ស្រី​ៗ​ដឹង​អត់!​ រូប​ភាព​យើង​បង្ហោះ​​ ក៏​អាច​បញ្ជាក់​ពី​ចរិត​យើង​បានដែរ

  • 2019-08-16 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រីៗធ្លាប់​ចាប់​អារម្មណ៍​អត់ថា​ ខ្លួន​ឯង​ចូលចិត្ត​បង្ហោះ​រូបភាព​បែបណាលើ​បណ្ដាញ​សង្គម​? តាម​ពិត​ រូប​ដែល​ផុស​ទាំង​នោះ​សុទ្ធ​តែ​អាច​បង្ហាញ​ពី​ចរិត​យើង​បាន​ថា​​ជា​មនុស្ស​ដូច​ម្ដេច តែ​ពេល​ខ្លះ​យើង​​ខ្លួន​ឯង​មិន​ចាប់​អារម្មណ៍​ផង។ រូប ៧ បែប​ខាងក្រោម​អាច​បញ្ជាក់​បាន​ថា​យើង​ជា​មនុស្ស​បែបណា៖

១. រូប​ Selfies (មុខ​កញ្ចក់​ ឬ​ក្នុង​ជណ្ដើរ​យន្ត​ជា​ដើម)៖ ជា​មនុស្ស​ដែល​តែង​ចង់​ឲ្យ​អ្នក​ដទៃ​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​មក​លើ​ខ្លួន​ឯង។

រូបតំណាង

២. រូប​ថត​គូ​ស្នេហ៍៖ អាច​ចង់​ប្រាប់​ទៅ​មនុស្ស​គ្រប់​គ្នា​ថា​ «ខ្ញុំ​មិន​មែន​ Forever alone ទេ​​»។ វា​​ជា​ការ​​បង្ហាញ​ឲ្យ​មិត្ត​ភក្ដិ​ដឹង​ ជា​ពិសេស​សម្រាប់​អ្នក​​ដែល​​តែង​​ត្រូវ​គេ​បង្អាប់​​ថា​អត់​លិឍ។

រូបតំណាង

៣. រូប​ជា​ក្រុម៖ បើ​រូប​ក្នុង​គណនី​យើង​ភាគ​ច្រើន​​​ជា​ក្រុម​ពេល​ជប់​លៀង​ ឬពេល​ដើរ​លេង​អី​នោះ ព្រោះ​មិន​ចង់​បង្ហាញ​ពី​ភាព​សោះ​កក្រោះ​ និង​ឯកោ​ក្នុង​ខ្លួន​យើង។ យើង​ចង់​បង្ហាញ​ទៅ​ពិភពលោក​ថា​យើង​មាន​មិត្ត​, យើង​ជា​ផ្នែក​មួយ​របស់​ក្រុម​នេះ​ ឬ​ក្រុម​នោះ​ជា​ដើម។​

រូបតំណាង

៤. កូន​ក្មេង៖ មាន​ពីរ​អត្ថន័យ។​ បើ​យើង​ចូល​ចិត្ត​ Share រូប​កាល​នៅ​តូច​ ឬ​ ដាក់​ជា​រូប​ Profile តែ​ម្ដង​នោះ​ វា​បញ្ញាក់​ពី​ភាព​ហត់​នឿយ​​ក្នុង​ការ​ធ្វើ​ជា​មនុស្ស​ធំ​ដែល​មាន​ទំនួលខុសត្រូវ​ច្រើន​ហើយ​ចង់​ត្រឡប់​ទៅ​​កាល​ពី​ក្មេង​វិញ។​ ចំណែក​អត្ថន័យ​មួយ​ទៀត​ពេល​​យើង​បង្ហោះ​រូប​កូន​ៗ​ ឬ​​ថត​ជាមួយ​កូន​ វា​បង្ហាញ​ពី​មោទកភាព​ក្នុង​នាម​ជា​ម្ដាយ។​

រូបតំណាង

៥. រូប​សត្វ​ ឬ រូប​យើង​ថត​ជាមួយ​សត្វ៖ ដូច​ជា​រូប​ឆ្មា​ Cute Cute ទន្សាយ​ ឬ​ឆ្កែ។ នេះ​ជា​ការ​បង្ហាញ​ពី​មនោសញ្ចេតនា​ និង​​ចរិត​នៅ​ក្មេង​របស់​យើង។​

រូបតំណាង

៦. រូប​ទេសភាព​ធម្មជាតិ៖ បង្ហាញ​ពី​ភាព​រីករាយ​ជាមួយ​ជីវិត​ ការ​ស្រឡាញ់​ស្ងប់ស្ងាត់​ និង​ការ​កោត​សរសើរ​សម្រស់​ធម្មជាតិ។​

រូបតំណាង

៧. រូប​​ធ្វើ​ដំណើរ៖ ចង់​បញ្ជាក់​ពី​ឋានៈ​សង្គម និង​បង្ហាញ​ថា​យើង​មាន​លទ្ធភាព​ទៅ​លំហែ​នៅ​កន្លែង​នោះ​បាន។ ម្យ៉ាង​ទៀត​ វា​ក៏​បង្ហាញ​ពី​ការ​ទទួល​បទពិសោធន៍​ថ្មី​ៗ​នៃ​ការ​ធ្វើ​ដំណើរ​ ឬ​បង្ហាញ​កន្លែង​ដែល​យើង​ទើប​ទៅ​ដល់​លើក​ទី​មួយ​ក្នុង​ជីវិត​ដែរ។​

រូបតំណាង

៨.​រូប​​​មាន​ផ្ទៃ​ក្រោយ​ជា​ឡាន​ទំនើប​ ឬ​របស់របរ​ថ្លៃ​ៗ៖ ចង់​បង្ហាញ​ថា «ជីវិត​ខ្ញុំ​គឺ​អស្ចារ្យ​ ហើយ​នេះ​ជា​ភាព​ជោគជ័យ​របស់​ខ្ញុំ»។

រូបតំណាង

៩. ​អាហារ៖ រូបភាព​អាហារ​ក្នុង​ភោជនីយដ្ឋាន​ថ្លៃ​ៗ ចង់​បង្ហាញ​ពី​ជីវិត​ឡូយឆាយ​ក្នុង​សង្គម។​

រូបតំណាង

១០. រូប​ខ្លួន​ឯង​បែប​កំប្លែង​ៗ៖​ ជា​មនុស្ស​មាន​ភាព​ជឿជាក់​ខ្ពស់​ ព្រោះ​ស្ត្រី​ទូទៅ​មិន​ចង់​បង្ហាញ​រូប​កំប្លែង​ ឬមិន​ស្អាត​របស់​ខ្លួន​ទេ។​

រូបតំណាង

១១. រូប​ក្នុង​ការិយាល័យ៖ ជីវិត​ការងារ​គឺ​ជា​រឿង​សំខាន់​សម្រាប់​យើង​ ហើយ​វា​ជា​ការ​បង្ហាញ​មួយ​ថា​យើង​កាន់​ការងារ​សំខាន់​៕

រូបតំណាង

ប្រភព៖ Brightside ប្រែសម្រួល៖ Chhai Yarith

អត្ថបទពេញនិយម