ទិញ​ខោអាវអ្នក​លក់​មិន​ឲ្យ​លព្រោះ​ធាត់​ពេក ពេលសារភាពស្នេហ៍ត្រូវ​គេបដិសេធ​ទៀត ប្ដេជ្ញា​សម្រក​គីឡូ​ទាល់​តែ​បាន

  • 2019-08-19 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដួច​គេ​និយាយ​មិន​ខុស​ឡើយ នៅ​លើ​លោក​នេះ​គ្មាន​អ្នក​ណា​អាក្រក់​ឡើយ គឺ​គ្រាន់​តែ​យើង​មិន​ទាន់​ចេះ​មើល​ថែ​ខ្លួន​ឲ្យ​ដិតដល់​ប៉ុណ្ណោះ ដូច​ករណី​របស់​ក្មេង​ស្រី​ខាង​ក្រោម​ជា​ដើម។

សួរ​ថា​កើត​មក មាន​អ្នក​ណា​ចង់​ឲ្យ​ខ្លួន​អាក្រក់​នោះ។ មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​ប៉ង​ឲ្យ​តែ​យើង​មាន​សម្រស់​ស្រស់​ស្អាត ឬ​យ៉ាង​ហោច​ណាស់​ក៏​ត្រឹម​ចុះ​ចំណោម​នឹង​គេ​ដែរ។ ដូច​ករណី​របស់​ក្មេង​ស្រី​មួយ​រូប​មក​ពី​វៀតណាម​ដែរ ដោយ​សារ​តែ​គីឡូ​មិន​ត្រូវ​នឹង​រស​និយម​របស់​សង្គម​បច្ចុប្បន្ន នាង​ត្រូវ​បរាជ័យ​ជា​ច្រើន​រឿង​ក្នុង​ជីវិត​របស់​នាង។

ជាក់​ស្ដែង ក្មេង​ស្រី​ឈ្មោះ Yang Huong Ly មក​ពី​ខេត្ត Hai Phong ប្រទេស​វៀតណាម បាន​ជួប​រឿង​មិន​សប្បាយ​ចិត្ត​ដោយ​សារ​តែ​​ធាត់​ជាង​មិត្ត​រួម​ជំនាន់​របស់​ខ្លួន។

តាម​នោះ​ដែរ ទោះ​បី​ជា​កាល​ពី​ក្មេង នាង​មិន​បាន​ធាត់​ក៏​ដោយ តែ​ស្រាប់​តែ​ឈាន​ចូល​វ័យ​ជំទង់ នាង​ស្រាប់​តែ​ឡើង​គីឡូ​ខ្លាំង។ ទោះ​បី​ជា​មាន​រាង​ទ្រលុកទ្រលន់​ក៏​ពិត​មែន តែ​នាង​ក៏​មាន​មនោសញ្ចេតនា​ដែរ ហើយ​បាន​ដាក់​ចិត្ត​លើ​មិត្ត​រួម​ថ្នាក់​ម្នាក់។ តែ​ដោយ​សារ​តែ​រូបរាង​របស់​ខ្លួន មិន​ត្រឹម​តែ​ត្រូវ​គេ​បដិសេធ​នោះ​ទេ គេ​ថែម​ទាំង​យក​រឿង​ដែល​នាង​ស្រលាញ់​គេ​មក​លេង​សើច​ទៀត​ផង ដែល​ធ្វើ​ឲ្យ​នាង​មាន​របួស​ផ្លូវ​ចិត្ត​ជា​ទម្ងន់។

មិន​ទាន់​ចប់​ត្រឹម​នោះ នៅ​ពេល​ដើរ​ផ្សារ​ទិញ​ខោអាវ​ម្ដង​ៗ អ្នក​លក់​មិន​ឲ្យ​នាង​ល​ខោអាវ​មុន​ទិញ​ឡើយ ព្រោះ​ពួក​គេ​ថា នាង​នឹង​ធ្វើ​ឲ្យ​ខូច​រាង​ខោអាវ​របស់​គេ។ ដោយ​សារ​តែ​ជួប​រឿង​បែប​នេះ​ញឹក​ពេក ក្មេង​ស្រី​វ័យ​១៧​ឆ្នាំ​នេះ បាន​ផ្លាស់​ប្ដូរ​ខ្លួន​ឯង ហើយ​ប្ដេជ្ញា​សម្រក​ទម្ងន់​ឲ្យ​បាន។

ក្រោយ​រយៈ​ពេល​ព្យាយាម​កន្លះ​ឆ្នាំ ចុង​ក្រោយ​នាង​ក៏​ទទួល​បាន​ផ្លែ​ផ្កា គឺ​នាង​នៅ​ពេល​នេះ​មាន​រាង​ស្ដើង និង​ទម្រង់​មុខ​ពង​ក្រពើ​គួរ​ឲ្យ​ស្រលាញ់។ ទោះ​មិន​ទាន់​ចាប់​ចិត្ត​លើ​អ្នក​ណា​ទៀត​ក៏​ដោយ តែ​ពេល​នេះ នៅ​ពេល​ដើរ​ផ្សារ គឺ​នាង​អាច​ល​ខោអាវ​បាន​ដោយ​សេរី ដោយ​មិន​ខ្លាច​ធ្វើ​ឲ្យ​រាង​ខោអាវ​គេ​ខូច​ទៀត​ឡើយ៕

​ចុចអាន៖ ​​ ទុក​សក់​១៨​ឆ្នាំ បាន​ប្រវែង​២.៥​ម៉ែត្រ គេ​សុំ​ទិញ​១៥០០០​ដុល្លារ តែ​មិន​ខ្ចី​លក់

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម