ជ្រើសរើសរូបនំមួយ ដើម្បីស្ទាប់ស្ទង់ពីចិត្តគំនិតខ្លួនឯងកាន់តែច្បាស់

  • 2019-08-16 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុគ្គលិកលក្ខណៈ​របស់​មនុស្ស​ម្នាក់ៗ ពិត​ជា​មាន​ទំនាក់ទំនង​ផ្សារភ្ជាប់​ទៅ​នឹង​ញាណ​នៃ​ការ​គិត​មួយ​ផ្នែក​ផ្សេង​ទៀត​។ ហេតុ​នេះ​ហើយ​អ្វី​ដែល​អ្នក​បាន​​ជ្រើស​រើស​មិន​មែន​ជា​រឿង​ចៃដន្យ​ឡើយ ប៉ុន្តែ​វា​ជា​​ការ​បញ្ជា​ចេញ​ពី​បេះដូង ថែម​ទាំង​អាច​ឆ្លុះ​បញ្ចាំង​​ពី​គំនិត​​ដែល​អ្នក​មាន​ក្នុង​ខ្លួន។

នេះ​គ្រាន់​តែ​ជា​តេស្ត​សាក​ល្បង​មួយ​ប៉ុណ្ណោះ លទ្ធផល​យ៉ាង​ណា ក៏​​មិន​គួរ​យក​ដាក់​ក្នុង​ចិត្ត​​ខ្លាំង​ពេក​ដែរ។ ដំបូង​ត្រូវ​រើស​រូប​នំ​ ដែល​អ្នក​ពេញ​ចិត្ត​ខ្លាំង​ជាង​គេ​បង្អស់ ចម្លើយ​នឹង​បង្ហាញ​នៅ​ខាង​ក្រោម​រូបភាព​និមួយៗ។

រូប​ទី​១

អ្នក​ជា​មនុស្ស​ពូកែ​គិត​និង​វិភាគ។ អ្នក​មាន​សមត្ថភាព​ខ្ពស់​គ្មាន​អ្វី​បំបាក់​បាន ក្នុង​ការ​សម្រេច​ចិត្ត​និង​ចាត់​ចែង​លើ​កិច្ចការ​ផ្សេងៗ​។ អ្នក​មិន​ចូលចិត្ត​ខ្ជះខ្ជាយ​ពេល​វេលា និង​តែង​តែ​អាច​បញ្ចប់​ភារកិច្ច​ផ្សេងៗ​​ប្រកប​ដោយ​ប្រសិទ្ធភាព​។ មិន​ថា​ជា​រឿង​តូច​ធំ​នៅ​ក្នុង​ឬ​ក្រៅ​ផ្ទះ​ អ្នក​តែង​អាច​រក​ដំណោះ​ស្រាយ​ដោយ​ជោគជ័យ ស្រប​ដែល​អ្នក​ដទៃ​សុខ​ចិត្ត​បោះ​បង់​ចោល​ហើយក៏​ដោយ​។ ភាព​ឧស្សាហ៍​ព្យាយាម មាន​របៀប​រៀប​រយ​ជា​ទម្លាប់​របស់​អ្នក​​។

រូប​ទី​២

អ្នក​​ដើរ​ទៅ​ណា​មក​ណា​ម្នាក់​ឯង​និង​ធ្វើ​អ្វីៗ​ដោយ​ខ្លួន​ឯង​។ អ្នក​មិន​ចូល​ចិត្ត បង្ហាញ​អារម្មណ៍​ចំ​ៗ​ទៅ​កាន់​អ្នក​ដទៃ ប៉ុន្តែ​អាច​មើល​ដឹង​ពីចិត្ត​គេ​បាន​យ៉ាង​ច្បាស់ ដោយ​មិន​បាច់​និយាយ។ នេះ​ជា​ចំណុច​ពិសេស​លេច​ធ្លោ​មួយ​ ដែល​គ្រប់​គ្នា​តែង​លើក​សរសើរ​អ្នក​មិន​ដាច់​ពី​មាត់។ អ្នក​ជា​មនុស្ស​ចិត្ត​ត្រជាក់ និង​មិន​សាំ​ញ៉ាំ​ច្រើន។

រូប​ទី​៣

​​​​​អ្នក​ជា​មនុស្ស​មាន​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ប្លែកៗ និង​ស្រលាញ់​ការ​រស់​នៅ​ដែល​ពោរពេញ​ដោយ​ក្តី​រីករាយ។ ពេល​ធ្វើ​អ្វី​មួយ​ គឺ​លះ​ៗ​អស់​ពី​ចិត្ត និង​មើល​​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​។ បើ​និយាយ​ពី​ការ​សន្ទនា​​ជាមួយ​អ្នក​ជុំវិញ​ខ្លួន​វិញ ពូកែ​លេខ​១ មិន​ចេះ​ឆ្មើងឆ្មៃ​ទេ។

រូប​ទី​៤

អ្នក​កើត​មក​មាន​ភាព​ដឹកនាំ​ល្អ​ជាប់​មក​ជាមួយ​តែ​ម្តង។ អ្នក​តែង​រក​នឹក​មើល​នូវ​សកម្មភាព​ថ្មី​ៗ​សម្រាប់​ខ្លួន​ឯង​​។ អ្នក​មិន​ខ្លាច​នឹង​ប្រឈម​ជាមួយឧបសគ្គ​គ្រប់​បែប​យ៉ាង។ បញ្ហា​គ្រាន់​តែ​ជា​ការ​ហ្វឹក​ហាត់​ខួរក្បាល​តែ​ប៉ុណ្ណោះ។​

រូប​ទី​៥

អ្នក​មាន​ជំនាញ​អស្ចារ្យ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​​មាន​​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​។ អ្នក​ចូល​ចិត្ត​ជួយ​អ្នក​ដទៃ​ ខ្វល់​ខ្វាយ​ពី​គេ និង​ស្តាប់​ហេតុ​ផល​បាន​យ៉ាង​ល្អ​។ អ្នក​ពិត​ជា​មាន​ភាព​ស្មោះ​ត្រង់​ណាស់ ហើយ​ពូកែ​និយាយ​លើក​ទឹក​ចិត្ត​គេ​ទៀត​ផង។ អ្នក​តែង​ចេះ​ការពារ មិន​ឲ្យ​មាន​ជម្លោះ​​កើតឡើង​ដោយ​ងាយ​ៗ និង​ហ៊ាន​លះ​បង់​ មិន​ខ្លាច​ប៉ះពាល់​ដល់​អារម្មណ៍​ខ្លួន​ឯង​។

​តើ​ប្រិយ​មិត្ត​ទាំង​អស់​គ្នា បាន​ជ្រើស​រើស​រូប​អ្វី​ដែរ? កុំ​ភ្លេច​ប្រាប់​ផង​ណា​៕​

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម