រឿង ៥ គួរធ្វើអំឡុងពេលហាត់ប្រាណ

  • 2019-08-20 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​គ្រប់​គ្នា​ហាត់ប្រាណ​ដើម្បី​ចង់បាន​សុខភាព​ល្អ និង​សម្រស់​ស្អាត។ នៅក្នុង​ពេលអ្នក​ហាត់​ប្រាណ អ្នក​គួរតែ​ធ្វើរឿង​ទាំង​នេះ៖

១ ទទួលទាន​ទឹក​ល្មម​មុន​ពេល​ហាត់ប្រាណ

វាពិត​ជា​ត្រឹមត្រូវ សម្រាប់​អ្នក​ហាត់ប្រាណ​គួរ​ញុំា​ទឹក​ខ្លះៗ​ឫ​អាហារ​តិចតួច​មុន​ពេល​ហាត់ប្រាណ​ដើម្បី​យក​កម្លាំង។ តែបើ​អ្នក​ញុំា​ទឹក​និង​ចំណីអាហារ​ក្នុង​បរិមាណ​ច្រើន អ្នក​នឹង​មាន​អាការឈឺ​ពោះ។

២​ គ្រឿង​តុបតែង​សម្រាប់​ពេលហាត់​ប្រាណ

គ្រឿងតុបតែង​នេះ​មិនមែន​ឲ្យអ្នក​ផាត់​ម្សៅ​ទ្រនាប់ គូល័រ​ថ្ពាល់ ឫម្សៅហុយ​អីនោះ​ទេ ព្រោះថា​បើអ្នក​ផាត់​មុខ​ហើយ​មុខត្រូវ​នឹង​ធូលី​ដី វាធ្វើ​ឲ្យមុខ​មាន​មុន​បាន​ជា​មិនខាន។ ផ្ទុយ​ទៅវិញ បើ​អ្នក​ហាត់​ប្រាណ​នៅខាង​ក្រៅគួរ​ប្រើឡេ​ការពារ​កម្តៅថ្ងៃ​ដើម្បី​ស្នាម​ជាំពី​ពន្លឺព្រះអាទិត្យ​និង​ស្នាម​ជ្រីវ​ជ្រួញ។

៣ ប្រើ​បូរ​ពាក់​ក្បាល ថ្ងាស មួក​និង​គ្រឿងផ្សេងៗ​សម្រាប់​ការហាត់​ប្រាណ

ពេលអ្នក​ពាក់បូរ​ឫ​មួក វា​អាចជួយ​ការពារ​ការហូរ​ញើស​មកលើ​ភ្នែក​របស់​អ្នកបាន។ ប៉ុន្តែ​អ្នក​ត្រូវប្រុង​ប្រយ័ត្ន​ពេល​ប្រើប្រាស់​របស់​អស់​ទាំងនេះ ដោយសារ​វាបាន​ទប់ញើស ដូច្នេះ​អ្នកគួរតែ​បោក​សម្អាត​វា បន្ទាប់​ពី​បាន​ប្រើប្រាស់​អស់រយៈ​ពេល ៣០ នាទី​ក្រោយ ចៀសវាង​ការ​កកើត​មុន។

៤ ទទួល​ទាន​ទឹក

អ្នកអាច​ញុំា​ទឹក​អំឡុងពេល​ធ្វើលំហាត់​ប្រាណ​បាន ប្រសិនបើ​អ្នក​ស្រេក​ទឹក ឫ​ស្ងួត​កញុំាទឹកយឺតៗ ដើម្បី​ចៀសវាង​ការឈឺ​ពោះ។ ប៉ុន្តែ បើ​អ្នក​មិន​បាន​ចាប់អារម្មណ៍​ថាខ្លួន​ឯង​កំពុង​ស្រេក​ទឹក​ហើយ​មិន​ទទួល​ទានទឹក​ភ្លាម​នោះ អ្នកអាច​ប្រឈម​មុខ​ទៅនឹង​ការសន្លប់​ភ្លាមៗ​តែម្តង​ដោយសារ​ការបាត់បង់​ជាតិ​ទឹក។

៥ សម្រាក​មួយ​សន្ទុះ​មុន​ពេល​លាង​មុខ

ស្បែក​មាន​សំណើម​ពោរពេញ​ទៅ​ដោយ​ញើស។ ក្រោយ​ពេល​ហាត់ប្រាណ​រួច អាច​បណ្តាល​ឲ្យមាន​ក្លិន​ខ្លួន មុន និង​បញ្ហានៅ​លើ​ស្បែក​មួយ​ចំនួន ដូច្នេះ​ហើយ ហាត់​ប្រាណ​មិន​លើស​ពី ៣០ នាទី​ ត្រូវ​មុជ​ទឹក លាង​សម្អាត​មុខ​និង​ខ្លួន​ប្រាណ​ឲ្យបាន​ស្អាត។

ចុចអានបន្ត៖

មុននៅលើផ្ទៃមុខអ្នក ប្រាប់អ្នកពីមូលហេតុបង្ក

ក្បាច់ Yoga សាមញ្ញៗទាំង ៧ ជួយពន្លូតកម្ពស់អ្នក

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម