ​មក​ខែ​ធ្វើ​ឲ្យ​យើង​ឈឺចាប់ផ្នែក​​ខ្លះៗនៅ​ក្នុង​ខ្លួន ដូចនេះ​មិន​គួរ​បក​រោមក្លៀក​នៅ​ពេល​នេះ​ទេ ព្រោះ​វា​នឹង​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​ថា ​រឹតតែ​ឈឺចាប់​ខ្លាំង​ទៀត។

រូបតំណាង

**២.បន្ទាប់ពី​ងូតទឹក​រួច**៖ យើង​គួរ​សាកល្បង​ងូត​ទឹក​ក្ដៅឧណ្ណៗ​សិន​ ពេល​ជូត​ខ្លួន​ស្ងួត​ចាំ​បក​ ព្រោះ​រោម​មានស​ភាព​ទន់​ជាង​មុន ហើយ​រន្ធ​ញើស​ក៏​បើក​ចំហ​បន្តិច​ផងដែរ។

៣.សំលៀកបំពាក់​រលុង៖ ពេល​ដក​បក​រោមក្លៀក​មិន​គួរ​ស្លៀក​សំលៀកបំពាក់​តឹង​ៗ​ឡើយ ព្រោះ​វា​អាច​ធ្វើឲ្យ​សាច់​ណែន និង​ឈឺចាប់​ខ្លាំង។ តែ​គួរ​ជ្រើសរើស​ខោអាវ​ណា​ដែល​ធ្វើ​ពី​កប្បាស និង​រលុង​ ទើប​ស្បែក​មិន​រង​សម្ពាធ​ផ្ទួន​ៗ។

៤.បក​បញ្ច្រាស៖ ការ​បក​បញ្ច្រាស​ធ្វើឲ្យ​យើង​ឈឺចាប់​បន្តិចបន្តួច និង​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណ៖

៥.ដក​ដង្ហើម​ខ្លី​ៗ៖ ការ​ដក​ដង្ហើម​ខ្លី​ៗ និង​រហ័ស​ជួយ​យើងគ្រប់គ្រង​ការ​ឈឺចាប់។

៦.មិន​មាន​ជាតិ​កាហ្វេ ឬ​អាល់កុល៖ ជៀសវាង​ការ​ទទួល​ទាន​កាហ្វេ ឬ​ភេសជ្ជៈ​ណា​ដែល​មាន​ជាតិ​អាល់កុល​មុន​បក។ ព្រោះ​ជាតិ​កាហ្វេអ៊ីន និង​អាល់កុល​អាច​ធ្វើឲ្យ​ស្បែក​មាន​ភាព​ប្រែប្រួល។

៧.ចាំ​វែង​បន្តិច​ចាំ​បក៖ ទុក​ឲ្យ​រោម​លូត​លាស់​បាន​វែង​បន្តិច​ចាំ​បក។ ព្រោះស្បែក​ក្លៀក​​យើង​មិន​ឧស្សាហ៍​ឈឺចាប់ ដូច​មួយ​សប្ដាហ៍​បក​ម្ដង​ឡើយ។

៨.យំ៖ នៅ​ពេល​យើង​ឈឺ​គួរតែ​យំ ព្រោះ​ការ​យំ​អាច​បន្លំ​ភាព​ឈឺចាប់​បាន​មួយ​គ្រា៕

ចុចអាន៖សារ​ព្រមាន​ដល់​ស្រី​ៗ បើ​មិន​ចង់​ស្លាប់​ដោយសារ​មហារីក គួរ​ឈប់​ដក​រោម...

ប្រភព៖ onlymyhealth ប្រែសម្រួល៖ ​ទ្រី រ៉ាវី

អត្ថបទពេញនិយម