ផ្លាស់ប្ដូរខ្លួនឯងពីមនុស្សស្រីគួរឲ្យធុញ ទៅជានារីដ៏ទាក់ទាញម្នាក់ តាមវិធីនេះ
- 2019-08-19 07:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លាស់ប្ដូរខ្លួនឯងពីមនុស្សស្រីគួរឲ្យធុញ ទៅជានារីដ៏ទាក់ទាញម្នាក់ តាមវិធីនេះ
ធ្លាប់មានអារម្មណ៍ខ្លួនឯងជាមនុស្សម្នាក់ដ៏គួរឲ្យធុញអត់? ជីវិតពីមួយថ្ងៃដដែលៗគ្មានអីផ្លាស់ប្ដូរ ហើយអាយុវិញកាន់តែច្រើនទៅៗ។ ធ្លាប់ចង់ផ្លាស់ប្ដូរដែរត្រូវអត់ តែពេលខ្លះមិនដឹងថាត្រូវផ្លាស់ប្ដូរពីណាទៅណា ហើយពេលខ្លះក៏មានអារម្មណ៍ថាខ្ជិល ចេះតែបណ្ដោយៗទៅ។ បើអ្នកពិតជាចង់ផ្លាស់ប្ដូរខ្លួនឯងមែនខាងក្រោមនេះជាចំណុចដែលអ្នកគួរចាប់ផ្ដើម ៖
១.ផ្លាស់ប្ដូររបៀបរៀបចំខ្លួន
ធ្លាប់តែចូលចិត្តស្លៀកខោ អាវយឺតគ្រប់ពេលចេញក្រៅមែនទេ? គួរតែសាកផ្លាស់ប្ដូររបៀបស្លៀកពាក់ហើយ អ្នកគួរតែសាកស្លៀកសំពត់ ជាមួយអាវសាច់ក្រណាត់ ឬក៏ស្លៀករ៉ូបបែបសាមញ្ញៗដែលមើលទៅបែបមនុស្សស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់។ អ្នកនឹងឃើញពីភាពខុសគ្នានៃរូបរាងរបស់អ្នក នៅពេលអ្នកផ្លាស់ប្ដូរការស្លៀកពាក់។
**២. Make up តិចៗ**
ការ Make up ពិតជាជួយឲ្យមនុស្សស្រីមានការប្រែប្រួលច្រើនណាស់ តែកុំប្រើការ Make up ឲ្យបាត់បង់ធម្មជាតិអ្នកអី។ គួរតែរៀនតែងខ្លួនខ្លះ ព្រោះវាអាចឲ្យអ្នកស្អាតជាងធម្មតា ហើយមើលទៅស្រស់ថ្លាជាងមិន ដូច្នេះបើអ្នកមិនដែលតែងខ្លួនសោះ គួរតែចាប់ផ្ដើមហើយ។
៣. បើកចិត្តឲ្យទូលាយចូលក្នុងសង្គមឲ្យបានច្រើន
បើអ្នកនៅតែមួយកន្លែងអ្នកគ្មានឃើញអ្វីប្លែកនោះទេ ហើយការរីកចម្រើនអ្នកក៏យឺតជាងគេដែរ។ បើអ្នកជាមនុស្សស្រីមិនសូវនិយាយស្ដី អ្នក គួរចាប់ផ្ដើមនិយាយទៅកាន់មនុស្សជុំវិញខ្លួនឲ្យបានច្រើនតាមតែអាចធ្វើបាន។ គួរតែកុំទម្លាប់នៅផ្ទះ ឬនៅមួយកន្លែងអី គួរតែដើរហើរឲ្យបានច្រើន ស្គាល់មនុស្សឲ្យបានច្រើន ពេលនោះទំនុកចិត្តអ្នកកាន់តែមាន ហើយភាពទាក់ទាញក៏មានទៅតាមនោះដែរ។
៤. ធ្វើជីវិតខ្លួនឯងឲ្យមានភាពរីករាយច្រើន
មនុស្សស្រីដែលទៅទាក់ទាញម្នាក់ មិនមែនជាមនុស្សស្រីដែលកើតទុក្ខគ្រប់ពេលទេ តែជាមនុស្សស្រីដែលចេះចំណាយពេលរីករាយជាមួយជីវិតនាងឲ្យបានច្រើន។ ភាពស្រស់ស្រាយ និងរីករាយកឺជួយឲ្យមនុស្សស្រីមើលទៅគួរឲ្យស្រឡាញ់ មិនធុញទ្រាន់ និងធ្វើឲ្យគ្រប់គ្នាចង់ក្បែរ។
៥. លះបង់ការច្រណែន និងចាប់ផ្ដើមស្រឡាញ់អ្វីដែលខ្លួនមាន
មនុស្សស្រីដែលគួរឲ្យស្អប់គឺជាមនុស្សដែលចូលចិត្តច្រណែនគេ ហើយមិនចេះស្រឡាញ់របស់ខ្លួនឯង ចាំតែស្រឡាញ់របស់គេ។ បើអ្នកចង់ផ្លាស់ប្ដូរខ្លួនឯងពីមនុស្សស្រីដែលគួរឲ្យធុញមែននោះ អ្នកត្រូវជម្រះចិត្តច្រណែននេះឲ្យបាន ហើយចាប់ផ្ដើមស្រឡាញ់អ្វីដែលអ្នកមាន៕
ចុចអាន៖ដើម្បីរស់នៅបានយូរហើយមានក្តីសុខសុភមង្គល ត្រូវយល់ពីមេរៀនជីវិត ៦យ៉ាងនេះ