វិធីលាងសម្អាតពោះវៀន ៦ យ៉ាង ដែលអ្នកអាចធ្វើតាមដោយសុវត្ថិភាព

  • 2019-08-16 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពោះវៀន​មនុស្ស​យើង​មាន​ប្រវែង​ ១,៥ ម៉ែត្រ ហើយ​វា​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​។ ហេតុ​នេះ​ហើយ មិន​គួរ​ធ្វេសប្រហែស​នោះ​ទេ ត្រូវ​ចេះ​ពី​វិធី​ថែរក្សា ការពារ លាង​សម្អាត​​ពោះ​វៀន ដើម្បី​អនាម័យ​និង​រាងកាយ​មាន​សុខភាព​ល្អ។

១. ញ៉ាំ​អាហារ​ដែល​មាន​វីតាមីន C

វីតាមីន C មាន​​នៅ​ក្នុង​ទាំង​​បន្លែ​និង​ផ្លែឈើ​ច្រើន​ប្រភេទ និង​អាច​ជួយ​លាង​សម្អាត​ពោះ​វៀន​បាន​យ៉ាង​ល្អ​។ ក្នុង​នោះ​រួម​មាន ទឹក​ក្រូចឆ្មារ​ ផ្លែស្ត្រប៊េរី ប្រភេទ​ស្ពៃ​បៃតង ផ្កា​​ខាត់ណា...។

​២. ញ៉ាំ​អាហារ​ដែល​មាន​សារធាតុ ប្រូបាយអូទិក (probiotics)

តាម​ការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ​អាហារ​ដែល​មាន​សារធាតុ ប្រូបាយអូទិក (probiotics) អាច​ជួយ​ការពារ​​ការ​ប្រឈម​នឹង​ជំងឺ​មហារីក។ វា​ថែម​ទាំង​បញ្ឈប់​នូវ​បញ្ហាហើមពោះ​វៀន និង​ជួយ​សម្រួល​ដល់​ការ​បន្ទោបង់។ ពពួក​អាហារ ប្រូបាយអូទិក មាន​ដូច​ជា ទឹកដោះគោ​ជូរ​ឬ​យ៉ាអួ ទឹក​ខ្មេះ​ផ្លែប៉ោម គីមឈី​ និង​ប្រភេទ​ឈីស​មួយ​ចំនួន។

៣. ញ៉ាំ​ប្រភេទ​អាហារ​ដែល​មាន​សារជាតិ​​សាប

ប្រភេទ​អាហារ​សាប​ ដែល​ជួយ​ឲ្យ​ពោះវៀន​មាន​សុខភាព​ល្អ និង​កាត់បន្ថយ​ហានិភ័យ​ពី​ជំងឺ​មហារីក​បាន មាន​ដូច​ជា ដំឡូងបារាំង បាយ គ្រាប់​ធញ្ញជាតិ ចេក​ខ្ចី។

៤. ផឹក​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ

នៅ​ពេល​រាងកាយ​ខ្វះ​ជាតិ​ទឹក វា​នឹង​បណ្តាល​ទៅ​ជា​អាការៈ​ទល់​លាមក ដូច្នេះ​ហើយ​គួរ​ផឹក​ទឹក ឲ្យ​បាន​ពី​ ១.៥​-២ លីត្រ ដើម្បី​ជៀស​ឆ្ងាយ​ពី​បញ្ហា​ទាំង​នេះ។ ជាពិសេស កុំ​ភ្លេច​ញ៉ាំ​បន្លែ​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ទឹក​ឲ្យ​បាន​ច្រើន ដូច​ជា​ត្រសក់ ប៉េងប៉ោះ ឪឡឹក និង​ភ្លៅកង្កែប​ជា​ដើម។

៥​. ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​

បើ​អ្នក​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ច្រើន នោះ​វា​ជួយ​កាត់​បន្ថយ​ពី​ជំងឺ​មហារីក​ពោះវៀន។ លើស​ពី​នេះ​ទៅ​ទៀត វា​អាច​ជួយ​ការពារ​មិន​ឲ្យ​ឆ្លង​បាក់តេរី​ផ្សេងៗ​ចូល​ទៅ​​ក្នុង​ពោះវៀន ដំបៅ​រលាក​ រួម​ទាំង​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​​ផង​ដែរ។

៦. ផឹក​តែ​ផ្សំ​ពី​​ឱសថ​ធម្មជាតិ

​​តែ​​ដែល​ផ្សំ​ចេញ​​ពី​​ឱសថ​ធម្មជាតិ ពិត​ជា​មាន​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​ការ​សម្អាត​ពោះ​វៀន។ តែ​មួយ​ចំនួន​ដែល​បាន​ផលិត​ចេញ​ពី​គ្រាប់​ជី ប្រទាល​កន្ទុយ​ក្រពើ ខ្ញី...អាច​ជួយ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ពោះ​វៀន​ និង​ការ​ទល់​លាមក។ យ៉ាង​ណា​មិញ គួរ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​មុន​អ្នក​ផឹក​តែ​ទាំង​នេះ ព្រោះ​ពេល​ខ្លះ​វា​ក៏​អាច​បង្ក​ផល​ប៉ះ​ពាល់​ដែរ៕

ចុចអានបន្ត៖ ៥​លំហាត់​ប្រាណ​ ធ្វើ​ឲ្យ​ក្បាល​ពោះ​រាប​ស្មើ​ដោយ​​គ្រាន់​តែ​ចំណាយ​ពេល​៥​នាទី​មុន​ចូល​គេង

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម