បញ្ហាសម្រស់ សំបកក្រូចថ្លុងជួយបានទាំងអស់ ពីមុខមុន មុខជាំ ឬខ្មៅស្រអាប់
- 2019-08-16 03:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ហាសម្រស់ សំបកក្រូចថ្លុងជួយបានទាំងអស់ ពីមុខមុន មុខជាំ ឬខ្មៅស្រអាប់
សំបកក្រូចថ្លុង ដែលមនុស្សទូទៅតែងតែបោះចោលនៅពេលញ៉ាំសាច់ហើយនោះ ការពិតមានប្រយោជន៍ជាច្រើនចំពោះសុខភាពស្បែកដែលអ្នកមិនដឹង គឺអាចប្រើជំនួសគ្រឿងសំអាងក៏បាន។
អ្នកណាក៏ដឹងដែរថា ក្រូចថ្លុងមានប្រសិទ្ធិភាពសម្រកទំងន់យ៉ាងល្អ។ យ៉ាងណាក្ដី មិនមានមនុស្សច្រើនឡើយដែលដឹងថា សំបកក្រូវថ្លុងអាចព្យាបាលបញ្ហាស្បែកបានយ៉ាងច្រើន។ ខាងក្រោមនេះគឺជាគុណប្រយោជន៍នៃក្រូចថ្លុងចំពោះស្បែក។
១. មុខជាំ
សារជាតិលីកូពីននៅក្នុងសំបកក្រូចថ្លុងអាចបញ្ឈប់ការវាយលុកនៃកាំរស្មីអ៊ុយត្រាបាន។ ដូចនេះសំបកក្រូចអាចព្យបាលបញ្ហាស្បែកចាស់ ស្បែកក្រិន ក៏ដូចជាអុជខ្មៅបាន។
វិធីធ្វើ៖
ស្រោចប្រេងអូលីវ ឬប្រេងដូងឲ្យសព្វសំបកក្រូចថ្លុងក្នុងឆ្នាំងដែលហាន់ស្ដើងៗរួច ដាក់ដាំលើភ្លើងល្មម៤ ទៅ៥ម៉ោង។ បិទភ្លើងរួច ចាំឲ្យត្រជាក់ ហើយចាក់ដាក់ដប។
ក្រោយពេលលាងមុខរួច យក២ ទៅ៣ដំណក់មកលាបនៅលើកន្លែងស្បែកដែលមានបញ្ហាជាការស្រេច។
២. មុខមុន
ប្រេងសំបកក្រូចមានប្រសិទ្ធិភាពខ្លាំងក្នុងការរក្សាតុល្យភាព PH លើស្បែក អាចទប់ស្កាត់បញ្ហាមុន។ អ្នកអាចប្រើប្រេងសំបកក្រូចលាបផ្ទាល់លើចំណុចមានមុនដើម្បីទទួលបានលទ្ធផលខ្ពស់បំផុត។
៣. មុខជ្រួញ
នៅក្នុងសំបកក្រូច អាចជំរុញឲ្យស្បែកកកើតខូឡាជែន និងប្ដូរកោសិការស្បែកថ្មី។ សម្រាប់អ្នកដែលមានស្បែកធ្លាក់យារ អាចប្រើប្រេងសំបកក្រូចនេះ មកម៉ាស្សា ក៏ដូចជាប្រើជាម៉ាសលាបទុកចោលក្នុងរយៈពេល១ម៉ោងក៏បាន ដើម្បីទទួលបានប្រសិទ្ធិភាព៕
ចុចអាន៖ រូបមន្តធម្មជាតិ ចំណាយតិច ចំណេញមុខក្មេងជាងវ័យ