គិតថាឆ្ងាញ់ តែកំហុសពេលអាំងចៀនសាច់ទាំងនេះ ងាយកើតមហារីកបាន

  • 2019-08-19 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​អាហារ​​ចៀន​ឬ​អាំង ពិត​ជា​មាន​ឱជា​រស​​ព្រោះ​វា​​ឈ្ងុយ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​​ទូ​​ទៅ​និយម​​ចូល​ចិត្ត​ពេល​ធ្វើ​ម្ហូប​ម្តង​ៗ។ ​ស្រប​នឹង​ឱជារស​ឆ្ងាញ់ ​វា​ក៏​បង្ក​ទុក្ខ​ទោស​ដល់​សុខភាព ​ធ្វើ​ឲ្យ​កើត​មហារីក​យ៉ាង​ងាយ​ផង​ដែរ។ ​​​

១ មិន​លាង​សាច់​ប្រឡាក់​ពេល​ចៀន

​ទម្លាប់​របស់​ស្ត្រី​មេ​ផ្ទះ​ភាគ​ច្រើន ​នៅ​ពេល​ចៀន​សាច់​ប្រឡាក់​តែង​តែ​អត់​លាង​ទឹក​​ទេ ​គឺ​ចៀន​យក​តែ​ម្ដង ដោយ​សារ​ខ្លាច​បាត់​ជាតិ​គ្រឿង​គ្រៅ​ដែល​ប្រឡាក់​លើ​សាច់​ទាំង​នោះ។ ​​នៅ​ពេល​ហាល​សាច់ ​តែង​តែ​មាន​ធូ​លី​ដី ​ឬ​​រុយ​រោម​ចៀស​មិន​ផុត។ ​នេះ​បណ្ដាល​ឲ្យ​ងាយ​កើត​មហារីក ដោយសារ​សាច់​អំ​បិល​នឹង​បង្ក​ឲ្យ​មាន​សមាស​ធាតុ​បង្ក​មហារីក​ហៅ​ថា pyrrolidine nitroso ។ យក​ល្អ ​អ្នក​​គួរ​​​ចំហុយ​​សាច់​ប្រឡាក់​ទាំង​នោះ​សិន ដើម្បី​ឲ្យ​សារធាតុ​  nitrosamine ​បាត់​បង់ ឬ​អាច​បន្ថែម​ទឹក​ខ្មេះ​បន្តិច​ពេល​ញ៉ាំ ​ព្រោះ​ទឹក​ខ្មេះ​មាន​ឥទ្ធិពល​អាច​បន្សាប​ជាតិ​​អំបិល​នី​ត្រាត ដើម្បី​សម្លាប់​បាក់​តេរី​ដែល​ប៉ះ​ពាល់​ដល់​សុខភាព​។

២. ​ចៀន​សាច់​​ខ្លោច​ពេក

​​​​​​ហូប​សាច់​ចៀន​ខ្លោច​ខ្មៅ អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដល់​សុខភាព។ អ្នក​ប្រាកដ​ជា​ភ្ញាក់​ផ្អើល​ពេល​ដឹង​ថា ​មួយ​ចំណិត​របស់​សាច់​ចៀន​ផ្ទុក​ដោយ​សារធាតុ​​គី​មី​ច្រើន​ជាង​១២​ប្រភេទ ​ដែល​មាន​៩​ប្រភេទ​អាច​កើត​មហារីក​បាន។ ដូច្នេះ ​ស្រ្តី​មេ​ផ្ទះ ​មិន​គួរ​ចៀន​សាច់​ឲ្យ​ខ្លោច​ពេក​ទេ។

​៣. អាំង​សាច់

​​​​កម្ទេច​ខ្មៅ​ៗ​ជាប់​លើ​សាច់​ដោយ​ការ​អាំង ​រួម​ទាំង​ផ្សែង​រោល​លើ​សាច់​ជា​ជម្រក​របស់​ជំ​ងឺ​មហារីក។ ​​ម្ល៉ោះ​ហើយ ​វិធី​ល្អ​អ្នក​គួរ​​ចម្អិន​សាច់​​ក្នុង​​ម៉ាស៊ីន​អាំង​សាច់ ​ដែល​ចៀស​ផុត​ពី​ផ្សែង​និង​ខ្លោច​ខ្មៅ​លើ​សាច់​បាន​។

​ចុចអាន៖ ​​ ​​អាហារ​​​​​​​ប៉ូវ​​​បេះដូង ៧ ​​ប្រភេទ​​​​ អ្នក​ឧស្សាហ៍​ស្រ្តេស​​​​​​​កុំ​​មើល​​​រំលងឲ្យសោះ

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម