ឥរិយាបថទាំង ៨ ដែលបង្ហាញថា អ្នកជាមនុស្សស្រីមានអំនួតលើខ្លួនឯងជ្រុល
- 2019-08-19 08:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥរិយាបថទាំង ៨ ដែលបង្ហាញថា អ្នកជាមនុស្សស្រីមានអំនួតលើខ្លួនឯងជ្រុល
តើមិត្តៗនារីមានចរិតទាំងនេះដែរឬទេ? បើមានបញ្ជាក់ថាអ្នកជាមនុស្សស្រីក្អេងក្អាង។ ស្រីៗណាមាន ៨ ចំណុចខាងក្រោមនេះជាមនុស្សស្រីអំនួតក្អេងក្អាង៖
១.ស្ត្រីដែលចូលចិត្តនិយាយអួតពីរបស់ទំនើបដែលទើបនឹងទិញបាន ឬព្យាយាមបង្ហាញឲ្យអ្នកដទៃឃើញពីសម្ភារៈរបស់ខ្លួន នោះបញ្ជាក់បានថាជាមនុស្សមានអំនួត។
**២**.សម្រាប់ការជ្រើសរើសមិត្តភ័ក្ដិវិញ រកតែនរណាដែលជាកូនអ្នកមាន ហើយអ្នកក្រគឺមិនខ្ចីរាប់រក ទាំងដែលខ្លួនឯងគ្មានអ្វីសោះក្នុងខ្លួន។
៣.ពេលឃើញគេស្អាត ឬអន់ជាងខ្លួនតែងតែនិយាយអាក្រក់ពីគេនៅក្រោយខ្នង ហើយសុទ្ធតែថាអ្នកដទៃគ្មានសមត្ថភាព និងមិនអាចធ្វើអ្វីមួយដល់ខ្លួនឯងទាំងអស់។
៤.មនុស្សស្រីដែលនិយាយស្ដីមិនមើលមុខដៃគូសន្ទនា ក៏ជាចរិតមនុស្សក្អេងក្អាងដែរ។ ជាពិសេសគ្មានទំនួលខុសត្រូវចំពោះអ្វីដែលខ្លួនបានធ្វើខុស។
៥.មិនដែលមើលឃើញពីភាពលេចធ្លោអ្នកដទៃនៅជុំវិញខ្លួន ថែមទាំងជាន់ពន្លិចនូវកំហុសឆ្គងបន្តិចបន្តួច។
៦.មនុស្សស្រីដែលមិនចេះទទួលស្គាល់ពីភាពខ្សោយរបស់ខ្លួនឯង ក៏ជាប្រភេទអ្នកអំនួតដែរ ហើយថែមទាំងព្យាយាមរកលេសមកបិទបាំងនូវចំណុចខ្វះខាតទាំងនោះ។
៧.ព្យាយាមធ្វើអ្វីដែលល្អឥតខ្ចោះគ្រប់ពេល ដើម្បីឲ្យគេកើតសរសើរគ្រប់ពេលដែរ៕។
៨.មនុស្សស្រីយកតែចិត្តខ្លួនឯង និងឲ្យគេតាមយកចិត្តក៏ចាត់ទុកក្នុងជំពូកនេះបានដូចគ្នា៕
ចុចអាន៖មេរៀនជីវិតសំខាន់ ៦ ចំណុចដែលស្ត្រីវ័យក្មេងគួរដឹង